MoneaksekarMoneaksekar

ការ​បោះ​ឆ្នោត​​រើស​មេដឹកនាំ​ល្អ​​ជា​រឿងសំ​ខាន់​បំផុត​​សម្រាប់​​ប្រជាពលរដ្ឋ​ខ្មែរ​​
ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ២០១៣ ​កាន់​តែ​ខិត​ជិត​ចូល​មកដល់​​ ហើយ​ប្រជាពលរដ្ឋខ្មែរ​នៅ​ទូទាំង​ប្រទេស​​ភាគ​ច្រើន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​​ដើម្បី​ទៅ​បោះឆ្នោត​​ជ្រើស​រើស​មេ​ដឹកនាំ​​ដែល​ខ្លួន​ពេញ​ចិត្ត​​។ ទន្ទឹម​នឹង​នេះ​​ក្រុម​អ្នក​តាម​ស្ថាន​ការណ៍​នយោ​បាយ​​ក្នុង​ប្រទេស​កម្ពុជា​​បាន​អះអាង​ថា​ មាន​តែ​គណបក្ស​ធំ​ៗ​ពីរ​ប៉ុណ្ណោះ​​ដែល​ជាគូ​ប្រជែង​​ប្រកប​ដោយ​ឥទ្ធិ​ពល​​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន ​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី។ ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ការ​​រួម​កម្លាំង​គ្នា​​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​​កំ​ពុង​តែ​​ទទួល​បាន​ការគាំទ្រ​​​យ៉ាង​ខ្លាំង​ក្លា​​ពី​ប្រជាពលរដ្ឋខ្មែរ​​នៅ​ទូទាំង​ប្រទេស​​ និង​ពី​សំណាក់​ជន​រួម​ជាតិ​​នៅ​ក្រៅ​ប្រទេស​ ដូចជាសហរដ្ឋ​អាមេរិក ​កាណា​ដា ​បារាំង អូស្ត្រាលី ​និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​អឺរ៉ុប​។ ​ប្រការនេះ​ហើយ​​ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ​​និង​ក្រុម​មេដឹកនាំ​គណ​បក្ស​ប្រជាជន​​ព្រួយ​បារម្ភ​​ខ្លាច​ចាញ់​ឆ្នោត​​នៅថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៣​ ហើយព្យាយាម​​ធ្វើ​ប្រជាភិថុតិ​ទាក់​ទាញ​ការគាំទ្រ​​ពី​ពលរដ្ឋ​​ទាំង​ស្លន់​ស្លោ​​រហូត​ដល់​មាន​ការ​វាយ​ប្រហារ​​លើ​គោល​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​​ទៀត​ផង​។ ទង្វើ​របស់​លោក ហ៊ុន សែន ​​ដែល​កំពុង​​ធ្វើ​ឱ្យ​មាន​ការរិះ​គន់​យ៉ាង​ខ្លាំង​ក្លា​នោះ​ គឺ​ការ​លើ​កឡើង​ថា​​អ្នក​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​​កំពុង​ជ្រក​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ ព្រោះ​ការ​លើក​ឡើង​បែប​នេះ​​ជាល្បិច​កល​អាក្រក់​​ក្នុង​ការគំរាម​កំហែង​លើ​​គណបក្ស​ប្រឆាំង​​យ៉ាងកំរោល​។

​មន្ត្រី​អង្គការ​ក្រៅរដ្ឋាភិបាល​​ដែល​ឃ្លាំ​មើល​ការបោះឆ្នោត​​ក្នុង​ប្រទេស​កម្ពុជា​​បាន​​វាយ​តម្លៃ​ថា​​សន្ទុះ​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​កាន់​តែ​មាន​ការ​កើន​ឡើង​​ឥត​ឈប់​ឈរ​​ ព្រោះ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​អស់​ជំនឿ​លើ​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​ និង​លោក ហ៊ុន សែន​ ព្រោះ​រយៈពេល​​ជាង៣៤​ឆ្នាំ​កន្លង​ទៅ​នេះ​​គណបក្ស​ប្រជាជន​​ពុំ​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​​មាន​ការរីក​ចម្រើនគួរ​ឱ្យ​កត់សម្គាល់​ឡើយ​។​​ ជាក់​ស្តែង​​ក្រោយ​ពេល​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​១ ​ខែ​ឧសភា ឆ្នាំ១៩៩៣ រហូត​មក​ដល់​​ដើម​ឆ្នាំ​២០១៣​នេះ​ កម្ពុជា​​ទទួល​បាន​​ជំនួយ​ពី​បរទេស​​ជាច្រើន​ពាន់​លាន​ដុល្លារ​ និង​ជំពាក់​បំណុល​បរទេស​​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​ ជាពិសេស​​​បំណុល​របស់​ចិន​​ក្លាយ​ជា​បន្ទុក​ធ្ងន់​ធ្ងរ​បំផុត​​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ជាអ្ន​ករ៉ាប​់រង​​សង​ទៅ​គេ​វិញ​។ ​ប៉ុន្តែ​ទោះ​បី​កម្ពុជា​​ទទួល​បាន​ជំនួយ​ពី​បរទេស​​ជាច្រើន​ពាន់​លាន​ដុល្លារ​ ហើយ​ជំពាក់​បំណុល​បរទេស​​វ័ណ្ឌ​កយ៉ាង​ណាក៏​ដោយ​​​ ក៏​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​​ប្រមាណ​៤០​ភាគរយ​បន្ត​រស់​ក្រោម​បន្ទាត់​នៃភាព​ក្រី​ក្រ​ងើប​មិន​រួច​ដដែល​។ ​​ចំណែក​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​​មិន​បាន​បែង​ចែក​​ប្រកប​ដោយ​តម្លាភាព​​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ​ ហើយ​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ​្នាំ​​មានតែ​តួលេខ​ប៉ុណ្ណោះ​​ ក្នុង​ខណៈដែល​​នៅ​ឯ​តំបន់​ជន​បទ​​មិន​ទាន់​មាន​​ការ​អភិវឌ្ឍ​​ហេដ្ឋ​ារចនាសម្ព័ន្ធ​ ឬ​សមិទ្ធ​ផល​ផ្សេងៗ​​​ស្រប​ទៅ​តាម​​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​​នៅ​ឡើយ​។

ក្នុង​ខណៈ​​ដែល​​ប្រជាពលរដ្ឋ​ខ្មែរ​​ភាគ​ច្រើន​បង្ហាញ​នូវ​ជំហរ​​​ចង់​បោះ​ឆ្នោត​ផ្លាស់​ប្តូរ​មេដឹកនាំ​​នៅ​ថ្ងៃទី២៨ ខែ​កក្កដាខាង​មុខ​ ​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​បង្ហាញ​យ៉ាង​ច្បាស់​​អំពី​គោល​នយោ​បាយ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ការ​ស្រោច​ស្រង់​ជាតិ​ឱ្យ​បាន​ទាន់​ពេល​លវេលា​ ដើម្បី​​ការពារ​បូរណភាព​ទឹកដី​​ឱ្យ​បាន​គង់​វង្ស​ និង​​ដើម្បី​លើក​កម្ពស់​ជីវ​ភាពរស់​នៅ​របស់​ប្រជាពលរដ្ឋ​​ឱ្យ​បាន​ប្រសើរ​ជាង​មុ​ន​។ ​លោក សម រង្ស៊ី ​​ក៏​បាន​ពន្យ​ល់​​ជន​រួម​ជាតិ​ខ្មែរ​​ទូទៅ​​ផង​ដែរ​ អំពី​សារ​ៈសំខាន់​​នៃ​ការរួប​រួម​​កម្លាំង​ខ្មែរ​​ជាធ្លុង​មួយ​​ដើម្បី​មាន​ឥទ្ធិ​ពល​គ្រប់​គ្រាន់​​សម្រាប់​ទប់​ទល់​​អំពើ​រំលោភឈ្លាន​​ពីសំណាក់​​បរទេស​ជិត​ខាង​។ ​ជាង​នេះ​ទៅទៀត​លោក សម រង្ស៊ី ​បាន​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ថា ​ការបោះឆ្នោត​​ជ្រើស​រើស​មេដឹកនាំ​ល្អ​មាន​សមត្ថ​ភាព​ពិត​ប្រាកដ​ និង​មាន​ឧត្តម​គតិ​​ស្នេ​ហា​ជាតិ​ទឹក​ដី​​ គឺ​ជា​រឿង​សំខាន់​ណាស់​។ លោក សម រង្ស៊ី​ក៏​បានរិះ​គន់​​ការ​ដឹក​នាំ​​របស់​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាច្រើន​អាណត្តិ​កន្លង​ទៅ​នេះ​​ដែល​មិន​បាន​​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការរីក​ចម្រើន​​ ហើយ​កំពុង​ប្រឈម​​នឹង​វិបត្តិ​សង្គម​​សព្វ​បែប​យ៉ាង​​ដូច​ជា​អំពើ​ពុករលួយ​ ការបណ្តេញ​ប្រជា​ពល​រដ្ឋ​​ចេញ​ពី​ដីធ្លី​ តុលាការ​មិនឯករាជ្យ​ ​និង​ការបំផ្លាញ​ធនធាន​ធម្ម​ជាតិ​​​រួម​មាន​ព្រៃ​ឈើ រ៉ែ​ក្រោម​ដី​លើ​ដី​ជាដើម​។ ​ដូច្នេះ​​មាន​តែ​ការ​ផ្លាស់​ប្តូរ​មេដឹក​នាំប៉ុណ្ណោះ​ ទើបអាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ផ្លាស់​ប្តូរ​​ទៅរក​ការរីក​ចម្រើន​​បាន​ឆាប់​រហ័ស​​ដូច​ប្រទេស​ជិត​ខាង​ និង​ប្រទេស​ក្នុង​តំបន់​។

អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​​ក្នុង​ប្រទេស​កម្ពុជា​បាន​​​​​លើក​ឡើង​ថា​​ការបោះឆ្នោត​​ជ្រើស​រើស​មេដឹកនាំ​ថ្មី​​ដែល​មាន​សមត្ថភាព​ពេញ​លេញ​​​មាន​ឧត្តមគតិ​ស្នេហាជាតិទឹកដី និង​ស្រឡាញ់​ប្រជាពលរដ្ឋ​​គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរទូទៅ​។ សន្លឹក​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​​មាន​តម្លៃខ្លាំង​ណាស់​​សម្រាប់​​ជួយ​ដល់​ប្រទេស​ជាតិ​​ ជួយ​ដល់​ខ្លួន​ឯង​ និង​​ដើម្បី​​ឱ្យ​ប្រទេស​ជាតិ​​មាន​​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ មាន​ការគោរព​សិទ្ធិ​មនុស្ស​​ និង​មាន​ការអភិវឌ្ឍ​​​ដែល​បម្រើ​ផល​ប្រ​យោជន៍​​ប្រជាពលរដ្ឋ​។ ​ក្នុង​ចំណោម​​មេដឹកនាំ​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​​ត្រូវ​បោះឆ្នោត​​គាំទ្រ​​នៅ​ថ្ងៃទី២៨ ខែ​កក្កដា ​ខាង​មុខ​នេះ​​គឺ​លោក សម រង្ស៊ី ​​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ព្រោះ​លោក សម រង្ស៊ី ​​មាន​​ជំនាញ​សេដ្ឋកិច្ច​​លំដាប់​អន្តរជាតិ​ ហើយ​មាន​​ឆន្ទៈពិតប្រាកដ​​ក្នុងការ​ដឹកនាំ​ប្រទេស​ជាតិ​ឱ្យ​មាន​ការរីក​ចម្រើន​​ឆាប់រហ័ស​​។ ស្នាដៃ​​របស់​លោក សម រង្ស៊ី ពេល​កាន់​តំណែង​ជារដ្ឋ​មន្ត្រី​​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​កាល​ពី​ដើម​​នៃរដ្ឋាភិបាល​អាណត្តិ​ទី​១ ​ជាសក្ខី​ភាព​បញ្ជាក់​យ៉ាង​ច្បាស់​ពីសមត្ថ​ភាព​របស់​លោក។

ក្រុម​អ្នកវិភាគ​ឯករាជ្យ​មួយ​ចំនួន​បាន​​​ផ្តល់​ជា​អនុ​សាសន៍​ថា​​​ប្រជា​ពលរដ្ឋ​ខ្មែរនៅ​ទូទាំង​ប្រទេស​មិន​គួរ​បោះឆ្នោត​​គាំទ្រ​​គណបក្ស​ប្រជា​ជន​​របស់​លោក ហ៊ុន សែន តទៅទៀត​ទេ ព្រោះ​​លោក ហ៊ុន សែន​ បាន​ដឹកនាំ​​ប្រទេស​ជាតិ​​​មិ​នត្រឹមត្រូវ​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​រង​​ទុក្ខវេទនា​​គ្មាន​ទី​បញ្ចប់​។ ​ជាក់​ស្តែង​​ប៉ុន្មាន​អាណត្តិ​ចុង​ក្រោយ​នេះ​​​​សម្បត្តិ​ធម្ម​ជាតិ​ រួមមាន​ព្រៃ​ឈើ​ និង​ធនធាន​រ៉ែ​​ក្នុង​ប្រទេស​កម្ពុជា​ត្រូវបំផ្លាញ​យ៉ាង​មហន្តរាយ​​ ហើយ​​ជម្លោះ​ដីធ្លី​​កើត​ឡើង​យ៉ាង​ពេញ​បន្ទុក​​ដោយ​សារ​តែ​​រដ្ឋាភិបាល​​លោក ហ៊ុន សែន ប្រគល់​ដីសម្ប​ទាន​សេដ្ឋកិច្ច​រាប់​​លាន​ហិកតា​​ឱ្យ​ក្រុម​ហ៊ុន​ក្នុង​ស្រុក និង​ក្រុម​ហ៊ុន​បរទេស​​ដោយ​មិន​បានសិក្សា​​អំពី​ផល​ប៉ះពាល់​​​លើ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ជាមុន​។ ​បញ្ហា​ជម្លោះដីធ្លី​​ដែល​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​​ក្នុង​សង្គម​ជាតិ​​គឺ​ជា​រឿង​​មិន​អាច​បិទ​បាំង​បា​នឡើយ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​រង​គ្រោះ​​ដោយ​សារ​​​អ្នក​មាន​លុយ​អ្នក​មាន​អំណាច​​ឆក់​ប្លន់​ដីធ្លី​​នាំគ្នា​ទៅតវ៉ា​​ដល់​មុខ​ផ្ទះ​​លោក ហ៊ុន សែន ​ក្បែរ​វិមាន​ឯករាជ្យ​។ ​ម្យ​៉ាង​ទៀត​​ការ​អនុវត្ត​គោល​នយោបាយ​ចាស​់សកម្ម​ភាពថ្មី​​របស់​លោក ហ៊ុន សែន ពុំ​មាន​ប្រសិទ្ធ​ភាព​​ក្នុងការដោះស្រាយ​​ជម្លោះ​ដីធ្លី​នោះ​ទេ​ ព្រោះ​​នៅ​ក្នុង​តំបន់​ខ្លះ​​ក្រោយ​ពេល​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្​ត​វាស់​វែងដីធ្លី​ផ្តល់​សាលាកបត្រ​ដល់​ប្រជា​ពលរដ្ឋ​​រួច បែរ​ជ​ា​ក្រុម​ហ៊ុន​​ និង​មន្ត្រី​អាជ្ញា​ធរ​មិន​ទទួល​ស្គាល់​​​កម្ម​សិទ្ធិ​ដីធ្លី​​របស់​ប្រជាពលរដ្ឋ​​ទៅវិញ​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​នៅ​តែ​អស់​សង្ឃឹម​។

ក្រុម​មន្ត្រី​អង្គការ​ក្រៅរដ្ឋាភិបាល​​ដែល​តាម​ដាន​បញ្ហា​នយោបាយ​​និង​បញ្ហា​សង្គម​​ក្នុង​ប្រទេស​កម្ពុជា​​បាន​លើក​ឡើង​ថា​​ជម្រើស​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​​សម្រាប់​ការបោះឆ្នោត​​ថ្ងៃទី​២៨​ ខែ​កក្កដាឆាប់​ៗ​ខាង​មុខ​នេះ​ គឺ​ត្រូវ​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​លោក សម រង្ស៊ី ជា​ប្រ​ធាន​ ព្រោះ​លោក សម រង្ស៊ី ជា​មេដឹកនាំ​ល្អ​​គិត​គូរ​​ផល​ប្រយោជន៍​ជាតិ​និង​បញ្ហា​បូរណភាព​ទឹកដី​​ជាង​គិត​គូរ​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ​លើស​នេះ​ទៅ​ទៀត​​គណបក្ស​សង្គ្រោះ​ជាតិ​​មាន​គោល​នយោបាយ​យ៉ាង​ច្បាស់​លាស់​​ក្នុង​ការ​​​លើ​កម្ពស់​​ជីវ​ភាពរស់​នៅ​របស់​​មន្ត្រីរាជ​ការ គ្រូ​បង្រៀន ​កងកម្លាំង​ប្រ​ដាប់​​អាវុធ​ទូទៅ​​ និង​កម្ម​ករ​-កម្ម​ការិនី ព្រម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំងប្រទេស​។ ជាការ​ពិត​​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោល​នយោបាយ​​ដំឡើងប្រាក់​ខែ​​ដល់​មន្ត្រីរាជ​ការ​​ កម្លាំង​ប្រដាប់​អាវុធ​ទូទៅ​ឱ្យ​បាន១លាន​រៀល​ក្នុង​មួយ​ខែ​ ដំឡើង​ប្រាក់​ខែ​ដល់​កម្ម​ករ​-​កម្ម​ការិនីឱ្យ​បាន​យ៉ាង​តិច​ ១៥០​ដុល្លារ​ ឬ​៦០​មុឺន​រៀល​ក្នុងមួយ​ខែ​ ព្រម​ទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​​ដល់​មនុស្ស​ចាស់​​មាន​អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​ទៅ​​ចំនួន​៤មុឺនរៀល​ក្នុងមួយ​ខែ។ ជាពិសេស​​គណបក្ស​សង្គ្រោះ​ជាតិ​​គិតគូរ​​អំពី​​តម្លៃកសិ​ផល​របស់​ប្រ​ជា​កសិក​រ​ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្រី​ក្រ​ដោយ​មិន​គិត​ថ្លៃ​៕

អាជ្ញា​ធរ​​ខេត្តមណ្ឌល​គិរី​​មិន​​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​រង​គ្រោះ​​ដោយ​សារ​ក្រុម​ហ៊ុន​ប្រើ​អំណាច​​ឆក់​ប្លន់​ដីធ្លី
នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​​បញ្ហា​ក្រុម​ហ៊ុន​​ដែល​ទទួល​បានដីសម្ប​ទាន​សេដ្ឋកិច្ច​​ពីរាជរដ្ឋាភិបាល​​ធ្វើ​សកម្ម​ភាព​​ឆក់​ប្លន់​ដីធ្លីប្រជាពលរដ្ឋ​​នៅ​តែ​ជា​​វិបត្តិ​​គួរ​ឱ្យ​ព្រួយបារម្ភ​​ព្រោះ​តាំង​ពី​ពេល​ដែល​លោក​ ចាន់ យឿន​​ធ្វើ​ជាអភិបាល​ខេត្ត​រហូតមក​ដល់​ពេល​នេះ​មាន​ការ​ផ្លាស់​ប្តូរ​អភិបាល​ខេត្ត​ថ្មី​ ក៏​រឿងរ៉ាវ​ជម្លោះ​ដីធ្លី​​បន្តកើត​មាន​​យ៉ាង​ពេញ​បន្ទុ​កដដែល។ ជាក់​ស្តែង​ក្រុម​ហ៊ុន​សុវណ្ណ​រាជសី បាន​​ប្រើ​គ្រឿងចក្រ​​​ឈូស​ឆាយ​​រំលោភ​យក​ដី​ពលរដ្ឋ​ចំនួន​ ៣៧ គ្រួ​សារ​តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ​រហូត​មក​ដល​់​បច្ចុប្បន្ន​​ មិន​ទាន់​មាន​ដំ​ណោះ​ស្រាយ​​នៅ​ឡើយ​ទេ​។ ​ប្រជាពល​រដ្ឋ​បាន​សម្តែង​នូវ​ភាពអស់​សង្ឃឹម​ព្រោះ​​អាជ្ញា​ធរ​ឃុំ អាជ្ញា​ធរ​ស្រុក ​និង​អាជ្ញា​ធរ​ខេត្ត​​មិន​បាន​យក​ចិត្ត​ទុកដាក់​ជួយរក​ដំណោះស្រាយ​ដល់​ពួក​គាត់​ឡើយ​ ​ផ្ទុយ​ទៅវិញ​​គេ​បណ្តោយ​ឱ្យ​ក្រុមហ៊ុន​សុវណ្ណ​រាជសី ប្រើ​គ្រឿង​ចក្រ​​ឈូសឆាយរំលោភ​យក​ដីធ្លី​របស់​ពួក​គាត់​​យ៉ាងកំរោល​ដដែល​ ហើយ​ក្រុម​ហ៊ុន​នោះ​​ហាក់​ដូច​ជាគ្មាន​ខ្លាច​ក្រែងច្បាប់​ទម្លាប់​​​អ្វី​​ទាំង​អស់​។

​អ្នក​ភូមិស្រែ​ព្រះ​ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវសីមា ខេត្ត​មណ្ឌល​គិរីបាន​ឱ្យ​ដឹង​ថា​​ ដីស្រែ​ចំការ​​គឺ​ជាអាយុជីវិត​របស់​ពួក​គាត់​​ ក៏​ប៉ុន្តែ​ទ្រព្យ​សម្បត្តិដ៏​មាន​តម្លៃ​​របស់​ពួក​គាត់​​បាន​បាត់​បង់​​កាល​ពីខែ​កុម្ភៈ ឆ្នាំ២០១៣​បន្ទាប់​ពីដី​​ប្រមាណ​​ជាង​១០០​ហិកតា​រួម​​ទាំង​ផល​ដំណាំ​លើ​ដី​​របស់​ពួក​គាត់​ត្រូវ​បាន​ក្រុម​ហ៊ុន​សុវណ្ណ​រាជសី​​ឈូស​ឆាយ​ចោល​ ហើ​យដាំ​ដំឡូង​​យក​ជា​កម្ម​សិទ្ធិ​​ក្រុម​ហ៊ុន​ទៅវិញ​។ ប្រជា​ពល​រដ្ឋ​​រង​គ្រោះ​​បានចាត់​ទុក​​សកម្ម​ភាព​​របស់​ក្រុម​ហ៊ុន​សុវណ្ណរាជសី​ថា​​ជា​​ការរំលោភ​​សិទ្ធិ​ដីធ្លី​​ប្រជាពលរដ្ឋ​​ និងរំលោភ​ទៅ​លើ​​គោល​នយោបាយ​ចាស់​សកម្ម​ភាព​ថ្មី​​របស់​​ប្រមុខរាជ​​រដ្ឋ​ាភិបាល​ ពោល​គឺ​​ត្រូវធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​កាន់​កាប់​ជាក់ស្តែង​នៅ​ក្នុង​បរិវេណ​​ដីសម្ប​ទានសេដ្ឋកិច្ច​។ ប្រការ​នេះ​ធ្វើ​ឱ្យ​ប្រ​ជាពលរដ្ឋ​​ប្រឈម​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង​ដោយ​សារ​បាត់​បង់​ដីធ្លី​​ដែល​ធ្លាប់ប្រកប​របរ​កសិក​ម្ម​​ចិញ្ចឹម​ជីវិត​ជាយូរ​ឆ្នាំ​មក​ហើយ​ ព្រោះ​ពួក​គាត់​គ្មាន​រំពឹង​អ្វី​​ក្រៅ​ពី​​មុខ​របរ​កសិ​កម្ម​នោះ​ទេ​។ ពួក​គាត់​បាន​អំពាវ​នាវ​ឱ្យ​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​ព្រម​ទាំង​​ក្រសួង និងស្ថាប័ន​ពាក់​ព័ន្ធ​ជួយ​រក​ដំណោះស្រាយ​​បញ្ឈប់សកម្ម​ភាព​ក្រុម​ហ៊ុន ​​សុវណ្ណរាជសី ​កុំ​ឱ្យ​​ប្រើ​គ្រឿង​ចក្រ​ឈូសឆាយ​​រំលោភ​យក​ដីធ្លី​​ពួក​គាត់​​តទៅទៀត​។

តំណាង​អ្នក​ភូមិ​ជាច្រើន​រូប​បាន​បញ្ជាក់​ថា​​ពួក​គាត់​ព្យាយាម​​តវ៉ា​​ជា​មួយ​ក្រុម​ហ៊ុន​​សុវណ្ណរាជសី ​ព្រមទាំង ​ធ្វើ​សេចក្តីរាយការណ៍​ទៅអាជ្ញា​ធរ​ស្រុក​ អាជ្ញា​ធរ​ខេត្ត​ ​តាំង​ពីខែ​មេសា ​រហូត​មក​​ ប៉ុន្តែ​អ្វី​ជាលទ្ធផល​នៃការ​តវ៉ា​របស់​ពួក​គាត់​គឺ​ភាព​អស់​សង្ឃឹម​​ព្រោះ​​មិន​ឃើញ​មាន​ដំណោះ​ស្រាយ​អ្វី​ដែល​មន្ត្រីអាជ្ញា​ធរ​ជួយ​ដល់​ពួក​គាត់​ទាល់​តែសោះ​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ពួក​គាត់​អស់​ការអត់ធ្មត់​​ក្នុងការ​រង់​ចាំ​​ឱ្យ​អាជ្ញា​ធរស្រុក និងអាជ្ញា​ធរ​ខេត្ត​​ជួយរក​ដំណោះស្រាយ​​ ហើយ​ជម្រើស​ចុង​ក្រោយ​​នៃការ​សម្រេច​ចិត្ត​​របស់​អ្នក​ភូមិ​​ គឺ​ត្រូវធ្វើ​ញត្តិ​ដាក់​ជូន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឱ្យ​ជួយរក​ដំណោះស្រាយ​។ ដោយ​ហេតុ​ថា​ពួក​គាត់​តវ៉ា​​តាំង​ពីខែ​កុម្ភៈ រហូតដល់​ខែ​ឧសភា ​នៅ​តែ​គ្មាន​ដំ​ណោះស្រាយ​​ឥឡូវ​នេះ​ដល់​រដូវ​ភ្លៀង​ធ្លាក់​​ពួកគាត់​ត្រូវការ​ដាំដុះ​ ប៉ុន្តែ​​មន្ត្រី​ អា​ជ្ញា​ធរ​ស្រុក និង​អាជ្ញា​ធរ​ខេត្ត​​​ព្រ​ងើយ​កន្តើយ​មិន​អើពើ​​ចំពោះទុក​លំ​បាក​​របស់​ពួក​គាត់​ឡើយ។ ប្រជា​ពលរដ្ឋ​រង​គ្រោះ​​​បាន​ជំរុញ​ឱ្យ​មាន​ការ​ដាក់​ទោស​ក្រុម​ហ៊ុន​ដែល​ប្រើ​អំ​ណាច​​រំលោភ​យកដីធ្លី​របស់​ពួក​គាត់​​ផង​ដែរ​ ដើម្បី​ជា​ការ​ព្រមា​នកុំឱ្យ​ក្រុម​ហ៊ុន​ដទៃ​ទៀត​​យក​គំរូ​តាមក្រុម​ហ៊ុន​នេះ​​ក្នុងការធ្វើ​បាប​​អ្នក​ទន់ខ្សោយ​។

​សូមបញ្ជាក់​ថា​​កាល​ពីខែ​មេសា ​ឆ្នាំ២០១៣ ​តំណាង​ប្រជាពលរដ្ឋ​រង​គ្រោះ​​បាន​នាំយក​ពាក្យ​បណ្តឹង​​មាន​ស្នាម​មេដៃ​​ ៣៧គ្រួសារ​ដាក់​ជូន​អា​ជ្ញា​ធរ​ស្រុក និងអាជ្ញា​ធរ​ខេត្ត​ មន្ទីរ​រៀបចំដែន​ដី​ និងសមាគម​​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ សុំ​ឱ្យ​ជួយ​​អន្ត​រាគមន៍​​រក​យុត្តិធម៌​​។ ​ប៉ុន្តែ​​ការ​សន្យា​​របស់​មន្ត្រីអាជ្ញា​ធរមូលដ្ឋានថាជួយ​ដោះស្រាយ​​ជូន​ប្រជាពលរដ្ឋ​ គឺ​ជា​ការ​សន្យា​ខ្យល់​ ពោល​គឺ​ជាការ​សន្យា​​មិន​មាន​ការ​​ទទួល​ខុសត្រូវ​​ ឥឡូវ​នេះ​ប្រជាពលរដ្ឋ​អស់​ជំនឿ​លើ​មន្ត្រីអា​ជ្ញា​ធរមូលដ្ឋាន​​ ទើប​នាំគ្នា​រក​អន្តរា​គមន៍​ពី​អាជ្ញា​ធរ​ថ្នាក់ជាតិ​វិញ​។ ប្រ​ជាពលរដ្ឋ​បានត្អួញ​ត្អែរ​ថា​​ក្រុម​ហ៊​ុន​សុវណ្ណ​រាជសី​ មិនអនុវត្តន៍​តាម​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល​ទេ​ ហើយ​ចាប់​ពីខែកុម្ភៈ រហូតមក​ក្រុម​ហ៊ុន​​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចំការ​ដំឡូង​​ និង​​ផ្ទះសម្បែង​​របស់​ពល​​រដ្ឋ​​តាម​អំពើ​ចិត្ត​។ តាមសេចក្តីរាយ​ការណ៍​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា​​ពួក​គាត់​ ៣៧​គ្រួសារ​​មាន​​ដំណាំ​កៅស៊ូ​​ និង​ដំឡូង​​ប្រមាណ​ ៦០ហិកតា​ និង​ដី​ទំនេរ​​ប្រមាណ​​៤០​ហិកតា ​ត្រូវ​ក្រុម​ហ៊ុន​សុវណ្ណរាជសី​​ឈូសឆាយ​​តាំង​ពីខែ​កុម្ភៈ។

ទាក់​ទង​នឹង​បញ្ហា​ខាង​លើ​នេះ​​មន្ត្រី​អង្គការ​ក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​រតនគិរី​បានរកឃើញ​ថា​​ប្រជាពលរដ្ឋ​​៣៧​គ្រួសារ​បាន​ចូល​ទៅរស់​នៅ​​និង​​កាន់​កាប់​​ដី​តំបន់​នោះ​​មុន​បទ​បញ្ជា​០១​​ ឬ​​គោល​នយោបាយ​ចាស់​សកម្ម​ភាព​ថ្មី​​រ​បស់​រដ្ឋាភិបាល​ ហើយ​តាម​ស្ថិតិ​​ដែល​អ្នក​ភូមិ​បានរាយការណ៍​​គឺ​អ្នក​ភូមិ​​បាន​ដាំ​ដំឡូង​មី​ និងកៅស៊ូ​សរុប​​ ១២៤​ហិកតារួច​ហើយ​។ ក្រុម​មន្ត្រីសិទ្ធិ​មនុស្ស​​​បានអះអាង​ថា​​ក្រុម​អាជ្ញា​ធរ​ពាក់​ព័ន្ធ​គួរ​ធ្វើ​ការត្រួត​ពិនិត្យ​​ និង​ស៊ើប​អង្កេត​ឱ្យ​ឃើញ​ថា​​ក្រុម​ហ៊ុន​​ពិត​ជា​បាន​រំលោភ​​ឈូសឆាយ​ដំណាំ​ប្រជាពលរដ្ឋ​ពិតមែន​​ឬ​ក៏​អត់​។ ម្យ៉ាង​ ទៀត​ ប្រសិន​បើ​​អ្ន​ក​ភូមិ​​ពិត​ជា​បាន​ដាំដុះ​រួចមែន​​ ទោះ​បី​ក្រោយ​បទ​បញ្ជា​លេខ​០១​ក្តី ក៏​ក្រុម​ហ៊ុន​​ព​ុំមាន​សិទ្ធិ​ឈូស​ឆាយ​​ដំណាំ​​រ​បស់​អ្នក​ភូមិ​ចោល​​ដែរ​ ព្រោះសកម្ម​ភាព​របស់​​ក្រុម​ហ៊ុន​​ជាអំពើ​ខុស​ច្បាប់​។ លើស​នេះ​ទៅ​ទៀត​ប្រជាពល​រដ្ឋ​បាន​ប្តឹង​ទៅអាជ្ញា​ធរ​ស្រុក និង​អាជ្ញា​ធរ​ខេត្ត​តាំង​ពីខែ​កុម្ភៈរហូតមក​ដល់​ពេល​នេះ​នៅ​តែ​ពុំ​មាន​​ដំណោះ​ស្រាយ​ដែល​ជាសក្ខីភាព​បង្ហាញ​ថា​​អាជ្ញាធរ ស្រុក​កែវ​សីមា ​និង​អាជ្ញាធរ​ខេត្ត​មណ្ឌល​គិរី មិន​បាន​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់ពេល​វេលា​ទេ​។

តាមរបាយ​ការណ៍​របស់​​ក្រុម​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​​ខេត្តមណ្ឌល​គិរី​បានឱ្យ​ដឹង​ថា​​កាល​ពីឆ្នាំ​២០១១​​ក្រុម​​ហ៊ុ​នសុវណ្ណរាជសី ទទួល​បាន​ដីសម្ប​ទានសេដ្ឋកិច្ច​​ទំហំ​ជាង​៦ពាន់​ហិកតា​ នៅ​ព្រំ​ប្រទល់​ខេត្ត​ចំនួន​ ២​គឺឃុំ​ខ្សឹម ស្រុកស្នួល ខេត្តក្រចេះជាង​៤ពាន់ហិកតា និងនៅ​ឃុំ​ស្រែ​ខ្ទុម ​ស្រុក​កែវសីមា ខេត្តមណ្ឌល​គិរីជាង​២ពាន់ហិកតា។ ​ចំពោះអំពើ​រំលោភ​យក​ដីធ្លី​​ពី​សំណាក់​ក្រុម​ហ៊ុន​សុវណ្ណ​រាជសី ​ត្រូវបាន​ប្រជាពលរដ្ឋ​​រង​គ្រោះ​​ទាំង​ ៣៧ គ្រួសារ​​​ត្រៀម​ឯកសារ​​រួច រាល់​ហើយ​ដើម្បី​ដាក់​ជូន​​ខុទ្ទកា​ល័យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​​ នា​ពេល​ឆាប់ៗ​។ ​តាម​ការ​គ្រោង​ទុក​តំណាង​អ្​នក​ភូមិ​ស្រែ​ព្រះ​ឃុំ​ស្រែ​ខ្ទុម ស្រុកកែវសីមា ខេត្ត​មណ្ឌលគិរី នឹង​ធ្វើ​ដំណើរ​​មករាជ​ធា​នីភ្នំពេញ​ នៅថ្ងៃ​ទី​១៩ ខែ​ឧសភា ​ដើម្បី​ប្រគល់​ញត្តិ​​សុំ​អន្តរា​គមន៍​​ពីលោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឱ្យ​ជួយរក​​យុត្តិ​ធម៌​។ ​ជុំ​វិញ​បញ្ហា​នេះ​​ក្រុម​មន្ត្រីអង្គ​ការ​សិទ្ធិ​មនុស្ស​​មួយ​ចំ​នួន​ពុំ​មាន​រំពឹង​ថា​លោក ហ៊ុន សែន អាច​គិត​គូរ​ជួយ​ដោះ​ស្រាយ​​ដល់​ប្រ​ជាពលរដ្ឋរង​គ្រោះ​នោះ​ទេ​ ​ហើយអ្វី ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​តែ​​សមត្ថកិច្ច​អាជ្ញា​ធរ​រាជធានីភ្នំពេញ​ប្រើ​អំពើ​ហិង្សា​​បង្ក្រាប​ប្រជាពលរដ្ឋ​​អ្នក​តវ៉ា​​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​នៅ​ក្បែរ​ផ្ទះលោក​នាយករដ្ឋ​មន្ត្រី​​ដូច​ក្រុម​អ្នក​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​មុនៗ​ទៀត​៕

លោក ឯក សឿន និ​ងលោក គឹម ពិសី​ ​​រក​ចំណូល​ឲ្យ​ថ្នាក់​លើ​ទំនង​ជា​មិនជួប​វាសនា​អាក្រក់នោះទេ​
ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ក្រុម​អ្នក​រក​ស៊ី​ដឹកជញ្ជូន​ទំនិញ​ទាំង​តូច​ទាំង​ធំទាំង​ស្រប​ច្បាប់​និង​ខុស​ច្បាប់​ តាម​ផ្លូវ​ជាតិ​លេខ​៦៨ បាន​រអ៊ូ​រទាំពី​ ភាព​អនា​ធិប​តេយ្យ​របស់​មន្ត្រី​នគ​រ បាល​សេដ្ឋ​កិច្ច​ចំនួន​២រូប គឺ​លោក គឹម ពិសី និ​ងលោក ឯក សឿនដែល ជា​ជើង​ខ្លាំង​ពូកែ​ប្រ​ដេញ​រថ​យន្ត​ដឹក ទំនិញ​គ្រប់​ប្រភេទ​ឲ្យ​ចូល​បង់​លុយ​ ហើយ​ភាព​អនា​ធិប​តេយ្យ​របស់​លោក ឯក សឿននិង​លោក កឹម ពិសី ផ្ទុយពី បទ​បញ្ជា​របស់​អគ្គ​ស្នង​កា​រនគ​របាល ​ជាតិ​ច្រើន​ឆ្នាំ​មក​ហ​ើយ​ មិនដែល​មាន​ការ​ដាក់​ពិន័យ​ម្តងណាឡើយ។​​​ ​កាល​ពី​​ដើម​ខែ​ឧសភា កន្លង​ទៅនេះ​​ លោក ឯក​ សឿននិង​លោកគឹម ពិសី មានជាប់​ពាក់​ព័ន្ធ​ជាមួយ​ករណី​​ចាប់​រថ​យន្ត​ដឹកឈើ​គ្រញូង​ ហើយ​ឃុប​ឃិត​ដោះ​លែង​ទៅ​វិញ​ស្ងាត់​ៗ​ដោយ​មិន​បាន​សុំ​យោ​បល់​ពី​ព្រះ​រាជ​អាជ្ញា​អាច​ចាត់​ទុកជា​កំហុស​ឆ្គង​ដ៏​ធំមួយ​ដែល​ថ្នាក់​​លើ​បាន​ព្រមាន​ដាក់​ពិន័យ និង​បណ្តេញ​ចេញ​ពី​ក្រ​បខ័ណ្ឌ។

​ប្រជា​ពល​រដ្ឋ​បានលើក​ឡើង​ថា​លោក គឹម ពិសី និង​លោក ឯក សឿន​ គឺជា​មន្ត្រីដែល​សកម្ម​ក្នុង​ការ​ប្រមូល​លុយ​តាម​គ្រប់​រូប​ភាព​យក​ទៅ​ជូនថ្នាក់​លើ ឲ្យ​បានទាន់​ពេល​វេលា​និង​គ្រប់​ចំនួន ព្រោះ​ការ​ដេញ ថ្លៃ​ប៉ុស្តិ៍​ដើម្បីបានទៅ​ឈរ​ជើ​ងនៅ​តាម​ផ្លូវ​ជាតិ​លេខ៦៨ ពី​ទី​រួម​ខេត្ត ឧត្តរ​មានជ័យ រហូត​ដល់​ស្រុក​ក្រ ឡាញ់ ខេត្ត​សៀម​រាប ក៏​ចំណាយ​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​ក្នុងមួយ​ខែៗ​ បើមិនព្យា​យាម​រក​ប្រាក់​បង់​ជូនថ្នាក់​លើ​ឲ្យ​គ្រប់​ចំនួន​និង​ទាន់ ពេល​វេលា​ទេនោះ គឺ​មិន​អាច​ឈរ​ជើ​ងនៅ​ផ្លូវ​ជាតិ​លេខ​៦៨​បានទៀត​ទេ។ ច្បាស់​ណាស់​ដែល​ថាមន្ត្រី​នគរ ​បាល​សេដ្ឋ​កិច្ច​​ក្រសួង មហា​ផ្ទៃ​មួយ​ចំនួន ​បាន​ប្រើ​ប្រាស់​តួ​នាទី​របស់​ខ្លួន​ទៅ​ស្វែង​រក​លាភ​សក្ការៈ យក​ទៅ​ច្រក​ហោ​ប៉ៅផ្ទាល់​ខ្លួន​និង​យកទៅ​បង់ជូន​ថ្នាក​់​លើ​ជា​ទៀង​ទាត់​ ដើម្បី​រក្សា​ប៉ុស្តិ៍​របស់ពួក​គេ​ ហើយ​ជា​ធម្មតា ក្រុមឈ្មួញ​រក​ស៊ី​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ​ឬ​​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​សុទ្ធ​តែ​ជាប់​កាត​ព្វ​កិច្ច​ចូល បង់​លុយ​ឲ្យ​សមត្ថ​កិច្ច​ដែល​ប្រ​ចាំ​ការ​តាម​ដងផ្លូវ ទើប​ពួក​គេ​អាច​ចៀស​ផុត​ពី​ការ​បង្ក្រាប​។

ផ្លូ​វ​ជាតិលេខ​៦៨ គឺ​ជា​ចំណុច​ឆ្លង​កាត់​ដ៏​សំខាន់​ ដែល​ក្រុមឈ្មួញ​ប្រើ​ប្រាស់​ក្នុង​ការ​ដឹក​ជញ្ជូន​ប្រេង​សាំង​គេច​ពន្ធ ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​សិប​តោន​គឺគ​​េ​ដឹក​ជញ្ជូន​ទាំង​តាម​រថ​យន្ត​ ស៊ីទែន និង​តាម​រ​ថយន្ត​កូ​រ៉េ នី​សាន់ ដែល​ក្នុង​មួយ​គ្រឿង​ៗ​ផ្ទុក​ប្រេង​សាំង​គេច​ពន្ធ​រាប់​សិបកាន ហើយ​ប្រ​េងសាំង​ទាំងនោះ​ត្រូវបាន​ក្រុម ឈ្មួញ​លួច​នាំ​ចូល​តាម​ច្រក​អូ​រស្មាច់ ឬ​តាម​ច្រក​របៀង​នានា​តាម​ខេត្ត​ឧត្តរ​មានជ័យ បន្ត​ដឹក​ជញ្ជូន​មក​លក់​ចែក​ចាយ​ក្នុង​ខេត្ត​សៀម​រាប​ យ៉ាង​អនា ធិប​តេយ្យ​បំ​ផុត​។ មេ​ឈ្មួញ​រក​ស៊ី​ដឹកជញ្ជូន​ប្រេង​គេច​ពន្ធ​តាម​ផ្លូវ​ជាតិ​លេខ៦៨ស្គាល់​ចិត្ត​ស្គាល់​ថ្លើមលោក ឯក សឿននិងលោក គឹម ពិសី ច្បាស់​ ណាស់ តាម​រយៈ​ការ​បង់​លុយ​ជា​ប្រ​ចាំ​ជើង ឬ​ប្រ​ចាំ​ខែ​ ទើប​​អាច​រក​ស៊ី​ដឹកជញ្ជូន​ប្រេង​សាំង​គេច​ពន្ធ​ដោយ​គ្មាន​ការ​រំខាន​ ហើយ​គ្រាន់តែ​ប្រាក់ ចំណូល​ដែល​បាន​មកពី​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ជញ្ជូន​ប្រេង​សាំង​គេ​ចពន្ធ​ក្នុង​មួយ​ខែៗ​អាច​ប្រមូល​យក​ទៅ​បង់​ថ្លៃ​ប៉ុស្តិ៍​យ៉ាង​ងាយ​ស្រួល​​បំផុត។

ដោ​យឡែក ​ផ្លូវ​ជាតិ​លេខ​៦៨​នេះ​ដែរ គឺជា​ចំណុច​ដែល​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​គគ្រឹក​គគ្រេង ទាំង​តាម​រថ​យន្ត​តូច និង​រថ​យន្ត​ធំ​ ហើយការ​ដឹក​​ជញ្ជូន​ឈើ​ខុស​ច្បាប់​ភាគ​ច្រើន បាន​រាយ​ការណ៍​ជូន​សមត្ថ​កិច្ច​និង​មន្ត្រ​ីជំនាញ​ដែល​ប្រចាំ​ការ​តាមដង​ផ្លូវ​ជា​មុន​ គឺ​មាន​ករណីតិច​តួច​ប៉ុណ្ណោះ ដែល​ការ​ដឹក​ជញ្ជូន​ឈើ​ធ្វើ​តាម​របៀប​លោត​ឆ័ត្រ។ លោក គឹម ពិសី និង​លោក ឯក សឿន មាន​ទំនាក់​ទំនង​ល្អជាមួយ​ជំនាញ​រដ្ឋ​បាលព្រៃ​ឈើ​ ហើយ​ធ្លាប់​សហ​ការ​គ្នា​ប្រ​ដេញ​ឡាន​ដឹក​ឈើ​លោត​ឆ័ត្រ​ដែល​មិនប​ាន​ចូល ​បង់​លុយឲ្យ​ពួកគេ​ មិនដែល​ខ្វល់​​ខ្វាយ​ពីគ្រោះ​ថ្នាក់ ​ឬ​ផល​ប៉ះពាល់​ចំ ពោះ​អ្នក​ដំណើ​រនៅតាម​ដង​ផ្លូវ​នោះ​ទេ​ ធ្វើ​យ៉ាងណា​ឲ្យ​តែ​ពួក​គេ​អាច​ប្រ​ដេញ​ឡាន​ដឹក​ឈើទាំង​នោះ​ឲ្យ​ចូល​បង់​លុយ​តាម​ការ​ទាមទារ​ ដែល​ពួក​គេ​ធ្លាប់​​បានធ្វើ​ជោគ​ជ័យ​ច្រើ​ន​ឆ្នាំ​មក​ហើយ​ មិន​ដែលភ្លាត់​ស្នៀ​តទេ។

ជាក់ស្តែង​ កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០១៣ លោក គឹម ពិសី​ ដោយ​មានការ​ឆ្លង​យោ​បល់​ពី​លោក ឯក សឿន បាន​នាំគ្នា​ប្​រដេញ​ចាប់​រ​ថយន្ត​ដឹកឈើ​គ្រញូង​ម៉ាក​កាមរី ពណ៌ស ឆ្នាំ​១៩៩៣ មួយ​គ្រឿង​ដែល​ក្នុង​នោះ​មាន​ផ្ទុក​ឈើ​គ្រញូង​ប្រមាណ​៥០​០​គីឡូក្រាម ខណៈ​ដែល​រថ​យន្តដឹក​​ឈើ​គ្រញូង​បាន​ធ្វើ​ដំណើរ​ចេញពី​ក្រុង​សំរោង​ ខេត្ត​ឧត្តរ​មាន​ជ័យ មក​តាម​ផ្លូវ​ជាតិលេខ​​៦៨ ឆ្ពោះមក​កាន់​ស្រុក​ក្រ​ឡាញ់ ខេត្ត​សៀមរ​ាប​ ហើយ​ពេល​រថ​យន្ត​នោះ​បើក​បរ​ដល់​ចំណុច​ស្រុក​ស្រី​ស្នំ​ លោក គឹម ពិសី ដែល​បានសហ​​ការ ជាមួយ​ជំនាញរ​ដ្ឋ​បាលព្រៃ​​ឈើ ក៏​ស្ទាក់​ចាប់​រថ​យន្ត​ដឹក​ឈើ​នោះ​បាន​សម្រេច​​។ ក្រោយ​មក​មានការ​ចរ​ចា​គ្នាបង់​លុយ​ចំនួន​​២៥០០​ដុល្លា​រអា មេរិក​ ទើប​មាន​ការ​ដោះ​លែង​ទាំង​រថ​យន្ត​ដឹក​ឈើ​និង​ឈ្មួញ​ដោយ​មិន​សុំ​យោ​បល់​ពី​ព្រះ​រាជ​អាជ្ញា​​នោះ​ឡើយ​ ហើយ​បើ​ផ្អែក​តាម​គោល​ការណ៍​មុន​ពេល​ប្រ​ដេញ​ចាប់​ឡាន​ដឹក​ឈើ​ ឬ​សម្រេច​​​ដោះ​លែង​យ៉ាងណានោះក្នុង ​នាមជា​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​មិន អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​បានទេ គឺត្រូវ​តែ​សុំ​យោ​បល់​និង​ការ ឯកភាព​ពី​ស្ថា​ប័ន​តុ​លា​ការ។

ផ្អែក​តាម​សកម្មភាព​ដែល​លោក គឹម ពិសី និង​លោក​ ឯក សឿន ដែល​បាន​ប្រ​ព្រឹត្ត​ផ្ទុយ​ពីបទ​​បញ្ជា​របស់​អគ្គ​ស្នងការនគ​រ​ជាតិ​ ជា​ពិសេស​បទ​បញ្ជាណែនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​ពួក​គេ​បាន​ប្រែ​ក្លាយ​ខ្លួន​ពី​មន្ត្រីនគ​របាល​សេដ្ឋ​កិច្ច​ដែល​មានតួ​នាទី​បង្ក្រាប​បទ​ល្មើស ​បែរ​ជា​នាំ​គ្នា​ប្រ​ព្រឹត្ត​អំពើ​ខុស​ច្បាប់​ដែល​មាន​ចែង​និង​ផ្តន្ទា​ទោស​ក្នុងក្រម ​ព្រហ្ម​ទណ្ឌ​អាច​ចាត់​ទុកជា​កំហុស​ឆ្គងធ្ងន់​ធ្ងរ​បំផុត​ ដែល​ប្រឈមនឹង​ការ​បណ្តេញ​ចេញ​ពី​មុខ​តំណែង​ឬពី​ ក្រ​បខ័ណ្ឌ​នគរ​បាល​ជាតិ។ ប៉ុន្តែ​ករ ណីនេះគេ​គួរ​តែ​ធ្វើការ​ស៊ើប​អង្កេតឲ្យ​ បាន​ស៊ីជម្រៅ​ថា​តើ​លោក គឹម ពិសី និង​លោកឯក សឿន ដែល​បានចេញ​ ធ្វើ​សកម្មភាព​កាប់​ដាវ​ប្រ​មូល​លុយ​យកទៅ​ជូនថ្នាក់​លើ​ឲ្យ​បានគ្រប់​ចំ នួន​ និងទាន់ពេល​​វេលា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​គួរ​ត្រូវ​បាន​បណ្តេញចេញ ពី​ក្រប​ខ័ណ្ឌ​នគរ​បាលជាតិ​ឬ​ក៏​យ៉ាង ណា​? ព្រោះ​​កន្លង​មក​ គេ​មិន​សូវ​ឃើញ​មន្ត្រីនគរ​​បាល​សេដ្ឋ​កិច្ច​ក្រសួង ​មហា​ផ្ទៃដែល​​ប្រ​ព្រឹត្ត​ខុស​ ត្រូវ​បាន​បក​ស័ក្តិ​ឬត្រូវ​​បណ្តេញចេញពី​ក្រ​ប ខ័ណ្ឌ​នោះទេ ដែល​ករណី​ខ្លះ​គ្រាន់​តែ​មានការដក​​បញ្ឈរ​ជើង​បណ្តោះ​អាសន្ន​មួយ​រយៈប៉ុណ្ណោះ គឺ​អាច​សម្រ​បសម្រួល​ទៅ​កាន់​តំណែង​នៅ​កន្លែង​ដើម​វិញ​ ហើយ​សម្រាប់​លោក ឯក សឿន និង​លោក គឹម​ ពិស​ី ដែលពូកែ​រក​លុយ​ជូនថ្នាក់លើ​ច្បាស់​ណាស់​ដែល​ថា មិនអាច​ជួប​វាសនា​អាក្រក់​ណាមួយ​នោះ​ទេ៕

អ៊ីវ ឯក​​សា​វត្តី សម្ងំ​ប្រមូល​លាភ​សក្ការៈ​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ទាំង​តាមផ្លូវ​ទឹក​និង​តាម​ផ្លូវ​គោក​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​
ក្នុង​តួនាទីជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ ​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង លោក អ៊ី ឯក​​សា​វត្តី បានធ្វើ​មិន​ដឹង​មិន​ឮ​ចំ​ពោះ​សកម្មភាពដឹក​ជញ្ជូនឈើ​ខុស​ច្បាប់​របស់​ក្រុមឈ្មួញ​ទាំងតូច​ទាំង​ធំ​នៅ​ទូទាំង​ខេត្ត​ស្ទឹង​ត្រែង ហើយ​កាល​ពី​ប៉ុន្មានថ្ងៃ​មុននេះ មានទូកដឹក​ ជញ្ជូនឈើ​ប្រណីត​ចំនួន​២​គ្រឿង​ បានចូល​ចត​លើក​ឈើទៅដាក់​នៅ​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយ​កណ្តាល​ក្រុង​ស្ទឹង​ត្រែង ដោយគ្មាន​ការ​រំខាន​ ហើយ​ប្រ​សិន​បើ​​គ្មាន​ការ​បើក​ភ្លើង​ខៀវ​ពី​មន្ត្រី​ជំនាញ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ទេនោះ គេ​យល់​ថា​ក្រុមឈ្មួញ​មិន​អាច​ដឹកជញ្ជូន​ឈើ​យ៉ាង​អនា​ធិប​តេយ្យ​ឆ្លង​កាត់​ខេត្ត​ស្ទឹង​ត្រែ​ង​បាន​ទេហើយ​មក​ដល់ពេលនេះ ការ​ដឹក​ជញ្ជូនឈើ​ខុស​ច្បាប់​ទ្រង់​ទ្រាយ​ធំនៅ​ តែ​បន្ត​កើត​មាន​យ៉ាង​គគ្រឹក​គគ្រេង​ក្នុង​ទឹកដី​ខេត្ត​ស្ទឹងត្រែង។

សកម្មភាព​របស់​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំដែល​កំពុង​រក​ស៊ី​ដឹក​ជញ្ជូន ឈើយ៉ាង​អនាធិប​តេយ្យ​ក្នុង​ខេត្ត​ស្ទឹងត្រែង ហាក់ដូច​ជា​មិន​ក្រែង​ញ ញើត​ចំពោះ​បទ​បញ្ជា​លេខ​០១​ របស់​រដ្ឋ​ាភិបាល​សូម្បី​តែ​បន្តិចហើយ​លោក អីុវ ឯក​​សា​វត្តី ជា​នាយ​ខណ្ឌ​រដ្​ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង ក៏​មិន​ដែល​អើ​ពើ​បង្ការ​បង្ក្រាប​និ​ង​ទប់​ស្កាត់​ការ​រក​ស៊ី​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​របស់​ក្រុមឈ្មួញ​ម្​តងណាឡើយ ដែល​គេ​សង្ស័យថា​ លោក អីុវ ឯក​​សាវត្តី ទទួល​បាន​​ប្រយោជន៍​ច្រើន​សន្ធឹក​សន្ធាប់​ពីការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ ទាំងនោះ​ផង​ដែរ។​ ក្រុម​ឈ្មួញ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ភាគ​ច្រើន​រក​ស៊ី​ដឹកជញ្ជូន​ឈើ​ឡើង​ដុះ​ស្លែ​ទៅ​ហើយ​និង​មាន​ទំនាក់ទំនង​យ៉ាង​ស៊ី​ជម្រៅ​ជា​មួយ​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​ ទើប​អ្វីៗ​ចេះ​តែ​រលូន​ល្អ​មិនដែល​មាន​ឧបសគ្គ ហើយ​រឿង​​សំខាន់​បំផុតនោះគឺ​ការ​ផ្តល់​ផល​ប្រយោជន៍​ឲ្​យមន្ត្រី​ជំនាញ​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ដើម្បី​ឲ្យ​ជួយ​ចេញ​មុខ​រត់​ការ​សម្រាប់​ការ​ដឹក​ជញ្ជូន​ ឈើ​ខុស​ច្បាប់​យ៉ាង​ពេញ​បន្ទុក។

ក្រុមឈ្មួញដែល​ចេញ​មុខ​ចេញ​មាត់​ខ្លាំង​ជាងគេ និងឈរជើង​យ៉ាង​រឹងមាំ​ក​្នុង​ខេត្ត​ស្ទឹង​ត្រែង គឺ​អ្នកស្រី ហេង​ សំនៀង ហៅ​យាយ​ព្រឿង ដែលជា​មេ​ឈ្មួញជន​ជាតិ​យួន​​ រក​ស៊ី​ដឹកជញ្ជូន​ឈើ​សឹង​ផ្តាច់​មុខ​ទៅ​ហើយ​ក្នុង​អាណា​ចក្រ​ខេត្ត​ស្ទឹង​ត្រែង ទាំង​តាម​ផ្លូវ​ទឹក​ និ​ង​តាម​ផ្លូវ​គោក​ ហើយ​យាយ​ព្រឿង​ក៏​មាន​ទីតាំង​ស្តុក​ឈើដ៏​ធំ​មួយ​កន្លែង នៅ​ចំណុ​ចភូមិ​បា​ចុង​ សង្កាត់​ព្រះ​បាត​ ក្រុង​ស្ទឹ​ង ត្រែង ជាប់​ដង​ទន្លេ​មេ​គង្គ ក្បែរ​ភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹម​ស្កៃ​របស់​គាត់​។ យាយ​ព្រឿង​បាន​ប្រមូល​ទិញ​ឈើ​មកពី​ចំ​ណុច​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន ហើយ​ដឹក​ជញ្ជូន​តាម​ទូក​ចុះ​មក​​ក្រុង​ស្ទឹង​ត្រែង​តាម​បណ្តោយ​ដង​ទន្លេ​មេ​គង្គ​មិនដែលជួប​ឧបសគ្គ​អ្វី​ឡើយ ហើ​យពេល​សមត្​ថកិច្ច​ឬ​អ្នក​សារ​ព័ត៌​មាន​សួរនាំ​ពីកា​រ​ដឹក​ជញ្ជូន​ឈើ​គេ​តែង​តែ​ឮ​យាយ​ព្រឿង​អះ​អាង​ថាបើ​ចង់​ដឹងរឿង​ច្បាស់​សូម​​សួរនាំ​លោក សួង ម៉េងលី ជា​មន្ត្រីរ​ដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង និងជាមនុស្ស​ ជំនិត​​របស់​លោក អីុវ ឯក​​សា​វត្តី។

គ​េមិនច្បាស់​ទ​េ​ថា តើ​យាយ​ព្រឿង​ មានទំនាក់​ទំនង​ពិសេស​ជា​មួយ​លោក អីុវ ឯក​​សា​វត្តី ក្នុង​កម្រិត​ណានោះ​ទេ​ ប៉ុន្តែ​គ​​េ​ដឹង​ថា នៅពេល​ដឹក​ជញ្ជូនឈើ​ម្តងៗ​យាយ​ព្រឿង​បាន​ពឹង​អាស្រ័យ​ឲ្យ​លោក​ សួង ម៉េង​លី ជួយ​រត់​ការ​ឬ​អាច​និយាយ​បានថា លោក​ សួង ម៉េងលី ជា​អ្នក​ប្រមូល​ផល​ប្រ​យោ​ជន៍​ពីការ​ដឹកជញ្ជូនឈើ​ខុស​ច្បាប់​របស់​យាយ​ព្រឿង និង​ឈ្មួញ​ដទៃ​ទៀត​យក​ទៅ​ជូន​លោក អីុវ ឯក​​សា​វត្តី ដើម្បី​ចៀស​ផុត​ពីការ​បង្ក្រាប។ ពេល​ខ្លះ​សមត្ថ​កិច្ច​មួយ​ចំ​នួន​បាន​សម្តែង​ការ​មិនពេញ​ចិត្ត​ចំ​ពោះ​មន្ត្រី​ជំនាញ​រដ្ឋ​បាលព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង ដែល​បានឃុប​ឃិត​ឬ​​សម្រប​សម្រួល​ឲ្យ​ក្រុមឈ្មួញ​រក​ស៊ី​ដឹកជញ្ជូនឈើ​ខុស​ច្បាប់​យ៉ាង​អនាធិប​តេយ្យ​ ហើយ​គ្រប់​ពេល​ទាំង​អស់​ដែល​យាយ​ព្រឿងដឹក​ជញ្ជូនឈើ​ មន្ត្រី​ជំនាញ​បាន​ចេញ​មុខ​មក​អះ​​អាង​ ​ថាជា​ឈើ​ស្រប​ច្បាប់​មាន​លិខិត​ស្នាម ​សម្រាប់​ការ​ដឹក​ជញ្ជូន​ឈើ​ត្រឹម​ត្រូវ​ ប៉ុន្តែ​រឿង​ពិត​មន្ត្រី​ជំនាញរ​ដ្ឋ​បាល​ព្រៃ​ឈើ​ ព្រោះតែ​ទទួល​បាន​​ប្រយោជន៍​យ៉ាង​ច្រើន​ក្រាស់​ក្រែល​ពី​យាយ​ព្រឿង ចេះ​តែ​ជួយ​សម្រ​បសម្រួល​កាង​ការ​ដឹក​ជញ្ជូនឈើ​របស់​យាយ​ព្រឿង​ជាប់​ជា​ប្រចាំ​ទៅ​ហើយ​។

ជា​គោល​ការណ៍​របស់​រាជ​រដ្ឋា​ភិបាល​ បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​កា​រ​កាប់​បំផ្លាញព្រៃឈើ​ឬ​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នោះ​ទេ ដូច្នេះ​ការ​រក​ស៊ី​ដឹក​ជញ្ជូន​ឈើ​ប្រណីត ប្រ​ភេទ​ធ្នង់ បេង​ នាងនួន ហើយ​ពេល​​ខ្លះ​ទៀត​មានឈើ​គ្រញូង​របស់​យាយ​ព្រឿង ដែល​មន្ត្រី​ជំនាញ​រដ្ឋ​បាលព្រៃ​ឈើ​អះ​អាង​ថាជា​ឈើ​ស្រ​បច្បាប់មាន ​លិខិត​ស្នាម​ត្រឹម​ត្រូវនោះ​មិនដឹង​​ជា​យាយ​ព្រឿង​ចំណាយ​ប្រាក់​ប៉ុន្មានបង់​ ជូន​ជំ​នាញ​រដ្ឋ​បាល​ព្រៃឈើ​ ដើម្បី​ទទួល​បាន​ភាព​ស្រប​ច្បាប់​សម្រាប់​ការ​ដឹក​ជញ្ជូនឈើ​នោះ​ទេ។​ យ៉ាង​ណា​ក៏ដោយ ការ​ប្រមូល​ទិញឈើ​ពី​ចំ​ណុច​ស្រុក​សេសាននិង​ស្រុក​សៀម​ ​ប៉ាងរបស់​យាយ​ព្រឿង​នា​ពេល​បច្ចុ​ប្បន្ន​នេះ គឺជា​ប្រភព​បង្កើត​ឲ្យ​មាន​ភា​ព​អនាធិប​តេយ្យ​នៃការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​យ៉ាង​រាល​ដាល​បំផុត​ ដែលទាម​ទារឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម​លោក ច័ន្ទ សារុន ត្រួត​ពិនិត្យ​មើលភាព​អស​កម្ម​និង​អំពើ​ពុករលួយ ​របស់​ អីុវ ឯក​​សា​វត្តី ឡើង​វិញផង។

ដោយ​ឡែក មានឈ្មួញ​២​នាក់ ទៀត​ ដែល​សកម្ម​ក្នុង​កា​ររក​ស៊ី​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ដ៏​ល្បី​ឈ្មោះ​ក្នុង​ខេត្ត​ស្ទឹងត្រែង មាន​ដូច​​ជា​មេឈ្មួញ អ៊ូ ខុង ដែល​រក​ស៊ី​ដឹក​ជញ្ជូនឈើ​ប្រណីត​ ឬ​ឈើ​គ្រញូង​តាម​រថ​យន្ត​ទំនើបៗ​មក​ពី​ខេត្ត​ស្ទឹង​ត្រែង​ឆ្លង​កាត់​ខេត្ត​ក្រចេះ​តាម​ផ្លូវជាតិលេខ​៧ ដើម្បី​បន្តនាំ​ចេញ​ទៅ​លក់នៅ​ស្រុក​យួន​យ៉ាង​អនា​ធិប​តេយ្យ​គ្មាន​នរណា​ហ៊ាន​ប៉ះ​ពាល់​ទេ ព្រោះមេឈ្មួញ​ អ៊ូ ខុងមាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ជំនាញ ​រដ្ឋ​បាលព្រៃ​ឈើ​ទាំង​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​និង​ខេត្ត​ក្រចេះ។ ដោយ​ឡែក​ មេឈ្មួញ​ម្នាក់ទៀត គឺ​លោក ធី​ បាញ់ បាន​ប្រើ​ប្រាស់​ស្បែកជា​យោ​ធា ធ្វើ​សកម្ម​ភាពរក​ស៊ី​ដឹក​ជញ្ជូន​ឈើ​គ្រញូង ​មកពី​ស្រុក​សៀម​ប៉ាង និង​ស្រុកសេ សាន តាម​ផ្លូវ​ជាតិ​លេខ៧ ឆ្លង​កាត់​ខេត្ត​ក្រចេះ​ដើម្បី​នាំ​ចេញទៅ​ស្រុក​យួន​តាម​ស្រុក​ស្នួល​ផង​ដែរ​ គឺ​លោក ធី បាញ់ កំពុង​ធ្វើ​សកម្មភាពរកស៊ី​ឈើ​ខុស​ច្បាប់​ ដើម្បី​ប្រមូ​លលុយ​យក​ទៅ​ជួយ​ទ្រទ្រង់​ឆ្នាំង​បាយ​របស់​លោក ផ្កាយ​៣ម្នាក់​ យ៉ាង​រលូន​ល្អ​​ហើយ​សមត្ថ​កិច្ច​ជា​​ច្រើនចេះ​តែ​យោគ ​យល់​ចំពោះ​ការ​រក​ស៊ី​ឈើ​ខុស​ច្បាប់​របស់​ល​ោក ធី បាញ់ ដោយ​សារ​មូល​ហេតុ​២​យ៉ាង គឺ​ទី១​លោក ធី បាញ់ ជា​មនុស្ស​សា​ហាវ ធ្លាប់​បាញ​់​មនុស្ស​មិន​ញញើត​ដៃ​ និង​ទី​២ គឺ​លោក ធី បាញ់​ ធ្លាប់បានផ្តល់​​ផល​ប្រយោជន៍​​យ៉ាង​ច្រើន​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋ​​បាល​ព្រៃជាប់ជា​ប្រ​ចាំ​ផង​ដែរ​៕

មហា​បាតុ​កម្ម​ទាមទា​រឲ្យ​កែ​ទម្រង់​ប្រ​ព័ន្ធ​បោះ​ឆ្នោត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​បេស​កកម្ម​ធំ​បំផុ​តជួយឲ្យ​រា្រស្តខ្មែរ​មាន​សិទ្ធិ​សម្រេច​អនាគត​ខ្លួន​ឯង​
​តាម​ការ​គ្រោង​ទុក​លោក សុរិយា ស៊ូ​ប៊ែរ​ឌី អ្នក​រាយ​ការណ៍​ពិ​សេស​​អង្គការ​សហ​ប្រជា​ជាតិ​​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ត្រូវ​មក​បំពេញ​បេស​កកម្ម​​លើកទី ៩ នៅ​កម្ពុជា ចាប់​ពី​ថ្ងៃទី​១៩ ដល់ថ្ងៃ​​ទី​២៩ ខែ​ឧសភា ឆ្នាំ២០១៣ ដែល​បេស​កកម្មនេះ​ផ្តោត​លើការ​តាម​ដាន​អនុ​សាសន៍​ ដែល​លោក​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​ដាក់​ជូន​រាជ​រដ្ឋា​ភិបាល​កម្ពុជា អំពី​ការ​កែ​ទម្រង់​ប្រ​ព័ន្ធ​បោះ​ឆ្នោត​ ហើយ​បេ​សក​កម្ម​លើក​នេះ​ ក៏​មាន​គម្រោង​ពិ​ភាក្សាជា​មួយ​អង្គការ​សង្គម​ស៊ី​វិល តំ​ណាង​គណ​បក្ស​នយោ​បាយ និង​មន្ត្រីរដ្ឋា​ភិបាល​ផង​ដែរ ប៉ុន្តែមិន​ទាន់​កម្ម​វិធីជាក់លាក់​ណាមួយ​ ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​នៅឡើយ​ទេ។​ ទោះ​ជា​យ៉ាង​ណា​​បេស​កកម្ម​លើកទី​​ ៩ របស់​លោក សុរិយា ស៊ូ​ប៊ែរ​ឌី មាន​​តម្លៃ​ខ្លាំងណាស់​ នៅពេលដែល​​គណ​បក្ស​សង្គ្រោះជាតិ​បាន​រៀប​ចំ​គម្រោង​​ធ្វើ​មហា​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ​ ដើម្បី​បង្ហាញ​គោល​ជំហរ​គាំទ្រ​ចំពោះ​អនុ​សាសន៍​របស់​អង្គ​ការ​សហ​​ប្រ​ជា​ជាតិ​ និង​នាំ​យក​ញ្ញត្តិ​ទៅ​ដាក់​ជូន​ការិយា​ល័យ​ឧត្តម​ស្នង​ការសហ​ប្រជា​ជាតិ​ និង​ដាក់​ជូន​ការ​ិយា​ល័យ​​តំណាង​សហគមន៍​អឺ​រ៉ុប​ផង​ដែរ​។

សហ​គមន៍​អន្ត​រជាតិ រួម​ទាំង​មេ​ដឹក​នាំ​ពិ​ភព​លោក​សំខាន់ៗ​មួយ​ចំ​នួនប​ាន​យក​អនុសាសន៍​របស់​លោក​ សុរិយា ស៊ូ​ប៊ែរ​ឌី ​មក​ធ្វើជា​មូល​ដ្ឋាន​ដើម្បីទាមទារ​ឲ្យ​អ្នក​កាន់អំណាច​នៅ​​ស្រុក​ខ្មែរ​ធ្វើ​ការ​កែ​ទម្រង់​ប្រ​ព័ន្ធ​បោះ​ឆ្នោត ធ្វើ​វិសោធន​កម្ម​ច្បាប់​ និង​កែ​ប្រែ​របៀប​​របប​ការ​ងារ​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​រា​ប់​បញ្ចូល​ទាំង​ការ​​ផ្លាស់​​ប្តូរ​សមា​សភាព គ.ជ.ប ដើម្បី​ធានា​ភាព​ឯករាជ្យ អព្យា​ក្រឹត ក្នុង​ការ​រៀប​ចំ​បោះ​ឆ្នោត​ឲ្យ​មានភាព​សេរី​ត្រឹមត្រូវ យុត្តិ​ធម៌ ស្រប​តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ផង​ដែរ។ អនុ​សាសន៍​របស់​លោក សុរិ​យា ស៊ូ​ប៊ែរ​ឌី ដែល​បានដាក់​ជូន​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស អង្គការ​សហ​ប្រជា​ជាតិ នាទី​ក្រុង​ហ្សឺ​ណែវ កាល​ពីឆ្នាំ​មុន បាន​លើក​ឡើង​អំពី​ភាព​អវិ​ជ្ជ​មាន និង​ភាព​មិន​ប្រក្រតីជា​ច្រើន ពាក់ព័ន្ធ​ប្រ​ព័ន្ធ​បោះ​ឆ្នោតនៅ​កម្ពុជា រយៈពេល​៣​អាណត្តិ​ចុង​ក្រោយ ដែល​កម្ពុជា​រៀប​ចំ​ដោយ​ខ្លួន​ឯង ហើយ​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់​ជា​បន្ទាន់ ទើប​អាច​ធានា​នូវ​ភាព​យុត្តិ​​ធម៌ និង​តម្លា​ភាព​សម្រាប់​ដំ​ណើរ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ថ្ងៃ​ទី​២៨ ខែកក្កដា​ នា​ពេល​ខាង​មុខ​នេះ​។

របាយការណ៍​កម្រាស់​១៧​ទំ​ព័រ របស់​លោក សុរិយា ស៊ូ​ប៊ែរ​ឌី បាន​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​និង​ភាព​ចន្លោះ​ប្រ​ហោង​នៃ​ប្រ​ព័ន្ធ​បោះ​ឆ្នោត​ដែល​ត្រូវ​ធ្វើ​ការ​កែទម្រង់​ឲ្យ​បាន​ទាន់ពេ​ល​វេលា​ហើ​យក្នុង​នោះ​ក៏បាន​ ​លើក​ឡើង​នូវ​លក្ខ​ខណ្ឌ​សំខាន់ៗ​ចំនួន​២ គឺទី​១ ត្រូវ​ធ្វើ​ការ​កែទម្រង់​ប្រ​ព័ន្ធ​បោះ​ឆ្នោត​ដែល​ក្នុងនោះ​ ត្រូវ​ធ្វើ​វិសោធ​ន​កម្ម​ច្បាប់​រៀ​បចំ​ផ្លាស់​ប្តូរ​សមាសភាព​ គ.ជ.ប ឲ្យ​មាន​អព្យា​ក្រឹត និង​ឯករាជ្យតាំង​​ពី​ថ្នាក់ជាតិ រហូត​ដល់​ថ្នាក់មូលដ្ឋាន​ និង​មាន​ការ​កែ​ប្រែ​ទម្រង់​ការ​រៀប​ចំ​បោះឆ្នោត​ឲ្យ​​បានត្រឹម​ត្រូវ​ឡើង​វិញ រាប់​តាំង​ពី​​ការ​ចុះបញ្ជីឈ្មោះ​អ្នក​បោះ​ឆ្នោត​រហូត​ដល់​ការ​ប្រ​កាស​លទ្ធ​ផល​បោះ​ឆ្នោត​។ ទី​២ ត្រូវ​អនុញាតិ​ឲ្យ​លោក​ សម រង្ស៊ី ដែលជា​មេ​ដឹកន​ាំ​គណ​បក្ស​ប្រ​ឆាំង​ដ៏​សំខាន់​ អាច​វិ​ល​ត្រ​ឡប់​មក​កាន់​ប្រ​ទេ​សកម្ពុជា​វិញ ដោយ​សុវត្ថិ​ភាព​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត ដោយផ្ទាល់​និង​ពេញ​លេញ​​ តាម​រយៈការ​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រ​កាន់ផ្សេងៗ​ ដែល​សហ​គមន៍​អន្តរ​ជាតិ​មើល​ឃើញ​ថា ជា​ដំ​ណើរ​ការ​កាត់​ទោស​ដោយ​ហេតុ​ផល​នយោ​បាយ​។ មេ​ដឹកនាំ​ពិភព​លោក ជា​ពិសេស​គណ​ៈ​កម្មា​ធិការ​សភាអន្តរ​​ ជាតិ ដើម្ប​ី​ការ​បោះ​ឆ្នោត​ដោយ​ប្រជា​ធិប​តេយ្យ​នៅ​​កម្ពុជា បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​អនុសាសន៍​របស់​លោក​ សុរិ​យា ស៊ូ​ប៊ែរ​ឌី​ ដោយ​បាន​ដាក់សម្ពាធ​ឲ្​យ​ក្រុមអ្នក​កាន់​អំណាច​នៅ​ស្រុក​ខ្មែរ​ ធ្វើ​ការ​កែទម្រង់​ប្រ​ព័ន្ធ​បោះ​ឆ្នោត​ឲ្យ​ស្រប​តាម​អនុសាសន៍​របស់​​លោក សុរិយា ស៊ូ​ប៊ែរ​ឌី ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​ដែលមាន​ភាព​សេរី​ត្រឹមត្រូវ និង​យុត្តិ​ធម៌​នា​ខែ​កក្កដា ខាង​មុខនេះ។

គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​មហា​បាតុ​កម្ម​ កាល​ពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៣ កន្លង​ទៅនេះ​ ដើម្បី​ទាមទារ​ឲ្យ​មា​ន​​ការ​កែ​ទម្រង់​ប្​រព័ន្ធ​បោះ​ឆ្នោតឲ្យ​ស្រប​តាម​អនុ​សាសន៍​របស់​លោក សុរិយា ស៊ូ​ប៊ែរ​ឌី ដែល​ក្នុងនោះ​គណ​បក្ស​សង្គ្រោះ​ជាតិ​បានលើ​កឡើង​នូ​វ​គោល​ការណ៍​សំខាន់ៗ​ចំនួន​ ៤ ​ចំណុច​ដើម្បី​ឲ្យ​បក្ស​កាន់​អំ​ណាច​រៀប​ចំ​ផ្លាស់​ប្តូរ​ស​មាស​ភាព​ គ.ជ.ប តាំង​ពីថ​្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូល​ដ្ឋានត្រូវ​ពន្យា​​រ​ពេល​រៀប​ចំ​ការ​បោះ​ឆ្នោត ដើម្បី​រៀប​ចំ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឡើ​ងវិញ។ យ៉ាង​​ណា​ក៏​ដោយ ការ​ទាម​ទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​​បាន​ គ.​ជ.ប បដិសេធ​ភ្លាមៗ​ដោយ​អ​ះ​​អាង​ថា ជា​ការ​ទាមទារ​ដដែលៗ​ ប៉ុន្តែ​ការ​ទាម​ទារ​បែបនេះ​ គ.ជ.ប មិន​មាន​ឆន្ទៈកែ​ទម្រង់​ឲ្យ​បាន​សម​ស្រប​នោះ​ទេ បើ​ទោះ​បីជា​សហ​គមន៍​អន្តរ​ជាតិ តំណាង​សង្គម​ស៊ី​វិល និង​តំណាង​គណ​បក្ស​នយោ​បាយ​​ បានធ្វើ​ការ​តវ៉ា​រៀង​រាល់​ការ​បោះ​ឆ្នោត ដែល​កម្ពុជា​រៀប​ចំដោយ​ខ្លួន​ឯង​ ហើយ​ការ​កែ​ទម្រង់​ប្រ​ព័ន្ធ​បោះ​ឆ្នោត​ គឺជា​ចំណុច​ខ្សោយ​ដ៏​សំខាន់​មួយ​ដែល​អាច​នាំ​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា បរា​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត ទើប​គេ​រក្សា​ទុក​ប្រ​ព័ន្ធ​បោះ​ឆ្នោត​និង​សមាស​ភាព​​ គ.ជ.ប ដែល​ភាគ​ច្រើន មាន​ទំ​នោរ​ការ​ពារ​ផល​ប្រ​យោជន៍​របស់​គណ​បក្ស​កាន់​អំណាច។

លោក​ប្រ​ធាន សម រង្ស៊ី ធ្លាប់​បាន​​បញ្ជាក់​ថា ការ​កែទម្រង់​ប្រ​ព័ន្ធ​បោះ​ឆ្នោត ​គឺ​អាស្រ័យ​ទៅលើ​ឆន្ទៈ​នយោ​បាយ​​ ហើយ​អ្វីៗ​អា​ច​ប្រែ​​ប្រួល​ក្នុង​រយៈពេល​១វិនាទី ប៉ុណ្ណោះ ព្រោះ​ ​ថា មានផ្លូ​វចំនួន​២​ដែល​​លោក ហ៊ុន សែន ត្រូវ​ជួប​ភាព​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោតនា​ពេល​ខាង​មុខនេះ ទោះ​​ជា​លោក ហ៊ុន សែន ព្យ​ាយាម​រៀបចំ​​ ការ​បោះ​ឆ្នោត​តាម​របៀប​ក្លែង​បន្លំ​ផ្ទុយ​ពី​គោល​ការណ៍​ប្រជា​ធិប​តេយ្យ ក៏​លោក​ ហ៊ុន សែន មិនអាច​ទទួល​បាន​ភាព​ស្រប​ច្បាប់​សម្រាប់​រដ្ឋា​ភិ​បាល​ថ្មី ដែលកើត​ចេញពីការបោះ​​ឆ្នោត​ក្លែង​បន្លំនោះ​ដែរ​។ រដ្ឋា​ភិ​បាល​ដែល​មិន​មានភាព​ស្រប​ច្បាប់​​ គឺ​មិន​អាច​ទៅ​ខ្ចី​បុល ឬ​សុំ​ប្រាក់​ជំ​នួយ​ពីបរ​ ទេស​បានទេ ហើយ​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ត្រូវ​ដួល​រលំ​ដោយ​សារ​តែ​វិ​បត្តិ​សេដ្ឋកិច្ច​  នាំឲ្យ​មានការ​ផ្លាស់​ប្តូ​រដ៏​ធំ​មួយ។ ក្នុង​ករណីដែល​លោក ហ៊ុន សែន កែ​ទម្រង់​ប្រ​ព័ន្ធ​បោះ​ឆ្នោត​ឲ្យ​ស្រប​តាម​អនុស​ាសន៍​របស់​សហគមន៍​អន្តរ​ជាតិ គឺ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី ដែល​នៅពេល​នោះ​គណ​បក្ស​កាន់អំណាច​ក៏​ត្រូវ​ទទួល​ភាព​បរា​ជ័យ​នាំឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដូច​គ្នា គឺជា​ការ​ផ្លាស់ប្តូ​រ​ដោយ​សន្តិ​វិធីគ្មាន​​ការ​បង្ហូរឈាម​ឡើយ។

​សម្រាប់​ការ​រៀប​ចំ​ធ្វើ​មហា​បាតុ​កម្ម​នា​ថ្ងៃទី​២០ ឧសភា ឆ្នាំ​២០​១៣ នេះគណ​បក្ស​សង្គ្រោះ​ជាតិបាន​​រក្សា​ការ​ទាមទារ​ដូច​អំ​ឡុង​ពេល​ធ្វើ​មហា​បាតុ​កម្ម​កាលពី​​លើក​មុន គឺ​បន្ត​ទាម​ទា​រឲ្យ​ គ.ជ.ប ធ្វើ​ការ​កែ​លំអ​នូ​វ​ចំ​ណុច​មួយ​ចំនួន​ជា​កិច្ច​ស្វះ​ស្វែង​ចង់​ឲ្យ​មាន​ការបោះ​ឆ្នោតជាតិ​អាណត្តិ​ទី​៥ នា​ថ្ងៃទី​២៨ កក្កដា ឆ្នាំ២០១៣ មានភាព​សេរី​ត្រឹម​ត្រូវ និង​យុត្ត​ិ​ធម៌។ គណ​បក្ស​សង្គ្រោះ​ជាតិ បាន​គិត​គូរ​អំពី​ការ​ធ្វើ​មហា​បាតុ​កម្ម​ទាមទា​រឲ្យ​មាន​ការ​កែទម្រង់​ប្រ​ព័ន្ធ​បោះ​ឆ្នោត​នៅ​ពេលនេះ ក៏ព្រោះតែ​ប្រជា​រាស្រ្ត​ខ្មែ​រទូទៅ បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បោះ​ឆ្នោត​ ប៉ុន្មាន​អា​ណត្តិ​ម​កនេះ ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់​ពួក​គេ ព្រោះ​គណ​បក្ស​កាន់​អំណាច​បានព្យ​ា​យាម​ រក្សា​ទុក​ប្រ​ព័ន្ធ​បោះ​ឆ្នោ​ត​មួយ​ដើម្បី​ការ​ពារ​​ប្រយោជន៍​របស់​ខ្លួន​ និង​បន្ត​តោង​អំណាច​ដឹក​នាំ​ប្រ​ទេស​កម្ពុជា​ឲ្យ​បាន​យូរ​ឆ្នាំ​ទៅ​តាម​មហិច្ឆ​តា​របស់​ខ្លួន​។

ការ​ទាមទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​មហា​បាតុ​កម្ម​ទាំង​២លើក​នេះ គឺ​ប្រាថ្នា​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មានការ​បោះ​ឆ្នោត​​ដោយ​សេរី និង​យុត្តិធម៌ ស្រប​តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជាធិប​​តេយ្យ​ ធ្វើឲ្យ​លទ្ធ​ផល​បោះ​ឆ្នោត​នា​ពេល​ខាង​មុខនេះ ស្រប​តាម​​ឆន្ទៈរ​បស់​រាស្រ្ត​ខ្មែ​រទូទៅ​។ គេ​មើល​មិន​ឃើញ ពី​សញ្ញា​វិជ្ជ​មាន​ណាមួយ​ដែល​ថាការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ មាន​ភាព​សេរី​និង​យុត្តិ​ធម៌​នោះ​ទេ ព្រោះ​ថា​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​មានភាព​ ​មិន​ប្រក្រតី មានឈ្មោះ​ជន​អន្តោ​ប្រ​វេសន៍​មានឈ្មោះ​ខ្មោច ហើយ​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​​ប្រមាណ​ ១,២​លាន​នាក់ ត្រូវ​បាន​គេ​រក​ឃើញថា បាត់​ឈ្មោះ​មិនអាច​ប្រើ​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន​ទៅ​បោះ​ឆ្នោត​សម្រេច​ជោគ​វាសនា​ប្រ​​ទេស​ជាតិ និង​អនា​គត​ខ្លួន​ឯង​នោះ ទេ។ លោក​ប្រ​ធាន សម រង្ស៊ី ធ្លាប់​បាន​លើក​ឡើង​អំពី​បទ​ពិសោធន៍នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដេស ដែលគេ​រៀប​​ចំ​ចុះឈ្មោះ​​អ្នក​បោះ​ឆ្នោត​ឡើ​ង​វិញ ហើយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​​មាន​អ្នក​បោះ​ឆ្នោត​ប្រមាណ ៩​លាននាក់ អាច​ចំណាយ​ពេល​ ១ខែ​ឬ​២ខែ​ប៉ុណ្ណោះ ដើម្បី​រៀប​ចំ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោតឲ្​យមាន​តម្លា​ភាព​ ដើ​ម្បី​ធានា​ថាប្រជា​ពលរដ្ឋ​ខ្មែរ​ទូ​ទៅ​មាន​​​សិទ្ធិ​​ទៅចូល​រួម​​បោះ​ឆ្នោត​​ជ្រើស​រើស​មេដឹកនាំ​​ដែល​មាន​សមត្ថភាព​ដើម្បីសម្រេច​​អន​ាគត​ខ្លួន​ឯង៕

​ឧកញ៉ា​ ញឹក ផន ហៅ​កៅ មាន​សិទ្ធិ​អំណាច​ធំធេង​ក្នុង​ការដឹក​ដី​ខ្សាច់​បំផ្លាញផ្លូវ​ជា​ច្រើន​ខ្សែ​ក្នុង​ខណ្ឌ​សែនសុខ
ច្រើន​ឆ្នាំ​មក​ហើយ​ដែល​លោក​ឧកញ៉ា ញឹក ផន ហៅ​កៅ ជា​មន្ត្រី​យោ​ធា​ដ៏​មាន​ឥទ្ធិ​ពល​បាន​រក​ស៊ី​ដឹក​ជញ្ជូន​ដីនិ​ង​ខ្សាច់​បំផ្លាញ​ផ្លូវ​​ជា​ច្រើន​ខ្សែ​ក្នុង​ខណ្ឌ​សែនសុខ ដូច​ជា​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវ​ម៉ុង​ប្ញទ្ធី និង​ផ្លូវ​ភ្នំ ពេញហាណូយ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​អាជ្ញាធរ​និង​សមត្ថ​កិច្ច​ពាក់ព័ន្ធ​យក​ចិត្ត​ទុកដាក់​បង្ក្រាប​និង​ទប់​​​ស្កាត់​ការ​ដឹក​ជញ្ជូន​ដី​ផ្ទុក​លើស​ទម្ងន់​បំ​ផ្លាញ​ផ្លូ​វរបស់​ប្​រ​ជា​ពលរដ្ឋ​ ឲ្​យមាន​ប្រសិទ្ធ​ភាព​នោះ​ទេ​។ សូម្បី​តែ​លោក លី សាវ៉េត ជា​អភិបាល​ខណ្ឌ​សែន​សុខ​ក៏​មិន​ដែល​​អើ​ពើ​ពីការ​ដឹកជញ្ជូន ​លើស​ទម្ងន់​ប៉ះ​ពាល់​​ការ​​រស់​នៅ​របស់​ពលរដ្ឋរបស់​លោកឧកញ៉ា ញឹក ផន ហៅ​ក​ៅនោះ​ទេ​ ហើយមិ​ន​ដឹង​ជា​មាន​អាថ៌​កំបាំង​អ្វីឡើយ។

ប្រជា​ពលរដ្ឋ​បាន​រាយ​ការណ៍​ថា ក្នុងមួយ​ថ្ងៃ​ៗលោក ញឹក ផន ហៅ​កៅ បាន​ដឹកជញ្ជូន​ដី​ ចេញពី​អតីត​បុរី​ឡុង​ឈិន យកទៅ​ចាក់​បំពេញ​តាម​ដី​​ឡូត៍​ជា​ច្រើន​កន្លែង​ក្នុង​ខណ្ឌ​សែនសុខ​ ដែ​លក្នុងមួយ​ថ្ងៃៗ​មាន​ចំនួនរាប់​ពាន់​ឡាន​ដឹក​ជញ្ជូន​លើស​ទម្ងន់​ធ្លាក់ដី​រាយប៉ាយ​ពេញ​ផ្លូវ​​ធ្វើឲ្​យ​រអិល​នៅពេល​ភ្លៀង​ធ្លាក់ ហើយ​នៅពេល​ក្តៅ​ហ៊ុយ​ស្ទើរ​ងងឹត​មេឃ ប៉ះ​ពាល់​ការ​រស់​នៅ​ប្រ​ជា​ពល​រដ្ឋ​និង​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​ច្រើន​ឆ្នាំ​មក​ហើយ។ រថ​យន្ត​ដឹក​ជញ្ជូន​ដី​របស់​លោក ញឹក​ ផន ហៅ​កៅ ពេល​ខ្លះ​បើក​​ប្រ​ជែង​គ្នាជា​២​ជួរ បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ​ជា​ញឹក​ញាប់​ ហើយ​កាល​ពី​ប៉ុន្មាន​ខែ​មុ​ននេះ រថ​យន្ត​ដឹក​ដី​របស់​លោក​ ញឹក​ ផន ហៅ​កៅ បាន​បើក​បុក​គ្នា​ផ្ទុះ​ឆេះ​បង្ក​ការ​ភ័យ​ខ្លាច​ចំពោះ​ប្រជា​ពលរដ្ឋ​និង​អ្នក​ដំណើរ​គួរឲ្យ​រន្ធត់​បំផុត​។

ការ​ដឹក​ជញ្ជូនដី​របស់​ឧកញ៉ា​​ ញឹក ផន ហៅកៅ មិនមានការ​ទទួល​​ខុស​ត្រូវនោះ​ទេ ​ដូច​រូបភាព​ជាក់ស្តែង​នៅលើ​កំណាត់​ផ្លូវភ្នំពេញ​ ហាណូយ ចេញពី​ទំនប់​កប់​ស្រូវឆ្លង​កាត់​សង្កាត់​ ឃ្មួញ និង​សង្កាត់​ភ្នំពេញ​ថ្មី មាន​រថ​យន្ត​ដឹកដី​ច្រើន​សន្ធឹក​សន្ធាប់​ធ្វើ​ចរា​ចរណ៍​បន្ត​កន្ទុយ​​គ្នា​ បណ្តាលឲ្យ​មាន​ការ​កក​ស្ទះចរា​​ចរណ៍​ និ​ងមានគ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ​​ជាញឹក​ញាប់ ហើយនៅ​​លើ​កំណាត់​ផ្លូវ​ភ្នំពេញ ហា​ណូយ មាន​ត​ែ​រថ​យន្ត​របស់​លោក ញឹក​ ផន ហៅ​​កៅ ប៉ុណ្ណោះដែលអាច​ ធ្វើ​សកម្ម​ភាព​ដឹកជញ្ជូនដី​ឆ្លង​កាត់​ទី​នោះ​បាន​ទាំង​យប់​ទាំង​ថ្ងៃ​មិនដែល​ខ្វល់​ខ្វាយ​ពី​ច្បាប់ទម្លាប់​អ្វីទេ។ មន្ត្រី​អា​​ជ្ញា​ធរ​មួយ​ចំនួន​ក៏​បាន​សម្តែង​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំពោះ​សកម្ម​ភាព​របស់​លោក ញឹក​ ផន ហៅកៅ ដែល​តែង​​តែ​ដឹកជញ្ជូន​ដី​បំ​ផ្លាញ​ផ្លូវ​នៅ​ក្នុង​ខណ្ឌ​សែនសុខ​ហើយ​​ផ្លូវ​ជា​ច្រើន​ខ្សែ ត្រូវបាន​ស្ថាប​នា​ឡើង​តាម​រូប​មន្ត ៥០​បូក​៥០ ឬ​ជា​ផ្លូវ​ដែល​​សាង​សង់​ដោយ​ប្រជា​ពលរដ្ឋ​​ បច្ចុ​ប្បន្ន​នេះ​រង​នូវកា​រខូច​ខាត​ជា​ច្រើន​កន្លែង​​គ្មាន​នរណា​ហ៊ាន​ហើប​មាត់​នោះ​ទេ​ បាន​ត្រឹមតែ​​សម្តែង​ភាព​ក្តៅ​ក្រ​ហាយ​ប៉ុណ្ណោះ។​

សាលា​រាជ​ធានី​ភ្នំពេញ ធ្លាប់​បាន​ដាក់កំហិតឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូនដី​ ថ្ម ក្រួស ខ្សាច់ ដែល​ធ្វើ​អាជីវ​កម្មនៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​គ្រ​ប់​ប្រភេទ មិន​ត្រូវផ្ទុក​លើសទម្ងន់ ​៧ម៉ែត្រគូប​នោះ​ទេ ដើម្បីថែ​រក្សា​ផ្លូវ​ដែល​ត្រូវ​បាន​សាង​សង់​ដោយ​ថវិកា​សប្បុរ​សជន​ មូលនិធិ​សង្កាត់​ និង​សា​លារាជ​ធានី​ភ្នំពេញ ប៉ុន្តែ​ជាក់ស្តែងសកម្មភាពដឹក​​ ជញ្ជូន​ដី​របស់​លោក ញឹក ផន ហៅ​​កៅ លើស​ពីការ​កំណត់​ជ្រុះ​រាយប៉ាយ​ ​ពេញ​ផ្លូវ ប៉ះ​ពាល់សណ្តាប់​ធ្នាប់​សា​ធារណៈ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រ​ជា​ពលរដ្ឋ គ្មាន​សមត្ថ​កិច្ច​ណា​មួយ​​​អើ​ពើ​ ហ៊ាន​ចាត់​វិធានការ​ចំ​ពោះ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​​របស់​លោក ញឹក​ ផន ហៅ​កៅ នោះ​ទេ​។ មិនត្រឹម​តែ​ផ្លូវ​ភ្នំពេញ​ហាណូយ​នោះទេ ដែល​កំពុង​រង​នូវ​ការ​បំផ្លិច​បំផ្លាញពីកា​ដឹក​ជញ្ជូន​ដី​របស់​លោក ញឹក​ ផន ហៅ​កៅ សូម្បីតែ​ផ្លូវ​កៅ​ស៊ូ​មួយ​ខ្សែ​ទៀត ដែលគេ​ស្គាល់​ថា​ជា​ផ្លូវ ម៉ុង ប្ញទ្ធី ក៏​មាន​រថ​យន្ត​ដឹក​ជញ្ជូនដី​របស់​លោក ញឹក​ ផន ហៅ​កៅ បើក​បរ​ឆ្លងកាត់​ក្នុងមួយ​ថ្ងៃៗ​រាប់​ពាន់​គ្រឿង គឺ​បើក​បន្ត​កន្ទុយ​គ្នា​ហុយ​ស្ទើរតែ​ងងឹត​មេឃ រកតែ​ជិះ​ម៉ូតូ​ឆ្លង​កាត់​សឹង​មិនប​ា​ន​ផង គេ​មិន​ដឹង​ថា នរណា​ជា​អ្នក​ផ្តល់​សិទ្ធិ​អំ​ណាច​ឲ្យ​លោក ញឹក​ ផន ហៅ​កៅ ធ្វើ​បែបនេះទេ។

យ៉ាង​ណា​ក៏​ដោយ​ប្រជា​ពល​រដ្ឋ​បាន​ទទូច​សុំឲ្យ​លោក ប៉ា សុ​ជាតិវង្ស អភិបាល​រាជ​ធានី​ភ្នំពេញ យក​ចិត្​ត​ទុកដាក់ពិនិត្យ​មើល​សកម្ម​ភាព​ដឹក​ជញ្ជូន​ដី​ផ្ទុក​លើសទម្ងន់ របស់​លោក ញឹក​ ផន ហៅ​កៅ ឡើង​វិញ​ផង​ព្រោះ ​វា​កំពុង​បង្ក​ផល​ប៉ះ​ពាល់​ខ្លាំង​សម្បើម​ណាស់​ដល់​អ្នក​ដំណើ​រ​និង​ប្រជា​ពល​រដ្ឋ​ហើយ​បញ្ហា​​នេះក៏ធ្វើឲ្យ​ផ្លូវ​ជា​ច្រើន​ ​ខ្សែ​នៅ​ក្នុង​ខណ្ឌ​សែនសុខ​ រងនូវ​ការ​ខូច​ខាត​បាក់ស្រុត​ គួរឲ្យ​សោក​ស្តាយ​ជា​ទី​បំផុត​។ សូមបញ្ជាក់ថា លោក ញឹក ផន ហៅ​កៅ ក៏​មានទីតាំង​ស្តុក​ខ្សាច់​ជា​ច្រើន​កន្លែង​ក្នុង​ខណ្ឌ​ប្ញស្សី​ កែវ ដូចជា​នៅ​ចំណុច​គល់​ស្ពានព្រែក​ ព្នៅ​ជាដើម ហើយ​នៅភាគ​ខាង​ជើ​ង រាជ​ធានីភ្នំពេញ ចាប់​ពី​គល់​ស្ពាន​ជ្រោយ​ចង្វា​ មានតែ​លោក ញឹក​ ផន ហៅ​កៅ ប៉ុណ្ណោះ ដែល​មានសិទ្ធិ​អំ ណាច​ដឹក​ជញ្ជូន​ខ្សាច់​យក​ទៅ​លក់​ចែក​ចាយ​នៅ​តាម​ការដ្ឋាន​សំណង់​ផ្សេងៗ​ហើយ​លោក ញឹក​ ផន ហៅ​កៅ ក៏មាន​សិទ្ធិ​អំណាច​កាយ​ដី អតីត​បុរី​ឡុង​ឈិន ជ្រៅធ្លាយ​ក្បាល​ប្រេត ដើម្បី​ដឹកជញ្ជូន​យក​ទៅ​ចាក់​បំពេញ​តាម​ដី​ឡូត៍ក្នុង​ខណ្ឌសែនសុខ ​ខណ្ឌ​ដង្កោ និង​ខណ្ឌ​ប្ញ​ស្សី​កែវ​ ដោយ​ផ្ទុក​លើស​ទម្ងន់​បំផ្លាញផ្លូវ​ជា​ច្រើន​ខ្សែ​ផ្ទុយ​ពី​គោល​ការណ៍​ណែនាំ​របស់​សា​លា​រាជ​ធានីភ្នំពេញ ធ្វើឱ្យ​​​ផ្លូវរង​ការ​ខូច​ខាត​ជា​បន្ត​បន្ទាប​់៕

សម្រែក​​ផ្តេស​ផ្តាស​​របស់​លោក ហ៊ុន សែន ​មួយរយៈពេល​ចុង​ក្រោយ​នេះ​​គឺ​ជា​ផ្នែក​មួយ​​កើត​ចេញ​​ពីសេចក្តី​ព្រួយបារម្ភ​ខ្លាច​ចាញ់​ឆ្នោត​​បាត់​បង់​អំណាច​
នៅ​ក្រោយ​ពេល​ដែល​​ការញុះ​ញង់​បំបែក​បំបាក់​​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​​ ត្រូវ​ទទួល​បរាជ័យ​​ដោយ​សារ​តែ​​​ថ្នាក់​ដឹកនាំ​​ ​និងមន្ត្រី​ជាន់​ខ្ពស់​គណបក្ស​​សង្គ្រោះ​ជាតិ​​​បាន​ដឹង​ច្បាស់​​ពី​ល្បិច​កល​អាក្រក់​​​របស់​លោក ​ហ៊ុន សែន ​​​ស្រាប់​តែ​លោក ហ៊ុន សែន ​ប្រើ​យុទ្ធ​សាស្រ្ត​ថ្មី​ទៀត​ដើម្បី​​គំរាម​កំហែង​​លើ​បក្ស​ប្រឆាំង​​យ៉ាង​ទទឹង​ទិស​។ ​ជាក់​​ស្តែង​ ​​​ក្នុងពិធី​មួយ​​នៅ​ស្រុក​ព្រះ​​ស្តេច​ ខេត្ត​ ព្រៃ​វែង​​ កាល​ពីថ្ងៃទី​១៦ ​ខែ​ឧសភា ​​ឆ្នាំ​២០១៣ ​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​មនុស្ស​មួយ​ចំនួន​​នៅ​សហរដ្ឋ​អាមេរិក​​​ថា​គឺ​ជា​អ្នក​ចង់​ផ្តួល រំលំ​​រដ្ឋាភិបាល​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​របប​រាជានិយម​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​​ថ្ងៃ​។ ក៏​ប៉ុន្តែ​​សម្រែក​ផ្តេស​ផ្តាស​​របស់​លោក ហ៊ុន សែន ត្រូវ​បាន​​​​មន្ត្រីជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​ដែល​ជាគូប្រជែង​​ដ៏​ខ្លាំង​ក្លា​​ជាមួយ​គណបក្ស​កាន់​អំ​ណាច​​វា​យតម្លៃ​ថាជា​ល្បិច​នយោ​បាយ​​របស់​លោក ហ៊ុន សែន ​រៀប​ចំ​ទុក​​ដូច​អ្វី​ដែល​លោកធ្លាប់​បាន​ធ្វើ​​នាពេល​កន្លង​មក​តែប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា​​នៅ​ក្នុង​ពិធី​​មួយ​​កាល​ពីថ្ងៃទី១៦​ ខែ​ឧសភា លោក ហ៊ុន សែន ​អនុ​ប្រធាន​គណបក្ស​ប្រ​ជាជន​​ និង​ជានាយករដ្ឋ​មន្ត្រី​ដែល​កំ ពុង​​គ្រប់​គ្រង​អំណាច​​បាន​អំពាវ​នាវ​​សុំ​កិច្ច​អន្តរាគមន៍​​ពីសហរដ្ឋ​អា​មេរិក ​ឱ្យ​ចាត់​វិធាន​ការ​​ប្រឆាំង​​មនុស្ស​មួយ ​ក្រុម​​​ដែលគាត់​រក​ឃើញ​ថា​​កំពុង​​រៀប​ចំ​គម្រោង​​ផ្តួល​រំលំ​​រដ្ឋាភិបាល​បច្ចុ​ប្បន្ន​របស់​គាត់​​ និង​រាជ​បល្ល័ង្ក​នៅ​កម្ពុជា​ ហើយ​​ថា​​ពួក​នោះ​កំពុង​ពួន​សម្ងំ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​។ លោក ហ៊ុន សែន បាន​ស្រែក​ជាសា​ធារណៈ​​ទៀត​ថា អ្នក​ដែល​ចង់​ផ្តួល​រំលំ​​រដ្ឋាភិបាល​​របស់​គណបក្ស​ប្រជា​ ជន​កម្ពុជា​នៅ​ពេល​នេះ​​​​ គឺ​ជា​អ្នក​ឱ កាស​និយម​​ ហើយ​គាត់​នឹង​មិន​អត់​ឱន​ឱ្យ​នោះ​ឡើយ​។ លោក ហ៊ុន សែន សុំ​កិច្ច​អន្តរាគមន៍​ពីសហរដ្ឋ​អាមេរិក​​ដើម្បី​តាម​ចាប់​ខ្លួន​អ្នក​ទាំង​នោះ​​ដែល​​គាត់រក​ឃើញ​ថា​​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​បក្ស​ប្រ​ឆាំង​។ ទោះ​ជា​យ៉ាង​ណា​លោក ហ៊​ុន សែន​មិន​បាន​និយាយ​ចេញ​ឈ្មោះ​​ក្រុម​មនុស្ស​ដែល​គាត់​ចោទ​ថា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ឡើយ​ ហើយ​អ្វីៗ​កំពុង​ធ្វើ​ឱ្យ​​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​សង្ស័យ​ថា​​ជា​ល្បិច​កល​​របស់​លោក ហ៊ុន សែន ​ក្នុង​ការ​​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​​ចុះខ្សោយ​ដូច​ដែល​គាត់ធ្លាប់​ធ្វើ​កន្លង​មក​។

​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​​បាន​ចាត់​ទុក​ថា​​សម្រែក​របស់​លោក ហ៊ុន សែន ក្នុងពិធី​សម្ពោធ​អគារ​ពុទ្ធិ​ក​អនុវិទ្យាល័យ​​សិរីសារពេជ្ញ​ក្នុង ​ស្រុក​ព្រះស្តេច​ ខេត្ត​ព្រៃ​វែង​កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា គឺ​ជាល្បិច​​​នយោ​របស់​​​លោក ហ៊ុន សែន ​ដើម្បី​បំ​បាក់​សំឡេង​គណបក្ស​ប្រឆាំង​​តែ ប៉ុណ្ណោះ​។ ​លោក យឹម សុវណ្ណ ជា​តំណាង​រាស្រ្ត​ និង​ជាអ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ បាន​​ហៅ​សា​រនយោបាយ​​របស់​​លោក ហ៊ុន សែន ​​អនុ​ប្រធាន​គណបក្ស​ប្រជា​ជន​ គឺ​ជាផ្នែក​មួយ​កើត​ចេញ​ពីការ​ព្រួយ​​បារម្ភ​ខ្លាចចាញ់​ឆ្នោត ​​របស់​​លោក ហ៊ុន សែន។ លោក យឹម សុវណ្ណ បាន​អះអាង​ថា​​គណបក្ស​ប្រឆាំង​​​នឹង​មិន​ជ្រើស​រើស​យក​ការ​ឈ្នះ​ឆ្នោត​​ដោយ​​មធ្យោបាយ​​ហិង្សា​នោះ​ទេ​ គឺ​គណបក្សប្រឆាំង​​អាច​ផ្តួល​ដៃគូ​របស់​ខ្លួន​​តាមរយៈ​សន្លឹក​ឆ្នោត​​ដែល​កើត​ចេញ​ពី​ការ​​​សម្រេច​ចិត្ត​​របស់​​ប្រជាពលរដ្ឋ​។ ​លោក យឹម សុវណ្ណ បាន​បដិសេធ​ថា​​ពុំ​មាន​​ជន​សង្ស័យណា​មួយ​​នៅ​ក្នុង​គណបក្ស​ប្រឆាំង​​ចង់​ផ្តួល​រំលំ​​រដ្ឋាភិបាល​​​​តាម​វិធី​ហិង្សា​​ដូច​ដែល​លោក ហ៊ុន សែន​ ​លើក​ឡើង​នោះ​ឡើយ​។

លោក យឹម សុវណ្ណ ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​”​គោល​នយោ​បាយ​របស់​គណបក្ស​សង្គ្រោះជាតិ​​ប្រឆាំង​ដាច់​ខាត​​យន្ត​ការ​​នៃការ​ប្រើ​ប្រាស់​កម្លាំង​បាយ​​ ដើម្បី​ឈ្នះ​​ និង​ចាត់​ទុក​ថា​​មធ្យោ​បាយ​បែប​នេះ​​គឺ​ជាបទ​​ឧក្រិដ្ឋ​​ធ្ងន់​ធ្ងរ​​។ ​គ្មាន​អ្នក​ណា​មក​នៅ​ក្នុង​គណបក្ស​ប្រឆាំង​​ ហើយ ​គណបក្ស​ប្រឆាំង​​ក៏​មិន​ឱ្យ​ជន​បែប​នេះ​​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ដែរ​​។ ​គណបក្ស​ប្រឆាំង​​មិន​ចាំ​បាច់​ផ្តួល​​តាម​អំពើ​ហិង្សា​ទេ​ ធ្វើ​មេ៉ច​ឱ្យ​តែ​ការ ​បោះឆ្នោត​​​មាន​ភាព​សេរី​​ និងយុត្តិ​ធម៌​​ គ.ជ.ប ឯករាជ្យ​​ កុំ​ឱ្យ​លួច​បន្លំ​សន្លឹក​ឆ្នោត​​ កុំ​ឱ្យ​គំរាម​កំហែង​​​លើ​​គណបក្ស​ប្រឆាំង ហើយ​គណបក្ស​នយោបាយ​​អាច​ប្រើ​ប្រាស់​​នូវ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ បញ្ជូនសារ​ដល់​ប្រជា​ពលរដ្ឋ​​ទៅ​ គឺ​គណបក្ស​ប្រជាជន​​ដួល​ដោយ​ខ្លួន​ឯង​ មិ​នចាំ​បាច់​​ធ្វើ​សង្គ្រាម​នោះ​ទេ​”។ ក្រុម​អ្នក​តាម​ដាន​ស្ថាន​ការណ៍​​​នយោបាយ​​ក្នុង​ប្រទេស​កម្ពុជា​​បាន​ទទួល​ស្គាល់​ថា​​​គណបក្ស​ប្រឆាំង​មិន​ចាំ​បាច់​​មាន​កម្លាំង​ប្រដាប់​អាវុធ​នោះ​ទេ​ គឺ​ឱ្យ​តែ​ការ​បោះឆ្នោត​ប្រព្រឹត្តទៅដោយ​សេរី​ ត្រឹមត្រូវនិងយុត្តិធម៌​​​អាច​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​ដួល​រំលំ​​ខ្លួន​ឯង​​យ៉ាង​ងាយ​ស្រួល​ស្រប​ទៅ​តាមឆន្ទៈ​ប្រ​ជា​ពលរដ្ឋ​​ជា​មិន​ខាន​។

​ក្រុម​អ្នកវិភាគ​ឯករាជ្យ​​បានវាយ ​តម្លៃថា​​ពុំ​មាន​សមាជិក​គណ​បក្ស​ប្រឆាំង​ណា​មួយ​​អាច​ប្រើ​ប្រាស់យន្ត​​ ការ​​​ប្រដាប់​អាវុធ​ ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​​លោក ហ៊ុន សែន នោះ​ទេ​ ព្រោះ​​តាមពិនិត្យ​ជាក់​ស្តែង​​បក្ស​ប្រ​ឆាំង​​ពុំ​មាន​កម្លាំង​ប្រដាប់​អាវុធ​ណា​មួយ​ឡើយ​។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​អាច​បំផ្លាញ​​អង្គការ​ចាត់​តាំង​ឈ្មោះថាស៊ី​អេហ្វ​អេហ្វ​ (CFF) កាល​ពីឆ្នាំ​២០០០​ ក៏​ប៉ុន្តែ​​សម្រាប់​ឆ្នាំ២០១៣​នេះ ​មិន​អាច​មាន​រឿង​ដដែល​​កើត​​ឡើងបាន​ទេ​។ ប្រសិន​បើ​​មាន​ហេតុ​ការណ៍​ណាមួយ​កើត​ឡើង​​អាច​ជាល្បិច​របស់​​គណបក្ស​កាន់​អំ​ណាច​ធ្វើ​ឡើង​​ដើម្បី​ទម្លាក់​កំហុស​លើ​គណបក្ស​ប្រឆាំង​​តាម​របៀបស្វា​​ ស៊ី​បាយ​លាប​មាត់​ពពែ ដែ​លបញ្ហា​នេះ ​គណបក្ស​ប្រឆាំង​​ត្រូវ​​មាន​ការ​ប្រុង​ប្រយ័ត្ន​​។ ​​ក្រុម​អ្នក វិ​ភាគ​ឯក​រាជ្យ​ បាន​​សម្តែង​សេចក្តី​ព្រួយបារម្ភ​ថាបក្ស​កាន់​អំណាច​​អាច​ ​រកវិ​ធី​សព្វ​បែប​យ៉ាង ​​ដើម្បី​​បំបាក់​កម្លាំ​ង​​របស់គណបក្ស​ប្រឆាំង ​នៅ​ពេល​ដែល​មើល​ឃើញ​ថា​​​គណបក្ស ​​ប្រ​ឆាំង​​ទទួល​បាន​ការ​គាំទ្រ​​ពី​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​នៅ​ទូទាំង​ប្រទេស​ហើយ ​សូម្បី​តែជន​រួម​ជាតិ​ខ្មែរ​ នៅ​ក្រៅ​ប្រទេ​ស​​ក៏​ចូលរួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​គួរឱ្យ​កត់​សម្គាល់​ដែរ។

ក្រុម​អ្នក​តាមដាន​ស្ថាន​ភាព​នយោបាយ​​ក្នុង​ប្រទេស​កម្ពុជា​​បាន​លើក​ឡើង​ថា​​តាម​សន្ទុះ​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​នា​ពេល​នេះ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​យក​ឈ្នះ​​លើ​គណបក្ស​ប្រជាជន​​តាម​ការ ​គ្រោង​ទុ​ក​​ប្រសិន​បើ​ការ​បោះ​ឆ្នោត​​​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​​។ ​នៅ​ពេល​ដែល​មើល​ឃើញ​ថា​​គណបក្ស​ប្រឆាំង​កាន់​តែ​មាន​ប្រជា​ប្រិយ​ភាព ​​ទើប​លោក ហ៊ុន សែន ប្រើ​វិធីសព្វ​បែប​យ៉ាង​​ដើម្បី​​ទប់សន្ទុះគាំ​ទ្រ​​បក្ស​​សង្គ្រោះ​ជាតិ​។ បើ​ទោះ​បី​​លោក ហ៊ុន សែន​​មិន​បញ្ជាក់​​ អំពី​ក្រុម​ប្រដាប់​អាវុធ​​ដែល​​​មាន ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិ​បាល​ថា​កំពុង​ស្ថិត​នៅ​​ក្នុង​គណបក្ស ​​ណា​មួយ​​ក៏​មជ្ឈដ្ឋាន​ជាតិ និង​អន្តរ​ជាតិ​​អាច​វាយ​តម្លៃបានថា ​ជាការ​សម្តៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​មាន​លោក សម រង្ស៊ី ​ជា​ប្រធាន​​សព្វ​ថ្ងៃ​នេះ​។ ​ដោយ​ហេតុ​ថា​ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ​​ពុំ​​មាន​គណបក្ស​ណា​មួយ​​ដែល​អាច ​ប្រកួត​ប្រជែង​​ជាមួយ​​គណបក្ស​ប្រ​ជាជន​បាន​ទេ​​ ហើយ​គណបក្ស​តូចៗ ​មួយ​ចំនួន​​ ត្រូវបានគេដឹង​ថា​​ជាកូន​ជឹង​​របស់​គណបក្ស​ប្រជាជន​​ ដើម្បី​​ឱ្យ​គេ​មើល​ឃើញ​ថា​មាន​គណបក្ស​ច្រើន​​ចូលរួម​ក្នុងការបោះឆ្នោត​។

​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រ​ឆាំង ​​បាន​​លើក​ឡើង​ថា​​​ប្រសិន​បើ​មាន​ការ​បោះឆ្នោត​​ដោយ​សេរីត្រឹមត្រូវ​ និង​យុត្តិធម៌​​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​​អាច​យក​ឈ្នះ​​លើ​គណបក្ស​ប្រ​ជាជន​​ដោយ​ស្រួល​ ស្រប​តាមឆន្ទៈ​របស់​ពលរដ្ឋ​ជាមិន​ខាន​។ ហេតុនេះ​ ​ហើយ​​ទើប​គណបក្ស​សង្គ្រោះជាតិ​​ជំរុញ​ឱ្យ​មាន​ការ ​​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ និង​ផ្លាស់​ប្តូរ​សមាសភាព​​ថ្នាក់​ដឹកនាំ គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត​​ (គ.ជ.ប) ឱ្យ​ស្រប​តាមអនុ​សាសន៍​​របស់​លោក សុរិយា ស៊ូប៊ែរឌី អ្នក​រាយការណ៍​ពិ​សេស​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ប្រចាំ​កម្ពុជា។នៅ​ដែល​មាន​ការកែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​​ និង​មាន​ការផ្លាស់​ប្តូសមាស​ភាព​ថ្នាក់​ដឹកនាំ គ.ជ.ប ​និង​មន្ត្រី គ.ជ.ប ​គ្រប់​លំដាប់​ថ្នាក់ ​គឺ​គណ​បក្សកាន​់​អំណាច​​មិន​អាច​យក​ឈ្នះ​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឡើយ​​ ព្រោះ​ពលរដ្ឋ​​ខ្មែរ​ភាគ​ច្រើន​​លើស​លប់​មាន​ការភ្ញាក់​រលឹក​​ត្រៀម​បោះ​ឆ្នោត​​តាម​ឆន្ទៈ​របស់​ខ្លួន​។ ​ដូច្នេះ​អ្វី​ដែល​លោក ហ៊ុន សែន ស្រែក​ផ្តេស​ផ្តាស​​ជាបន្ត​បន្ទាប់​​កន្ល​ង​មក​នេះ ​គឺ​មាន​ហេតុ​ផល​តែ​មួយ​គត់​ព្រួយបា​រម្ភ​​ខ្លាច​ចាញ់​ឆ្នោត​បាត់​បង់​អំណាច​នៅ​ថ្ងៃទី២៨ ខែកក្កដាខាង​មុខ។

មន្ត្រីជាន់​ខ្ពស់​គណបក្សសង្គ្រោះ ​ជាតិ​បាន​​វែក​ញែក​ថា ​​ជារឿង​មិន​អាច​ទៅរួច​ទេ​ដែល​គេ​ចោទ​ថា​មាន​ក្រុម​ប្រដាប់​អាវុធ​​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ ព្រោះ​​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​​គឺត្រូវ​ប្រកួត​ប្រជែង​ ជាមួយ​គណបក្ស​កាន់​អំ​ណាច​​តាម​រយៈ​ការបោះឆ្នោត​​ដោយ​​សន្តិ​វិធី​។ ជាមួយ​គ្នានេះ​​ក្រុម​​អ្នក​នយោបាយ​ជើង​ចាស់ ​មួយ​ចំនួន​​បាន​​រិះ​គន់​ថា​​លោក ហ៊ុ​ន សែន​​ មិន​គួរ​ប្រើ​ប្រាស់​ល្បិច​កល​លាប​ពណ៌​លើ​ខ្មែរ​ដូច​គ្នាតទៅ​ទៀត​ទេ​ ហើយ​អ្វី​​ដែល​​លោក ហ៊ុន សែន ​​ត្រូវធ្វើ​នៅ​ពេល​នេះ​​ គឺ​ត្រូវ​រៀប​ចំឱ្យ​ការបោះ​ឆ្នោត​​ប្រព្រឹត្ត​ទៅ​​ដោយ​សេរី​ត្រឹមត្រូវ និងយុត្តិធម៌​ពិត​ប្រាកដ​។ ​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​​​មាន​អ្នក​គាំទ្រ​​ជាង​​៥,៦លាន​នាក់​ ដូច​​ដែល​​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​​អួត​អាង​ពិត​មែន​​គឺ​គួរ​តែ​​បើក​ឱ្យ​មាន​ការ ប្រ​កួត​ប្រជែង​ស្មើ​ភាព​​​នៅ​ក្នុង​ការ​បោះ ឆ្នោត​​ ហើយ​ត្រូវ​បើក​ផ្លូវ​ឱ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​ចូលរួម​ក្នុង​ការបោះឆ្នោត​​ដោយ​ឥត​លក្ខខណ្ឌ​​ស្រប​តាម​ការជំរុញ​​​របស់​​អង្គការ​ស​ហ​ប្រជាជាតិ​ សហរដ្ឋ​អា​មេរិក​ និង​សហគមន៍​អន្តរជាតិ​៕

លោក សុន ឆ័យ អះអាង​ថា​​​តាម​ការពិនិត្យ​ជាក់​ស្តែង​​កម្ពុជា​​ពិតជា​បាត់​បង់​ទឹកដី​តាមព្រំដែនមួយ​ផ្នែក​​ទៅ​ប្រទេស​សៀម​
បញ្ហា​ព្រំដែន​កម្ពុជា​​ជាមួយ​ប្រ​ទេស​ជិត​ខាង​​នៅ​តែ​ជា​រឿង​​មិន​ទាន់​ដោះស្រាយ​ឱ្យ​បាន​ជ្រះ​ស្រឡះ​នៅ​ឡើយ​ បើ​ទោះ​បី​​​ការបោះ​បង្គោល​ព្រំដែន​គោក​​កម្ពុជា​​-យួន ជិត​ឈាន​ដល់​ទី​បញ្ចប់​​​រួច​ទៅ​ហើយ​ក៏ដោយ។​​ជាក់​ស្តែង​​ទាក់​ទងទៅ​​នឹង​ការ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-យួន​ ចាប់​តាំង​ពី​ខែ​កញ្ញាឆ្នាំ២០០៦ រហូត​​​មក​​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋខ្មែរ​​រស់​នៅ​តាម​តំបន់​ព្រំដែន​​នៅ​ខេត្ត​ស្វាយ​រៀងនិង​ខេត្តកំពង់​ចាម​ត្អូញ​ត្អែរ​ពីការ ​បាត់​ដីស្រែ​កេរដូន​តា​​អស់​ជាច្រើន​​ហិកតា​ ហើយ​​អំពាវ​នាវ​ឱ្យ​រាជរដ្ឋាភិ​បាល​លោក ហ៊ុន សែន ​ចាត់​វិធានការ ​​យក​ដីស្រែ​​របស់​ពួក​គាត់​​មក​វិញ​។ ឥឡូវ​នេះ​​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​អះ​អាង​ថា​​បង្គោល​ព្រំដែន​​ដែលកំណត់​ព្រំសីមា​ ​រវាង​ប​្រទេស​កម្ពុជា​ និង​សៀម​ គឺ​ភាគ​ច្រើន​​ពុំ​មែន​ជា​បង្គោ​ល​ឡាក់​ចាស់​​ដែល​កំណត់​ដោយ​អា​ណានិគម​បា​រាំង​នោះ​ឡើយ​។ មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិបាន​សម្តែង​សេចក្តី​ព្រួយ​បារម្ភ​​អំពីការ​បាត់​បង់​​បូរណ​ភាព​​ទឹកដី​​នៅ​ជាប់​ព្រំ​ដែន​សៀម​ ដោយ​សារ​តែរដ្ឋាភិបាល​មិន​យក​ចិត្ត​ទុកដាក់​​ការពារ​បូរណ​ភាព​ទឹកដី​​ឱ្យ​បានដិត​ដល់​​នោះ​ទេ។

លោក សុន ឆ័យ ​​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី និង​ជា​មន្ត្រី​​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ ​ជាតិ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ២០១៣ថា ផ្អែក​តាម​ការ​ពិនិត្យ​ជាក់​ស្តែង​​របស់​លោក​​រក​ឃើញ​ថា​​កម្ពុជា​ពិត​ជាត្រូវបាត់បង់​ទឹក​ដី​មួយ​ផ្នែក​ទៅ​ប្រទេសសៀម​​មែន​​។ លោកបាន​បញ្ជាក់​ថា​ដូច​ជា​នៅ​បង្គោល​ឡាក់​លេខ​៦៦ និងលេខ​៦៧​នៅ​​ចំណុច​សង្កាត់​​បរយាខា​​ក្រុង​​ ប៉ៃលិន​ គឺ​បង្គោល​ឡាក់​ទាំង​នោះ​ពិត​ជាត្រូវ​បានកែច្នៃ​​​​ ពោល​គឺ​ពុំ​មែន​ជា​បង្គោល​ចាស់​ដែលកំណត់​ដោយ​​រដ្ឋ​ការ​បារាំង​នោះ​ទេ​ ព្រោះ​លោកពិនិត្យ​ឃើញ​ថា​​មាន​ស្នាម​ប្រះ​ដាច់​ដោយ​កង់ៗ​ និង​អាច​​​លួច​រំកិល​​នៅ​មុន​ឆ្នាំ​១៩៧៩។ ​លោក សុន ឆ័យ ​​បញ្ជាក់​ថា​ “រុក​តាមចំការ​ពោត​ហើយ​ចុះទៅ​ដល់​​ឃើញបង្គោល​ព្រំ​ដែន​ ហើយ​ក៏​ដូច​ជា​មាន​ការ​ពោល​ប្រាប់​ពី​ប្រជា​ពលរដ្ឋ​ដែរ​ថា​ បង្គោល​នោះ​​ហាក់​ដូចជា​បង្គោល​បង្ខិត​​ដោយ​ពួក​ថៃ​ ប្រហែល​ឆ្នាំ១៩៧៥។ មាន​ស្នាម​​ដែល​គេ​វ៉ៃជ្រុង​​បង្គោល​នោះ​​​ដើម្បី​​គេអាច​លើក​យក​បង្គោល​នោះ​​ទៅ​បោះ​នៅ​ទីតាំង​ថ្មី​​”។

ការអះអាង​របស់​លោក សុន ឆ័យ ដូច​ខាង​លើ​នេះ​​បាន​កើត​ឡើង​​ក្នុង​ពេល​ដែល​រូប​លោក​រួម​ជាមួយ​​​មន្ត្រី​ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​​បាន​​ចុះពិនិត្យ​មើល​បង្គោល​ព្រំដែន​​​កម្ពុជា-សៀម នៅ​ថ្ងៃទី១៦ ខែ​ឧសភា បន្ទាប់​ពីមាន​ភាព​​មិន​ប្រក្រតី​កើត​ឡើង​​កាល​ពី​ចុង​ខែ​មីនា ឆ្នាំ២០១៣។ ​កាល​ពី​ខែ​មីនា​​ អតីត​យោធា​ខ្មែរ​​ក្រហម​​ដែល​ធ្លាប់​ឈរ​ជើង​នៅ​តាម​តំបន់​ព្រំដែន​​ក្នុង​ខែ​ប៉ៃលិន​ បាន​ឱ្យ​ដឹង​ថា​​ភាគី​សៀម​​បាន​រំកិល​ព្រំដែន​​ចូល​មកក្នុង​ទឹកដី​កម្ពុជា​​យ៉ាង​ជ្រៅ​​ធ្វើ​ឱ្យ​​កម្ពុជា​​ប្រឈម​​នឹង​ការបាត់​បង់​បូរ​ណ​ភាព​ទឹកដី​ទៅភាគី​សៀម​។ កាល​ពីថ្ងៃទី២៨ ​មីនា ឆ្នាំ២០១៣ អតីត​មេ​ប៉ុស្តិ៍​​បរថ្មី ​ឈ្មោះ មួន ទឹម ​ត្រូវ​បាន​​ស្នង​ការ​នគរបាល​ខេត្ត​ប៉ៃលិន​​បញ្ចប់​តួនាទី​​ និង​បង្ខំ​ឱ្យ​ចុះហត្ថលេ​ខា​​ទទួល​កំហុស​៤ដង​​ក្នុងមួយ​ថ្ងៃ​នៅ​ឡើយ​។ ​មូល​ហេតុ​​​នៃការ​ដក​ហូត​​តំណែង​​លោក មួន ទឹម អតីត​​មេ​ប៉ុស្តិ៍​បរ​ថ្មី ​ដោយ​សារ​តែលោក​បាន​អម​ដំណើរ​អ្នក​យក​ព័ត៌មាន​​៣នាក់​​ ចុះពិនិត្យ​បង្គោល​ព្រំដែន​​លេខ​​៦៤​កាល​ពីថ្ងៃទី១៦ ខែ​មីនា។ ទង្វើ​​របស់​​ស្នង​ការនគរបាល​ខេត្ត​ប៉ៃ លិន​កំពុង​ប្រឈម​នឹង​ការរិះ​គន់​ជុំ​ទិស​​ហើយ​​សកម្ម​ជន​ព្រំដែន​និង​មន្ត្រី សង្គម​ស៊ី​វិល​​រិះ​គន់​ថា​​អាជ្ញា​ធរ​ខេត​្ត​ប៉ៃ​លិន​​កំ​ពុង​​បិទ​បាំង​​ករណី​​ភាគីសៀម​ ​រំលោភ​ឈ្លាន​ពាន​ទឹកដី​ខ្មែរ​។

អតីត​​យោធា​ខ្មែរ​ក្រហម​ និង​កម្លាំង​អ្នក​តស៊ូ​​ប្រឆាំង​​កង​ទ័ព​យួន​ឈ្លាន​ពាន​​តាម​ព្រំដែន​កម្ពុជា-សៀម​​បាន​បញ្ជាក់​ជាបន្ត​បន្ទាប់​​អំពី​ករណី​​ភាគី​សៀម​​រំកិល​បង្គោល​ឡាក់​ព្រំ​ដែន​​ចូល​ជ្រៅ​ក្នុង​ទឹកដីខ្មែរ​​រាប់​គីឡូ​ម៉ែត្រ​។ សេចក្តីរាយការណ៍ជុំ​វិញ​បញ្ហានេះ​​បាន​កើត​ឡើង​​នៅ​ក្នុង​ខេត្ត​ឧត្ត​រមាន​ជ័យ បន្ទាយមានជ័យ ​ប៉ៃ​លិន​ និង​ខេត្ត​បាត់​ដំបង​ ព្រោះ​កន្លែង​​ដែល​អតីត​ទាហាន​ខ្មែរ​ក្រហម​​និង​កម្លាំង​អ្នក​តស៊ូ​​ឈរ​ជើង​​បច្ចុប្បន្ន​​ទា​ហាន​សៀម​​បាន​ធ្វើ​បន្ទាយ​ឈរ​ជើង​យ៉ាងរឹងមាំ​។ ​អាជ្ញា​ធរ​ខ្មែរ​នៃខេត្ត​​ឧត្តរមាន​ជ័យ បន្ទាយមាន​ជ័យ ប៉ៃ​លិន​ និង​ខេត្ត​បាត់​ដំបង​​មិន​ដែល​យក​ចិត្ត​ទុកដាក់​ចំពោះសកម្ម​ភាព​​ដែល​ភាគី​សៀម​​រំកិល​​បង្គោល​ព្រំ​ដែន​​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ​នោះ​ទេ​។​​លើស​នេះទៅទៀត​​នៅ​ពេល​ដែល​​មាន​សេចក្តីរាយការណ៍​​ជុំ​វិញ​ភាគី​សៀម​​រំកិល​បង្គោល​ព្រំដែន​ចូល​ក្នុង​ទឹកដីខ្មែរ​​បែរ​ជា​​សមត្ថកិច្ច​ និងមន្ត្រី​អាជ្ញា​ធរ​នៃ​បណ្តា​ខេត្ត​ទាំងនោះ​​ចេញ​មុខ​អះអាង​ថា​មិន​មែន​ជាការពិត​ទៅវិញ​ បើ​ទោះ​បីមាន​ប្រជាពលរដ្ឋ​​ជាសាក្សី​រស់​​អាច​បញ្ជាក់​អំពីការ​ពិត​​យ៉ាង​ណា​ក៏ដោយ​។

​ចាប់​តាំង​ពីឆ្នាំ​២០០៦ រហូត​​មក​រដ្ឋាភិបាល​លោក ហ៊ុន សែនយក​ ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការបោះ​បង្គោល​ព្រំដែន​គោក​​ជា​មួយ​ប្រទេស យួន​ដោយ​ផ្អែក​តាម​សន្ធិ​សញ្ញា​បំពេញ ​បន្ថែម​​លើ​សន្ធិ​សញ្ញា​​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ។ លោក ហ៊ុន សែន ធ្លាប់​អះអាង​ជា​សាធារណៈ​​កាល​ពីខែ​តុលាការ​ឆ្នាំ​ ២០០៥​ថា  ការ​បោះ​បង្គោល​ព្រំដែន​​ដោយ​ផ្អែក​តាម​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិ​សញ្ញា​កំណត់​ព្រំដែន​រដ្ឋ​​ឆ្នាំ​១៩៨៥​ អាច​ធ្វើ​ឱ្យ​កម្ពុជា​​ចំណេញ​ទឹកដី​។ ក៏​ប៉​ុន្តែ​ចាប់​តាំង​ពី​​បោះបង្គោល​ព្រំដែន​លេខ​១៧១ នៅ​ក្រុងបាវិត​ខេត្ត​ស្វាយ​រៀង​ ​រហូត​ដល់​​​សម្ពោធ​បង្គោល​ព្រំដែន​​លេខ​៣១៤ ​នៅ​ព្រំដែន​​ព្រែក​ចាក​ខេត្តកំពត​មិន​ទាន់​ឃើញ​កម្ពុជា​​បាន​ចំណេញ​ទឹក​ដី​​ពី​យួន​មួយ​ចំអាម​​ណា ឡើយ​។ ផ្ទុយ​ទៅវិញ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​តាម​តំបន់​ព្រំដែន​​បាន​​​បញ្ជាក់ការពិត​ថា​​ការ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា​-យួន បណ្តាល ឱ្យ​ពួក​គាត់​​បាត់​បង់​ដីស្រែ​កេរ​ដូនតា​​អស់​ជា​ច្រើន​ហិកតា​ ហើយ​បច្ចុប្បន្ន​​ដីខ្មែរ​​ក្លាយ​ទៅជាស្រែ​យ​ួន​គួរឱ្យ​ឈឺ​ឆាប់​ខ្លាំងណាស់​។ ពួក​គាត់​ធ្លាប់​អំពាវ ​នាវ​ឱ្យរដ្ឋាភិបាល​ជួយរក​ដំណោះ ស្រាយ​​ ប៉ុន្តែ​​រដ្ឋាភិបាល​​បែរ​ជាអះអាង ​ថា​យួន​មិន​បាន​​រំលោភ​ឈ្លាន​ពាន​​ទឹក​ដី​​កម្ពុជា​តាម​ព្រំដែន​ទេ​។

រដ្ឋាភិបាល​​ដឹកនាំដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក ហ៊ុនសែន ជា​​នាយករដ្ឋ​មន្ត្រី​ត្រូវ​បាន ​​គណបក្ស​ប្រឆាំង​​​ ក្រុម​សង្គម​ស៊ីវិល​ និងសកម្ម​ជន​​ការពារ​ព្រំដែន​​រិះគន់ថា​​ ធ្វើ​ឱ្យ​ទឹកដី​កម្ពុជា​​ត្រូវ​បាត់​បង់​បន្ថែម​ទៀត​ ទាំង​ខាង​កើត​និង​ខាង​លិច​ទៅ​ប្រទេស​ជិត​ខាង​។ ជាក់​ស្តែង​​ករណី​​ជម្លោះ​ព្រំដែន​​នៅតំបន់​ប្រាសាទ​ព្រះ​វិហារ​ដែល​អូសបន្លាយ​តាំង​ពីថ្ងៃទី ១៥ ខែ​កក្កដា ឆ្នាំ២០០៨​រហូតមក​ដល់​ពេល​នេះ​​មិន​ទាន់​មាន​ដំណោះ ស្រាយ​​ដាច់ស្រេច​នៅ​ឡើយ​ទេដោយ ​សារ​តែ​​រដ្ឋាភិបាល​​លោក ហ៊ុន សែន មាន​ជំហរ​ទន់ជ្រាយ​ហួស​ហេតុ​​ជា មួយរដ្ឋាភិបាល​សៀម​។ កន្លង​មក​​គណបក្ស​សម​​រង្ស៊ី ដែល​ជា​គណ បក្ស​ប្រឆាំង​​ធ្លាប់​ជំរុញឱ្យ​​​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ប្រើ​ប្រាស់​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ធ្វើ​ជា​គោល​​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​​ក៏​ប៉ុន្តែ​រដ្ឋា ភិបាល​លោក ហ៊ុន សែន ​មិន​ដែល​យក​ចិត្ត​ទុកដាក់​​អនុ​វត្តន៍​តាម​អនុ​សាសន៍​ដ៏​មានតម្លៃ​របស់​គណបក្ស​ប្រឆាំង​​នោះ​ឡើយ​៕

ប្រ​ជា​ប្រិយ​ភាព​នៃ​វីដេអូ​ឃ្លីប​របស់​លោក សម រង្ស៊ី បង្ហាញ​យ៉ាង​ច្បាស់​ថា​មន្ត្រីរាជ​ការ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទូទៅ​ចង់​ផ្លាស់ប្តូរ​ជីវ​ភាពថ្មី
ដើម្បី​ឆ្ពោះ​ទៅ​កាន់​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​ចំ​យុទ្ធ​សាស្រ្ត​នយោ​បាយ​យ៉ាង​​ល្អ​ប្រសើរ​ សំដៅ​លើក​ស្ទួយ​ជីវភាព​​រស់​នៅ​របស់​ប្រ​ជា​រាស្រ្ត​ខ្មែរ​​ទូទៅដូច​ដែល​វីដេអូ​ឃ្លីប​របស់​លោ​ក​ប្រធាន សម រង្ស៊ី ស្តី​អំពីការ​​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជ​ការ ​កង​កម្លាំង​ប្រ​ដាប់​អាវុធ និង​កម្ម​ករ​ឲ្យ​មាន​ជីវ​ភាព​រស់​នៅ​សម​រម្យ​និង​ថ្លៃ​ថ្នូរ គ្រាន់ តែ​រយៈ​ពេល​១​សប្តាហ៍​ប៉ុណ្ណោះ មាន​អ្​នក​​មើល​រហូត​ដល់​ទៅ​រាប់​លាន​​នាក់​ គឺ​បង្ហាញ​យ៉ាង​ច្បាស់ថា ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ចង់​ផ្លាស់​ប្តូរ​ជីវ​ភាព​ថ្មី ឆ្ពោះ​ទៅ​កាន់ភាព​ល្អ​ប្រ​សើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ។ ជា​ការ​ពិត​​ចលនា​ភ្ញាក់​រលឹក​វិល​មក​រួប​រួម​ជា​មួយ​គណ​បក្ស​សង្គ្រោះ​ជាតិ ប្រៀប​ដូច​ជា​ដុំផ្ទាំងទឹក ​​កក​ដែល​​បាក់​រអិល​ចូល​ក្នុង​សមុទ្រ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ មិនអាច​មាន​​នរណា​ទប់​ស្កាត់​បាន​ឡើយ បើ​ទោះ​​បីជា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ព្យាយាម​​បំភិត​បំភ័យ​រករឿង​​និង​រា​រាំង ប្រ​ជា​រាស្រ្ត​ខ្មែរ​មិន​ឲ្យមក​​ចូលរួម​ស្តាប់​សារ​នយោ​បាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ​ព្រោះ​​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន អស់​រយៈ​ពេល​៣០​ឆ្នាំ​កន្លង​មក​នេះ ធ្វើឲ្យ​ប្រជ​ា​រាស្រ្ត​ខ្មែរ​ទូទៅ ជួប​តែ​ទុក្ខ​វេទនា​និង​ភាព​ក្រីក្រ​រក​ទី​បំ​ផុត​គ្មាន ទើប​គ្រប់​ៗគ្នា​បង្ហាញ​ឲ្យ​ឃើញ​ពី​អា​កប្ប​កិរិ​យា ស្រេក​ឃ្លាន​ក្នុង​ការ​ផ្លាស់​ប្តូរ​មេ​ដឹកនាំ​ថ្មីឱ្យទាន់​ពេល​វេលា។

វីដេអូ​ឃ្លីប​របស់​លោក​ប្រ​ធាន សម​ រង្ស៊ី រយៈពេល​២នាទី បាន​លើកឡើង​អំពី​កា​រលុប​បំបាត់​អំពើ​ពុក​រលួយ​​ដែល​ផ្តើម​ចេញពីការ​រត់​ពន្ធ​ទំនិញ​ខុស​ច្បាប់​ ធ្វើឲ្យ​ខាតបង់​​ចំណូល​ថវិកា​ជាតិ គឺ​អាច​ប្រមូល​ធនធានថវិកា​យក​មក​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រីរាជ​ការ កង​កម្លាំង​ប្រ​ដាប់​អាវុធឲ្យ​បាន​១លាន​រៀលក្នុង​មួយខែ ហើយ​កម្ម​ករ​អាច​ទទួល​បាន​ប្រាក់​ខែចំនួន ​៦០ ​ម៉ឺន​រៀល រួម​ជាមួយ​ប្រាក់​អត្ថ​ប្រ​យោជន៍​ផ្សេងៗ​​ទៀត​។ ដោយ​ឡែក​ បុគ្គលិក​​នៅ​តាម​ក្រុម​ហ៊ុន​​ឯ​កជន​គ្រប់​វិស័យ​ទាំង​អស់​​អាច ​ទទួល​បាន​ប្រាក់ខែ​ទាប​បំផុត​ចំនួន​៦០ម៉ឺន​រៀល ពោល​គឺ​គោល​​នយោ​បាយ​របស់​គណ​​​បក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​ប្រ​​ចាំ​ថ្ងៃ​របស់​ប្រជា​រាស្រ្ត​ខ្មែ​រទូទៅ​ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដីហើយ​តាម​រយៈ​ចរន្ត​ប្រ​វត្តិ​សាស្រ្ត​ដែល​សហ​គមន៍​អន្តរ​ជាតិ​កំពុង​យក​​ចិត្​តទុកដាក់​ជំរុញ​ឲ្យ​មានការ​បោះ​ឆ្នោត​ដោយ​សេរី យុត្តិ​ធម៌ ស្រប​តាម​គោល​​ការណ៍​នៃ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ គេ​តែង​តែ​រំពឹង​ទុកថាបក្ស​សង្គ្រោះ​ជាតិ​អាច​ឈ្នះ​ឆ្នោត​​​​និងផ្តួល​អំណាច​ដ៏​យូរ​អង្វែង​​របស់​លោក ហ៊ុន សែន តាម​រយៈ​ការ​​​បោះ​ឆ្នោតជាតិ​​អាណត្តិ​ទី​៥ ថ្ងៃទី​២៨ ខែ​កក្កដា​ខាង​មុខ។

លោក​ប្រធាន សម រង្ស៊ី បាន​ថ្លែងប្រាប់​ជន​រួម​ឈាម​ខ្មែរ​ទូទៅ​ថា នៅពេលដែល​សហគមន៍​អន្តរ​ជាតិ បាន​ជួយ​ជ្រោមជ្រែង​និង​ដាក់​សម្ពាធ​ឲ្យ​អ្នកកាន់អំណាច​នៅស្រុក​​ខ្មែរ​ធា​នា រៀបចំ​ការបោះឆ្នោត​ដោយ​​សេរី និង​យុត្តិធម៌បញ្ហាសំខាន់មួយ​ទៀតគឺ​ យើង​ត្រូវតែ​ជួយ​ខ្លួនឯង ទើប​សង្ឃឹម​ថា​អ្នកស្នេហាជាតិ​និង​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​អាច ទទួលបាន​ជោគជ័យ​យ៉ាង​ភ្លូកទឹកភ្លូកដី តាម​រយៈ​ការ​បោះ​ឆ្នោត​​នាពេល​ខាងមុខ​នេះ​។ ​លោក​ប្រធាន សម រង្ស៊ី បាន​រំលឹក​ទៀតថា យុទ្ធសាស្ត្រ​របស់​ក្រុម​អ្នកកាន់​អំ​ណាច​ដែលមាន​របៀប​ដឹកនាំ​តាម​បែប​​កុ​ម្មុយនិ​ស្ត គេ​បំបែក បំបាក់​យើង គេ​ប្រើ​មធ្យោបាយ​គ្រប់​បែប​យ៉ា​ង​​ដូចជា សម្លុត ទិញ  ដើម្បី​បំ​បែក​​បំបាក់​អ្នកស្នេហាជាតិ ហើយ បើ​យើង​បែកបាក់​គ្នា យើង​នឹង​ចុះទន់ ខ្សោយ គេ​ចូលមក​ត្រួតត្រា​គ្រប់​គ្រង​យើង​។ ប៉ុន្តែ​កាលៈទេសៈ​នេះយើង ជា​​ខ្មែរ​ទាំងអស់គ្នា យើង​បានដឹងខ្លួន បាន​ប្តេជ្ញាចិត្ត​ដែលបាន​​​​រួបរួមសាម​គ្គីគ្នា​បំពេញ​បេស​កកម្ម​សង្គ្រោះ ប្រ​ទេសជាតិ​យើង ដូច្នេះ​ការ​រួបរួម​គ្នានាំ​​ឲ្យ​បក្ស​សង្គ្រោះជាតិ​​ខ្លាំង ហើយ​ឆ្ពោះ​ទៅកាន់​ជ័យជំនះ​ធំ​ធេង តាម​រយៈ​កា​របោះឆ្នោត​នា​ពេល​ខាងមុខ​នេះ។​

​លោក​ប្រធាន សម រង្ស៊ី បាន​រំលឹក​ទៀតថា​មាន​ដំណឹង​ល្អ​សម្រាប់ ជន​រួម​ឈាម​ខ្មែរ​ទាំងមូល​គឺ នៅក្នុង​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​ខ្មែរនៅ គ្រប់ទិសទី តាំងពី​ជនបទ​រហូតដល់ ទីប្រជុំជន បាននាំគ្នា​គាំទ្រ​គណបក្ស​​សង្គ្រោះ​ជាតិ យ៉ាង​ភ្លូកទឹកភ្លូកដី ព្រោះ​​ជា​គណបក្ស​មួ​ួ​យ​ដែល​កើត​ចេញ​ពី​មហា​សាមគ្គីភាព​ដ៏​រឹងមាំ​រវាង​គណបក្ស សម រង្ស៊ី និង​គណ​បក្ស​សិទ្ធិមនុស្ស ហើយ​មាន​សមា​ជិក និង​ឥស្សរជន​មកពី​គណបក្ស​ផ្សេងៗ​ជាច្រើន​ទៀត បាន​កំពុង​និង​​ត្រៀម​ខ្លួន​ចូលរួម​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ កាន់តែ​ច្រើន​ឡើងៗ​ធ្វើ​ឲ្យ​ចល​នា​នយោបាយ​របស់​អ្នកប្រជាធិប​តេយ្យ​នៅ​កម្ពុជា កាន់តែ​ផុស​ផុ​ុ​ល​ពីម​ួយថ្ងៃ​ទៅមួយ​ថ្ងៃ ហើយ​យើង​សង្ឃឹមថា​អាច​ទទួល​បាន​ជោគជ័យ​ក្នុងការ​បោះ​ឆ្នោត​​នាពេល​ខាងមុខនេះ​។ លោក​ប្រធាន សម រង្ស៊ី បាន​សម្តែង​ក្តីរំភើប​រីករាយ​យ៉ាងខ្លាំង ដោយ​ចាត់​ទុកថា ស្ថានភាព​អំណោយផល​បែប​នេះ​លោក​មិនដែល​បានឃើញ​ពីមុន​មក​ទេ គឺ​ចរន្ត​រាស្ត្រ​នៅ​ថ្នាក់​មូល​ដ្ឋាន បានភ្ញាក់រលឹក​មក​គាំទ្រ​អ្នកប្រជា​ធិបតេយ្យ កម្លាំង​អ្នក​ស្នេ​ហាជ​ាតិ គឺ​រយៈពេល ២០​ឆ្នាំ​ហើយ មិន​ដែល​មាន​រូបភាព​បែបនេះ​ទេ។ ដូចដែល​អ្នកសង្កេតកា​រណ៍​ជាច្រើន​បាន​មើល​ឃើញ​ពី​ចរន្ត ពី​ទឹកចិត្ត និង​សកម្ម ភាព​ដ៏​ផុសផុល​របស់ប្រ​ជារាស្ត្រ​ខ្មែរ​ទូទៅ​ដែល​នាំគ្នា​មកគាំ​ទ្រ​គណបក្ស សង្គ្រោះ​ជាតិ យ៉ាង​គគ្រឹក​គគ្រេង ដែលជា​សញ្ញា​មួយ​ធ្វើ​​ឲ្យ​គ្រប់ៗ​គ្នា​មាន​ជំនឿ​យ៉ាង​មុតមាំ​អំពី​ជ័យជំនះ ក្នុងការ​បោះ​ឆ្នោត​។​

​លោក​ប្រធាន សម រង្ស៊ី បាន​លើកឡើង​ទៀតថា នៅពេលដែល​ខ្មែរ​ចេះ​រួបរួមសាមគ្គី​គ្នា គឺ​ខ្មែរ​នឹង​ទទួលបាន​ជ័យជំនះ ហើយ​កន្លងមក​ ​​ខ្មែរ​ធ្លាប់​បែកបាក់​គ្នា នាំ​ឲ្យ​ខ្មែរ​ចាញ់ ខ្មែរ​ត្រូវគេ​ធ្វើបាប តែ​នៅ​ឆ្នាំ​២០​១៣​​នេះ ខ្មែរ​បាន​រួបរួមគ្នា ខ្មែរ​នឹង​ឈ្នះ ខ្មែរ​នឹង​រស់ ខ្មែរ​នឹង​រុងរឿង​ថ្កុំថ្កើង ដោយសារតែ​ការរួបរួម​គ្នា​ហើយ​ជន​រួម​ឈាម​ខ្មែរ​នៅក្រៅ​ប្រទេស​ក៏ ដូច​គ្នានេះដែរ បាននាំគ្នា​ពពាក់ពពូនមក​​ គាំទ្រ​គណបក្ស​សង្គ្រោះ​​ជាតិ ហើយ​បាន​ចំណាយ​ធន​ធាន​ថវិកា​ប្រកប​ដោយ​ទឹកចិត្ត​ជ្រះថ្លា រួមចំណែក​ក្នុង ការ​បំពេញ​បេសកកម្ម​ដើម្បី​រំដោះ​ប្រទេសជាតិ​យើង ឲ្យ​រួច​ផុតពី​គ្រោះ​ថ្នាក់​និងការ​ដឹកនាំ​មិន​ត្រឹមត្រូវ​។ លោក​ប្រធាន សម រង្ស៊ី ក៏បាន​កត់​សម្គាល់​ផងដែរ​ថា តំណាង​គណបក្ស សម រង្ស៊ី នៅ​​ថ្នាក់​មូល ដ្ឋា​ន​និង​ថ្នាក់​ស្រុក​ខណ្ឌ​ជាច្រើន​រក​ពេលទំនេរ​សឹង​​គ្មាន មួយថ្ងៃៗ​នាំគ្នា​ចុះ​បំពេញ​ភារ​​កិច្ច ជួយ​ដោះស្រាយ​ទុក្ខលំបាក​និង​​ស្តាប់​សំណូមពរ​ប្រជារាស្ត្រ ដែល​កំពុង​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ ពី​សំ​ណាក់​អាជ្ញាធរ​អ្នកកាន់អំណាច។ ពេលខ្លះ​តំណាង​នៅតាម​មូលដ្ឋាន​បាននាំគ្នា​ឡើងមក​ប្រជុំ​ទទួលយក​ផែនការ និង​យុទ្ធសាស្ត្រ​ពី​ថ្នាក់លើ ចុះ​ទៅដល់​មូលដ្ឋាន​វិញ បាន​អនុ​វត្តន៍​សកម្មភាព​ការងារ​ជាក់ស្តែង​ជួប​​ជាមួយ​ពលរដ្ឋ ដើម្បី​ប្រ​មូល​​កម្លាំង​គាំទ្រ សឹង​ថារក​ពេល​ហូប​បាយ​​គ្មាន គឺ​សកម្ម​ខ្លាំងណាស់ហើយ​​ លោក​ប្រ​ធាន សម រង្ស៊ី ក៏​មាន​មោទនភាព​យ៉ាង​ជ្រាលជ្រៅបំ ផុត​ចំពោះ​ទឹកចិត្ត​របស់​ជន​រួម​ឈាម​​ខ្មែរ ដែល​នាំគ្នា​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ច្រើន​ឡើងៗ​។​

​តាម​របាយការណ៍​ដែល​ទទួល​បាន​​លោក​ប្រធាន សម រង្ស៊ី ក៏បាន​រំលឹក​ផងដែរ​ថា តំណាង​គណបក្ស សម រង្ស៊ី នៅ​ថ្នាក់មូលដ្ឋាន​ជាច្រើន បាន​ទំនាក់ទំនង​ជាមួយ​កម្លាំងស្នូល​​របស់​ក្រុម​អ្នកកាន់អំណាច​ដូចជា​មេភូមិ មេឃុំ ជាដើម ជាពិសេស​មេ​ក្រុម​មាន មេផ្ទះ​១០​ខ្នង​២០ខ្នង ឬ​មេផ្ទះ​៥០​ខ្នង រាប់ទាំង​កូន​ប៉ូលិស រហូតដល់​មន្ត្រី​ធំៗ​មួយចំនួនទៀត ដែល​ពីមុនមក​គេ​មិនដែល​ហ៊ាន​ចេញ​មុខ​នោះទេ​ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៣ នេះ គ្រប់ៗ​គ្នា​មាន​ភាព​ក្លា​ហានហ៊ាន​​សម្តែង​ឆន្ទៈ​ពិតប្រាកដ​របស់​ពួកគេ មក​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​​ជាតិ ទាំង​រូបភាព​ចំហ ក៏​ដូចជារូប​ភាព​​លាក់​មុខ ក៏​ព្រោះតែ​ក្រុមមន្ត្រី​ដែលជា​កម្លាំង​ស្នូល​របស់​គណបក្ស​កាន់អំណាច​អស់ទាំងនោះ​មាន​ជំនឿ​​ ថ​ា ក្រុម​អ្នកប្រជាធិបតេយ្យនិង អ្នក​ស្នេហាជាតិ ពិតជា​អាច​យក​ជ័យជំនះ ​​លើ​ការបោះឆ្នោត ផ្តួលអំ​ណាចលោក ហ៊ុន សែន ដោយជោគ​ជ័យ​។ ដូច្នេះ​ហើយ​បានជា​គេ​មើល​ឃើញ​កាន់តែ​ច្បាស់​ថា ការវិល​មក​រួបរួម​របស់់ប្រ​ជា​ពលរដ្ឋ មន្ត្រី​រាជ​ការ និង​កងកម្លាំង​ប្រដាប់អាវុធដែល​​​ធ្លាប់តែ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ហើយ​ពួកគេ​អស់ជំ​នឿ​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​​ជាតិ​វិញគឺ​ជា​សញ្ញា​ដ៏​សំខាន់បំផុត​បង្ហាញ​ថាខ្មែរ​ស្នេហា​ជាតិ និង​អ្នកប្រ​ជា​ធិប​តេយ្យ​​ដែល​កំពុង​រួបរួមសាមគ្គី​គ្នា​ដ៏​រឹងមាំ​ជាមួយ គណបក្ស​សង្គ្រោះ​ជាតិ អាច​ទទួលជោគជ័យ​យ៉ាងភ្លូក​ទឹក​ភ្លូកដី គឺជា​ជោគជ័យ​ប្រ​វត្តិសាស្ត្រ​​​ដែល​យើង​មិនអាច​ស្មាន​ដល់​។​

​លោក​ប្រធាន សម រង្ស៊ី បាន​ធ្វើការ​ប្រៀបធៀប​ថា ចលនា​បំបែក​ខ្លួន​របស់​មន្ត្រីរាជការ កង​កម្លាំងប្រ​ដាប់អាវុធ និង​ប្រជាពលរដ្ឋ​ពី​គណ​បក្សកាន់អំណាច វិល​មក​រួបរួម​ជា​មួយ​​បក្ស​សង្គ្រោះ​ជាតិ គឺមាន​រូប​ភាព ស្រដៀង​នឹង​ផ្ទាំង​ទឹកកកដែល​​ចាប់​ផ្តើម​រលាយ​ហើយ​បាក់​ទាំង​ផ្ទាំងៗ ហូរ​ចូល​ផ្ទៃសមុទ្រ ហើយ​ការ​លើក​ឡើង​ពី​ខាងដើម​នេះ លោក​​ប្រធាន សម រង្ស៊ី មិនបាន​រំលឹក​ដល់​មន្ត្រី​និង​សកម្មជន​មកពី​គណ​បក្សនយោ​បាយ​​ផ្សេងៗ​ទៀត ដូច​ជា​គណបក្ស ហ្វុ​៊​ន​ស៊ិន​បិ​ុ​ច អី​នោះ​ទេ ព្រោះ​ចលនា​ដែល​មក​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិមាន​​ច្រើន​ខ្លាំងណាស់ មកពី​គ្រប់​គណ​បក្សនយោបាយ​ទាំង​អស់​។ ស្ថាន​ការណ៍​បែបនេះ យើង​ត្រូវតែ​នាំគ្នា​អបអរសាទរ ហើយ​ប្រ​ជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​កំពុង​រួប​រួមគ្នា​ដើម្បី​យក​ជំនះ ដោយឡែក ជន​រួម​ឈាម​ខ្មែរ​នៅ​ឯនាយសមុទ្រ​ក៏ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​បំ​ពេញ​ ​បេសកកម្ម​រំដោះប្រទេស​កម្ពុជា​ឲ្យរួច ផុតពី​គ្រោះថ្នាក់​ផងដែរព្រោះ​​យើង​មាន​ឈាមជ័រ​ជា​ខ្មែរ និង​មាន​ភាសា​តែមួយ គឺ​ខ្មែរ​នៅ​ឯនាយ​សមុទ្រ​​ត្រូវ​តែមាន​កាតព្វកិច្ច​ដូច​ខ្មែរ​​នៅក្នុង​ប្រ​ទេស ផងដែរ​។ ការ​រួប​រួម​គ្នា​ដ៏​រឹងមាំ​បែបនេះ ធ្វើ​ឲ្យក្រុម​​អ្នកកាន់អំណាច​ភ័យខ្លាច មិនហ៊ាន​​ធ្វើការ​កែទម្រង់​ប្រ​ព័ន្ធ​បោះ​ឆ្នោត​ និង​នីតិ​វិធីនៃ​ការ​រៀប​ចំ​បោះឆ្នោត​ស្រប​តាម​​អនុសា សន៍​របស់ លោក សុរិ​យា ស៊ូ​ប៊ែ​រ​ឌី នោះ​ទេ​ហើយ ប្រសិន​បើ​​មានការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ដោយ​សេរី និង​យុត្តិធម៌ តាម​សម្ពាធ​​របស់​អន្តរជាតិ​គឺ​សំឡេងគាំទ្រ​គណបក្ស​​សង្គ្រោះ​ជាតិ​អាច​​កើនឡើងដល់​ទៅ ២​ឬ​៣​ដង​ឯណោះ​ ព្រោះ​​អ្នក​សេ្នហាជាតិ​ទឹក​ដី​​ អ្​នក​ស្រឡាញ់​យុត្តិធម៌​ និង​អ្នក​​ស្អប់​ខ្ពើម​អំពើ​ពុករលួយ​ នឹង​បោះឆ្នោត ​គាំទ្រ​គណបក្សសង្គ្រោះ​ជាតិ៕

ពន្យារពេល​បោះឆ្នោត​​ប្រ​សើរ​ជាង​​ការ​បោះ​ឆ្នោត​​ដោយ​លួច​បន្លំ​​បំភ្លៃ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ
ក្នុង​ខណៈដែល​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ថ្ងៃទី​២៨ ខែ​កក្កដា ​ឆ្នាំ២០១៣ ​កាន់​តែ​ខិត​ជិត​មក​ដល់​ លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​បាន​អំពាវ​នាវ​ឱ្យ​មាន​អន្តរាគមន៍​​ពី​​សហរដ្ឋ​អាមេរិក​ និង​ពីសហគមន៍​អន្តរជាតិ​​បន្ថែម​ទៀត​ ដើម្បី​​ឱ្យ​មាន​ការបោះឆ្នោត​មួយ​​ប្រ​ព្រឹត្ត​ទៅដោយ​សេរីត្រឹមត្រូវ និងយុត្តិធម៌​។ ​ក្នុង​កិច្ច​ពិភាក្សា​​ជាមួយ​មន្ត្រី​​អាមេរិក​​ និង​អ្នក​ចូលរួម​ជាច្រើន​​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន ​លោក សម រង្ស៊ី​​បាន​​សង្កត់​ធ្ងន់​ថា​​ប្រសិ​នបើ​សហគមន៍​អន្តរជាតិ​​មិន​ធ្វើ​អន្តរាគមន៍​ទេ​​ នោះ​​សហគមន៍​អន្តរជាតិ​​ នឹង​បាត់​បង់​កេរ្តិ៍​ឈ្មោះ​​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​នយោបាយ​​ក្នុង​ប្រទេស​ដទៃ​ទៀត​។ ​លោក សម រង្ស៊ី ​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​មាន​ការគាំ​ទ្រ​​ពី​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែច្រើន​ឡើង​ៗ​ បាន​​បញ្ជាក់​ថា​​សហរដ្ឋ​អាមេរិក​ និងសហគមន៍​អន្តរជាតិ​​ត្រូវ​តែ​បន្ថែម​​សម្ពាធ​របស់​ខ្លួន​​ក្នុងការ​ស្តារដំណើរ​ការ​​លទ្ធិ​ប្រជាធិប​តេយ្យ​​ក្នុង​ប្រ​ទេស​កម្ពុជា​​ទាក់​ទៅ​នឹង​ការ​​ផ្លាស់​​ប្តូរ​​ប្រព័ន្ធបោះឆ្នោត​ រៀបចំបោះឆ្នោត​​ឱ្យ​មាន​លក្ខណៈ​​សេរី​​ យុត្តិធម៌​ត្រឹមត្រូវ​​ និង​​មាន​ការ​ចូលរួម​​​ពី​រូប​លោក​នៅ​ក្នុងការបោះឆ្នោត​ខាង​មុខ​។ ​ក្នុង​​ឱកាស​ធ្វើ​ជា​វាគ្មិន​​របស់​​អង្គការ​​តាក់​តែង​​គោល​នយោបាយ​សហរដ្ឋ​អាមេរិក​មួយ​​ឈ្មោះ​មជ្ឈ​មណ្ឌល​វីល​សុន​ក្នុងរដ្ឋ​ធានី​វ៉ាស៊ី​ន​តោន​ កាល​ពីថ្ងៃពុធ លោក សម រង្ស៊ី ​បាន​ថ្លែង​ទៅ​កាន់​​អ្នក​ចូលរួម​​ប្រមាណ​១០០​នាក់​ ​មក​ពីរដ្ឋាភិបាល​​ និង​អង្គ​ការ​ធំៗ​​របស់​សហ​រដ្ឋ​អាមេរិក​​ ដោយ​លើក​ឡើង​ថា​​ការ​ទទួល​ខុស​ត្រូវ​​របស់​សហគមន៍​អន្តរជាតិ​​ចំពោះប្រទេស​កម្ពុជា​​ដែល​កំពុង​ដើរ​ថយ​ក្រោយ​​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ​ជា​រឿង​សំខាន់ ជាពិសេស​​​រយៈពេល​​តែ​ជា​ង២​ខែ​ ​​ដែល​ការបោះឆ្នោត​ឈាន​ចូល​មកដល់​។ ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​ធ្លាក់​ចេញពី​ផ្លូវ​​ ដូច្នេះ​​វា​ជារឿង​ចាំ​បាច់​​ក្នុងការ​ធ្វើ​ឱ្យ​​ដំណើរ​ការ​​​ទាំង​ឡាយ​​ដើរ​តាម​ផ្លូវ​ប្រជាធិបតេយ្យ​​ឡើង​វិញ​ឱ្យ​បាន​ត្រឹមត្រូវ​។

លោក សម រង្ស៊ី ​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ការ​រួម​កម្លាំង​គ្នា​​រវាង​​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​​កំពុង​ក្លាយ​​ជា​បេក្ខ​ជន​តែ​ម្នាក់​គត់​​ដែល​មាន​លទ្ធភាព​ប្រកួត​ប្រជែង​​​ជាមួយ​លោក ហ៊ុន សែន ​​បេក្ខ​ជន​នាយករដ្ឋ​មន្ត្រី ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​​។ ​លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​​គណបក្ស​​គ្រប់​គ្រង​អំណាចសព្វ​ថ្ងៃ​នេះ​ថា​បាន​យក​ប្រព័ន្ធតុលាការ​​មក​ប្រើ​ប្រាស់​ដើម្បី​បំបាត់​សំឡេង​​របស់​លោក​ និង​រារាំង​មិន​ឱ្យ​រូប​លោក​​ចូលរួម​​ក្នុងការបោះឆ្នោត​​​ដោយ​សារ​តែរឿង​​ដក​តម្រុយ​បង្គោល​ព្រំ​ដែន​​កម្ពុជា-យួន​ កាល​ពី​ឆ្នាំ២០០៩។ លោក សម រង្ស៊ី ​បាន​ថ្លែង​ថា​​សហគមន៍​អន្តរជាតិ​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​​ ហើយ​ត្រូវ​តែ​​ធ្វើ​​អន្តរាគមន៍​​ឱ្យ​បាន​ខ្លាំង​ក្លា​​មុន​ការ​បោះឆ្នោត​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣​​ឱ្យ​ស្រប​ទៅ​នឹង​​អ្វី​ដែល​ជា​ការ​ធានា​​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស​។ ​លោកបាន​បញ្ជាក់​ថា​ “​ប្រសិ​នបើ​ពិភព​លោក​ទាំង​មូល​​បិទភ្នែក​​​ហើយ​គ្មាន​ប្រតិ​កម្ម​​ ខ្ញុំ​គិត​ថា​​កេរ្តិ៍​ឈ្មោះ​​របស់​ពិភព​លោក​​ និង​​សហគមន៍​អន្តរជាតិ​ ​នឹង​ធ្លាក់​ចុះ​​​ដល់​កម្រិត​​សូន្យ​ក្នុងការ​ស្វែង​រក​ដំណោះស្រាយ​​នយោបាយ​​សម្រាប់​​ប្រទេស​ដទៃ​ទៀត​”។

សូម​បញ្ជាក់ថា​សហគមន៍​អន្តរជាតិ​​រួម​ទាំង​​សហរដ្ឋ​អាមេរិក​ បាន​ជំរុញ​ឱ្យ​​កម្ពុជា​​កែ​ប្រែ​​ប្រព័ន្ធ​បោះឆ្នោត​ និង​​អនុញ្ញាត​​ឱ្យ​​លោក សម រង្ស៊ី ​បាន​ចូលរួម​ប្រកួត​ប្រជែង​​ក្នុងការបោះឆ្នោត​​ បើ​ពុំ​ដូច្នេះ​ទេ​​រដ្ឋាភិបា​ល​ថ្មី​​នឹង​ជួប​ប្រទះ​​នូវ​វិបត្តិ​​គ្មាន​ការ​ទទួល​ស្គាល់​​ពី​ភាព​​ស្រប​ច្បាប់​​ ហើយ​អាច​​នាំ​ទៅ​ដល់​​ការ​កាត់​ជំនួយ​ផ្សេងៗ​​។ ​លោក ចច ហ្គ័រ​មែន អ្​នក​វិភាគ​នយោ​បាយ​​ក្នុង​តំបន់​អាស៊ី​​នៃអង្គការ​ Cascade Asia  បាន​​​ហៅ​ការ​ដាក់​សម្ពាធ​ឬ​ការ​គំរាម​​របស់​សហគមន៍​អន្តរជាតិ​​​ជាច្រើន​ឆ្នាំ​​ក្នុងការ​រៀបចំ​​បោះឆ្នោត​​ឱ្យ​មាន​លក្ខណៈ​​សេរី​ និងយុត្តិធម៌​ថា គ្មាន​បាន​ការ​​ហើយ​កាន់​តែ​ធ្វើ​ឱ្យ​​លោក ហ៊ុន សែន ​មាន​ទំនុក​ចិត្ត​​ថែម​ទៀត​។ ​ដូច្នេះសហគមន៍​អន្តរជាតិ​​ពុំ​បាន​​ចាត់​វិធាន​ការ​​ជាជំហាន​ស្ថាបនា​ទេ​ ដើម្បី​ពង្រឹង​​ការគំរាម​របស់​ខ្លួន​ដែល​ចង់​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​នោះ​។ ​អ្នក​ស្រី​ ស៊ី​ហូកូ ហ្គោតូ​​អ្នក​សម្រប​សម្រួល​កម្ម​វិធី​ និង​ជា​អ្នក​ស្រាវ​ជ្រាវ​នៃមជ្ឈមណ្ឌល​​វីល​សុន​​បាន​អះអាង​ថា​​ការ​អនុញ្ញាត​​ឱ្យ​លោក សម រង្ស៊ី ​មក​បង្ហាញ​ទស្សនៈ​របស់​លោក​​ និង​​ឱ្យមាន​ការពិភាក្សា​​គឺ​ដើម្បី​​ឱ្យ​មាន​ការ​យល់​ដឹង​ពី​ស្ថាន​ការណ៍​នយោបាយ​​បច្ចុប្បន្ន​ក្នុង​ប្រទេស​កម្ពុជា​​ ជាមួយ​មន្ត្រី​រដ្ឋាភិបាល​​ក្រុងវ៉ា​ស៊ីន​តោន​។ ​អ្នក​ស្រី​​បាន​​រិះ​គន់​ថា​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​​គឺ​ជា​ប្រទេស​​ដែល​​មិន​អនុញ្ញាត​ឱ្យ​មាន​ការពិភាក្សា​​​ស៊ី​ជម្រៅ​ទេ​​ ហើយ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​នៅ​មាន​ចំណុច​ខ្វះ​ខាត​ជាច្រើន​។

ប្រទេស​កម្ពុជា​​ នឹង​ធ្វើ​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី​៥ ​នៅ​ថ្ងៃទី​២៨ ខែ​កក្កដាខាង​មុខ​ ប៉ុន្តែ​​គណបក្ស​ប្រឆាំង​​ និង​មន្ត្រី​សង្គម​ស៊ីវិល​បានរិះ​គន់ថា​​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ (គ.ជ.ប) ​បាន​លំអៀង​​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា​​របស់​លោក​ ហ៊ុន សែន ​​ដែល​គ្រប់​គ្រង​អំណាច​​ជាង​ ៣៤​ឆ្នាំ​មក​ហើយ​។ ​គណបក្ស​ប្រឆាំង​​បាន​ធ្វើ​ការ​ទាម​ទារ​ជា​បន្ត​បន្ទាប់​ឱ្យ​មាន​ការកែទម្រង់​​ប្រព័ន្ធបោះឆ្នោត​ និងសមាសភាព​ថ្នាក់​ដឹកនាំគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ ​ស្រប​ទៅ​តាម​អនុ​សាសន៍​​​របស់​​លោក សុរិយា ស៊ូប៊ែរឌី អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រ​ជាជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​។ ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​​អំពាវ​នាវ​​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ដើម្បី​​ធ្វើ​យ៉ាង​ណា​ឱ្យ​ការបោះឆ្នោត​​​ខែ​កក្កដា​ខាង​មុខ​ប្រព្រឹត្តទៅ​ដោយ​សេរីត្រឹមត្រូវ និងយុត្តិធម៌​​។ ​លោក សម រង្ស៊ី សង្ឃឹម​ថា​សភា​សហរដ្ឋ​អាមេរិក​ទាំង​មូល​​នឹង​បង្កើន​​សម្ពាធ​របស់​ខ្លួន​​លើ​រដ្ឋាភិបាល​​លោក ​ហ៊ុន សែន ​ឱ្យ​មានការ​កែទម្រង់​​ប្រព័ន្ធបោះឆ្នោត​​​ក្នុង​ប្រទេស​កម្ពុជា​ និង​ជំរុញ​ឱ្យ​មាន​​ការ​វិល​ត្រឡប់​របស់​លោក​​មក​ចូលរួម​ពេញ​លេញ​​នៅ​ក្នុងការបោះឆ្នោត​​ថ្ងៃទី​២៨ ខែ​កក្កដាខាង​មុខ​។

លោក​ សម រង្ស៊ី ​ក្នុង​នាម​ជា​វាគ្មិន​នៃ​វេទិកា​​អាស៊ី​របស់​មជ្ឈមណ្ឌល​វីលសុន​ បាន​បញ្ជាក់​ថា​​ប្រសិ​នបើ​គ្មាន​អ្វី​កើត​ឡើង​​តាមការ​ទាម​ទារ​របស់​សហគមន៍​អន្តរជាតិ​ និង​សហរដ្ឋ​អាមេរិក​ទេ​នោះ ​គឺ​សហរដ្ឋ​អាមេរិក​​ត្រូវ​តែ​មាន​ប្រតិ​កម្ម​​ ព្រោះ​ប្រតិ​កម្ម​ខ្លាំង​ក្លា​របស់​សហរដ្ឋ​អាមេរិក​ នឹង​ជួយ​​ជំរុញ​ឱ្យ​​លោក ហ៊ុន សែន ទទួល​​យក​​ការទាម​ទារ​​​របស់​សហគមន៍​អន្តរ​ជាតិ​​នៅ​ពេល​នេះ​ ​គឺ​មិន​មែន​​​នៅ​ក្រោយ​ពេល​បោះឆ្នោត​ទេ។ ​​លោក សម រង្ស៊ី ​បាន​អះអាង​ថា​​លោកអាច​ទទួល​យក​បាន​​ចំពោះ​ការ​ពន្យារ​ពេល​បោះឆ្នោត​​ ដើម្បី​រៀប​ចំ​ប្រព័ន្ធបោះឆ្នោត​​ និង​ការបោះឆ្នោត​​​ឱ្យ​បាន​​ត្រឹម​ត្រូវ​ មិ​នមែន​ជា​ការ​បោះឆ្នោត​កេង​បន្លំ​​។ ​លោក សម រង្ស៊ី ​បាន​បញ្ជាក់ទៀត​ថា​ការធ្វើ​យ៉ាង​ដូច្នេះ​​គឺ​ដើម្បី​ចៀស​វាង​​បញ្ហា​​អំពើ​ហិង្សា​យ៉ាង​ធ្ងន់ធ្ងរ​ដូច​ដែល​អ្នក​​រាយការណ៍​ពិសេស​​អង្គការ​សហ​ប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ លោក សុរិយា ស៊ូប៊ែរឌី ​បាន​បង្ហាញ​យ៉ាង​ច្បាស់​​ក្នុង​របាយការណ៍​​កាល​ពីចុង​ឆ្នាំ​មុន​។ ​ជាង​នេះ​ទៅ​ទៀត​​លោក សម រង្ស៊ី ក៏​បាន​ផ្តល់​ជម្រើស​​ដល់​​មន្ត្រីរដ្ឋាភិបាល​​បច្ចុប្បន្ន​ផង​ដែរ​ ​គឺ​នៅ​ពេល​គណ​បក្សសង្គ្រោះ​ជាតិឈ្នះ​ឆ្នោត​​ នឹង​ធានា​ដល់​សុវត្ថិ​ភាព​​សម្រាប់​ការរស់​នៅ​​ក្នុង​ស្រុក​ ឬ​រស់​នៅ​ក្រៅ​ប្រទេស​​ ប្រសិន​បើ​ពួក​គេ​​លា​លែង​​ ឬ​ដើ​រ​ចេញពី​អំ​ណាច​​ដោយ​សន្តិ​វិធី​​ក្រោយ​ពេល​ចាញ់​ឆ្នោត​។

​ក្រុម​អ្ន​កតាម​ដាន​ស្ថាន​ការណ៍​នយោបាយ​​ក្នុង​ប្រទេស​កម្ពុជា​​ បាន​លើក​ឡើង​ថា​​ សំណើ​របស់​លោក សម រង្ស៊ី ​ជំរុញ​ឱ្យ​​សហរដ្ឋអាមេរិក និង​​សហគមន៍​អន្តរជាតិដាក់​សម្ពាធ​​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ​​ដើម្បី​ឱ្យ​មាន​ការបោះឆ្នោត​​ដោយ​សេរី​ត្រឹមត្រូវ និងយុត្តិធម៌​ គឺ​ជា​រឿង​​ត្រឹមត្រូវ​​ស្រប​តាម​គោល​ការណ៍​​ប្រជាធិបតេយ្យ​​។ ​ក្នុង​នោះ​​ដើម្បី​ឱ្យ​ការបោះឆ្នោត​​​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និងយុត្តិធម៌ គឺ​​ទាល់​តែមាន​​​ការកែទម្រង់​ប្រព័ន្ធបោះឆ្នោត​ និងផ្លាស់​ប្តូរសមាសភាពថ្នាក់ដឹកនាំ គ.ជ.ប ​ព្រម​ទាំង​​រៀបចំ​ឡើង​វិញ​នូវ​សមាសភាព​​មន្ត្រី​រៀបចំការបោះឆ្នោត​​តាំង​ពីថ្នាក់​ជាតិ​រហូត​ដល់​​រាជធានី-ខេត្ត​ និង​ឃុំ​-សង្កាត់​។ ​ប្រសិន​បើ​ពុំ​មាន​ការ​កែទម្រង់​​ប្រព័ន្ធ​បោះឆ្នោត​ និង​ពុំ​មាន​​ការ​ផ្លាស់​ប្តូរ​សមាសភាព​ថ្នាក់ដឹកនាំ គ.ជ.ប ទេ​នោះ​ គឺការបោះឆ្នោត​​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ត្រឹមត្រូវ និងយុត្តិធម៌​​បាន​ឡើយ​។ ហេតុ​នេះ​ហើយ​ទើប​​គណបក្ស​សង្គ្រោះ​ជាតិ​​មាន​គម្រោង​​ធ្វើ​មហា​បាតុ​កម្ម​លើក​ទី​២ ​នៅ​ថ្ងៃទី២០ ខែ​ឧសភា ឆាប់​ខាង​មុខ​នេះ​ដើម្បី​​ទាម​ទារ​ឱ្យ​មាន​ការ​​កែទម្រង់​​ គ.ជ.ប ​និង​នីតិវិធី​​រៀបចំ​បោះឆ្នោត​​ ព្រោះ​ គ.ជ.ប បច្ចុប្បន្ន​​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ឧបករណ៍​​របស់​គណបក្ស​កាន់​អំ​ណាច​ ហើយ​​ប្រើ​គ្រប់​វិធី​ដើម្បី​ជួយ​ដល់​​គណបក្ស​កាន់​អំណាច​ តាមរយៈ​​ការ​បោះឆ្នោត​​ដែល​មាន​ភាព​មិន​ប្រក្រតីយ៉ាង​ពេញ​បន្ទុក​៕