ភាព​អសកម្ម​របស់លោក​អធិការ ប៊​ន សំអាត គួរ​ត្រូវបាន​ក្រសួងមហាផ្ទៃ​ចុះ​ធ្វើ​អធិការកិច្ច​ឲ្យ​បាន​ស៊ីជម្រៅ​ម្តង​ហើយ​

​ក្នុងចំណោម​អធិការនគរបាល​ខណ្ឌ​ទាំង​៩ ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺមាន​តែ​លោក ប៊​ន សំអាត អតីត​ជា​អធិការនគរបាល​ខណ្ឌ​ដង្កោ ហើយ​ក្រោយមក​ត្រូវបានតែងតាំង​ជា​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺជា​អធិការនគរបាល​ដែលមាន​រឿងអាស្រូវ​ច្រើនជាងគេ និង​ធ្លាប់មាន​ពាក្យបណ្តឹង​ដាក់ចូល​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​រាប់សិប​ករណី​។ ក្នុងនោះ​លោក​អធិការ ប៊​ន សំអាត ដែល​អមដំណើរ​ដោយ​លោក​អធិការ​ការរង​ម្នាក់ទៀត ធ្លាប់បាន​ចូលទៅ​បំភ្លឺ​ពាក្យបណ្តឹង​នៅ​សាលាដំបូង​រាជ​ធា នី​ភ្នំពេញ ទាក់ទិន​បទ​ព្រហ្មទណ្ឌ​លើ ការ​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​បទ​រំលោភសិទ្ធិ​បុគ្គល​ផងដែរ គឺជា​ពាក្យបណ្តឹង​របស់​អ្នកកាសែត​ម្នាក់​ដែល​ត្រូវ​នគរបាល​ខណ្ឌដង្កោ ធ្វើទុក្ខបុកម្នេញ​។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ លោក ប៊​ន សំអាត ត្រូវ​រង​នូវ​ការ ចោទប្រកាន់​ពីបទ​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​រឹបអូស​យក​ឈើ​ប្រណីត​ដ៏​មានតម្លៃ​ចំនួន​៣​សន្លឹក និង​ម៉ូតូ​ចំនួន​២​គ្រឿង ដោយ​គ្មាន​ការឆ្លង​យោបល់​ពី​ស្នងការ​នគរបាល​រាជ​ធា នី​ភ្នំពេញ ក៏ដូចជា​គ្មាន​ការឯកភាព​ពី​ព្រះរាជអាជ្ញា អាច​ចាត់ទុកជា​កំ ហុ​ស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រ សួង​មហាផ្ទៃ ត្រួត​ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ជាបន្ទាន់​។​

​បើតាម​មន្ត្រី​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា សកម្មភាព​ដែល លោក ប៊​ន សំអាត បាន​ទៅ​គាស់​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទាំងយប់ ដោយ​គ្មាន​ដីកា​បង្គាប់​របស់​តុ លា​ការ និង​បទបញ្ជា​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គឺ​រឹបអូស​បាន​ឈើ​ប្រណីត​ចំនួន ៣ សន្លឹក ដែល​ក្នុង​មួយ​សន្លឹក​មាន​កម្រាស់​១​តឹក មាន​ទទឹង​ប្រវែង​១​ម៉ែត្រ និង​បណ្តោយ​៣​ម៉ែត្រ ហើយ​បើ​គិត​ជា​សាច់ប្រាក់​វិញ គឺ​ឈើ​មួយ​សន្លឹក​នោះ មានតម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ក៏មាន​ការ​រឹបអូស​យក​ម៉ូតូ​ចំនួន​២​គ្រឿង​ផងដែរ ហើយ ដោយសារតែ​លោក ប៊​ន សំអាត ប្រើ​អំណាច​និង​ច្បាប់​ព្រៃ​យ៉ាង​សាហាវឃោរឃៅ​ពេក ក្នុងភូមិ​សាស្ត្រ​ដែល​គាត់​កាន់កាប់ ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​មិន​ហ៊ាន ប្តឹងតវ៉ា​ពី​ករណីនេះ​ទេ ប៉ុន្តែ​វា​ជា​ចំណាត់​ការខុសឆ្គង​មួយ​ដែល​អគ្គស្នងការ​នគរ​បាល​ជាតិ​មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​លោក ប៊​ន សំអាត ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​នោះទេ​។​

​បើតាម​ព័ត៌មាន​ខ្សឹបខ្សៀវ​ពី​មន្ត្រី​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹង​ទៀតថា​ឈើ​ប្រណីត​ពេញ​ខ្នាត​ចំនួន ៣​សន្លឹក​ដែល​រឹបអូស​បាន​តាម​ម​ធ្យោ បាយ​ឆក់​ប្លន់​នោះ​អាច​ត្រូវ​លោក ប៊​ន សំអាត យកទៅលក់​ហើយ​បែង​ចែកជា​៣​ចំណែក​ធំៗ គឺអាច​ទុក​ឲ្យ​លោក ស្នងការ​១​សន្លឹក លោក ប៊​ន សំអាត ១​សន្លឹក ឬ​អាចបែងចែក​ឲ្យ​ថ្នាក់​អ ភិ​បាល​ខណ្ឌ​១​សន្លឹក​ទៀត​ក៏​មិនដឹង ដើម្បី​កុំ​ឲ្យ​មាន​រឿងរ៉ាវ​វែងឆ្ងាយ​។ កន្លងមក​លោក ប៊​ន សំអាត ចេះតែធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុង​ការកសាង​ឯកសារ​មិន​ប្រក្រតី កាឡៃ​ពីស​ទៅជា​ខ្មៅ​ក្នុង​ការដាក់ទោសទណ្ឌ​ទៅលើ​ជនស្លូតត្រង់​យ៉ាង​អមនុស្សធម៌​បំផុត គឺ​គ្រប់​ករណី​ដែល​មន្ត្រីនគរបាល​ក្រោម​បញ្ជា​របស់លោក ប៊​ន សំអាត មិនអាច​បង្ខំ​ឲ្យ​ជនស្លូតត្រង់​បង់លុយ​តាមតែ​ការទាមទារ​របស់​ពួកគេ គឺ​ពួកគេ​ចេះតែមាន​ឱកាស​កសាង​ឯកសារ​តាមរបៀប​ប្រឌិត​រឿង ធ្វើ​ឲ្យ​ជនស្លូតត្រង់​មានទុក្ខ​ទោស ហើយ​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ត្រង់ចំណុច​នេះ គេ​មិន​ច្បាស់​ទេ​ថា តើ​លោក ជីវ កេង ដែលជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្លាប់បាន​ត្រួតពិនិត្យ​សំណុំរឿង​ឬ​ភស្តុតាង​ដែល​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​បញ្ជា​របស់លោក ប៊​ន សំអាត បញ្ជូនមក ឬក៏​យ៉ាងណា​នោះឡើយ​។ សូម្បីតែ​ករណី​ពលរដ្ឋ​ដាក់ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ព្រហ្មទណ្ឌ​ដែល​លោក ប៊​ន សំអាត បាន​ប្រព្រឹត្ត​ក៏​គេ​មិនដែល​ឃើញ​ស្ថាប័ន​តុលាការ​ចាត់វិធានការ​ស្រាវជ្រាវ​ស៊ើបអង្កេត ហើយ បាន​ស៊ីជម្រៅ​នោះដែរ មិនដឹង​ជាមាន​រឿង​អាថ៌កំបាំង​អ្វី​នោះទេ។​

​កន្លងមក​ក៏​ធ្លាប់មាន​លេចឮ​រឿងរ៉ាវ​មិន​ប្រក្រតី​ជាច្រើន ដូចជា​ករណី ដែល​លោក ប៊​ន សំអាត បាន​ប្រើប្រាស់​មន្ត្រីនគរបាល​មួ​ួ​យ​ចំនួន​ឲ្យ​ពាក់​ឯកសណ្ឋាន​ជា​នគរបាល​ចរាច រណ៍​ចុះ​ឈរជើង​តាមផ្លូវ​សាធារណៈ​ដើម្បី​ចាប់យក​ម៉ូតូ​ឬ​ជំរិត​ទារលុយ​អ្នកដំណើរ​ផ្ទុយ​ពី​គោលការណ៍​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ គឺ​មន្ត្រីនគរបាល​ដែល​គ្មាន​ជំនាញ ហើយ​ពាក់​ឯកសណ្ឋាន​ជា​នគរបាល​ចរាចរណ៍​ទាំងនោះ​បានចេញ​រកប្រាក់​យក ទៅជូន​លោក ប៊​ន សំអាត​។ នៅពេល មានការ​បែកធ្លាយ​រឿង​នគរ​បាលច រា​ចរណ៍​វាយ ឬ​គាប​ជំរិត​អ្នកដំណើរ​ផ្ទុយ​ពី​គោលការណ៍ អគ្គស្នងការ​នគរបាល​ជាតិ ក៏​បានចេញ​រថយន្ត​ល្បាត​តាមផ្លូវ​ជា​ញឹកញាប់​ដើម្បី​ពិនិត្យមើល សកម្មភាព​នគរ​ចរាចរណ៍ ហើយ​នៅពេល​ធ្វើដំណើរ​ទៅដល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ អគ្គស្នងការ​នគរបាល​ជាតិ បានឃើញ​នគរ​បាលច​រា​ចរណ៍​ទាំងនោះ ធ្វើ​សកម្មភាព​យ៉ាង​ប្រសេច​ប្រ សាច​តាម​ដងផ្លូវ ដែល​ឯកសណ្ឋាន​ទាំងនោះ​មិន​គ្រប់លក្ខណៈ ក្នុង​ផែន​នគរបាល​ចរាចរ​ណ៍ ទើប​អគ្គស្នងការ នគរបាលជាតិ​សួរ​នាំទៅ​ផ្នែក​ពាក់ព័ន្ធ ហើយក៏​បែកធ្លាយ​រឿងអាស្រូវ ដែល លោក ប៊​ន សំអាត យក​នគរបាល​ដែល​គ្មាន​ជំនាញ​ទៅ​ពាក់​ឯកសណ្ឋាន ជា​នគរបាល​ចរាចរ​ណ៍ ចាប់យក​ម៉ូតូ​ពលរដ្ឋ​និង​ជំរិត​ទារលុយ​តាម​ដងផ្លូវ​យ៉ាង​អនាធិបតេយ្យ​បំផុត​។

​ពាក់ព័ន្ធ​នឹង​ករណីនេះ អភិបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្លាប់បាន​កោះហៅ​លោក ប៊​ន សំអាត ទៅ​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​ប្រើប្រាស់​នគរបាល​ដែល​គ្មាន​ជំនាញ​ឲ្យ​ពាក់​ឯកសណ្ឋាន​ជា​នគរបាល​ចរាចរណ៍​ដែល​មិន​គ្រប់លក្ខណៈ ក្នុងការ​គាប​ជំរិត​ឬ​ចាប់យក​ម៉ូតូ​ប្រជាពលរដ្ឋ​ទៅ​រក្សាទុក​ក្រោមលេស​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍​។ ក្នុងករណី​ជាច្រើន​ម៉ូតូ​ដែល​នគរបាល​ក្រោម​បញ្ជា​របស់លោក ប៊​ន សំអាត ចាប់​យកទៅ គឺ​គេ​ចាត់ចែង​តាមតែ​អំពើ​ចិត្ត​ដែល​ពេលខ្លះ​មាន​ទាំង​លក់ដូរ​ទៅទៀត ពេល​ថ្នាក់លើ​សួរនាំ​ឬ​សុំ​ឲ្យ​បញ្ជូន​ម៉ូតូ​និង​សំណុំ​ឯកសារ​ទៅកាន់​ផ្នែក​ជំនាញ​ចរាចរណ៍​ក្រុង គេ​សង្កេតឃើញ​លោក ប៊​ន សំអាត រក​លេស​ដើម្បី​គេចវេះ​មិន​បញ្ជូន​វត្ថុតាង​ទាំងនោះ ទៅ​ឲ្យ​ថ្នាក់លើ​ទេ​ព្រោះ វា​មាន​អាថ៌កំបាំង​ជាច្រើន​ដែល​អាច​បែកធ្លាយ​នៅពេល​វត្ថុតាង​ទាំងនោះ​ធ្លាក់​ដល់ដៃ​ថ្នាក់លើ​។​
​សូមបញ្ជាក់ថា ឲ្យ​តែ​យុវជន​ដែល​ធ្វើដំណើរ​ចេញពី​រៀនសូត្រ​នៅពេល​យប់​ទៅកាន់​ផ្ទះសម្បែង​វិញ ឬ​ប្រជាពលរដ្ឋ​ដែលមាន​ការចាំបាច់​ត្រូវ​ជិះ​ម៉ូតូ​ចេញចូល​ផ្ទះ​នៅពេល​យប់ គេ​សង្កេតឃើញ​កម្លាំង​នគរបាល​របស់លោក ប៊​ន សំអាត ធ្វើទុក្ខបុកម្នេញ​ចាប់វាយ​ខ្នោះ និង​រឹបអូស​យក​ម៉ូតូ​ដែល​ពេលខ្លះ​ប្រជាពលរដ្ឋ​សឹង​មិន​ហ៊ាន​ទៅយក​ម៉ូតូ​វិញ​ទេ ដោយសារ​ក្រុមនគរបាល​របស់លោក ប៊​ន សំអាត បាន​ប្រមាថ​ចាប់​ដាក់គុក ឬ​វាយខ្នោះ​ទៅ​តាមតែ​ទំនើងចិត្ត ហើយ​ពួកគេ​ក៏មាន​ជំនាញ​កសាង​ឯកសារ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្រឌិត​រឿង​ធ្វើ​ឲ្យ​ជនស្លូតត្រង់​មានទុក្ខ​ទោស​សឹង​រាប់​ភ្លេច​ទៅហើយ​៕

14 (1)

16 (1) 16

Leave A Reply

Your email address will not be published. Required fields are marked *