ប្រជា​រាស្រ្ត​ខ្មែ​រត្រូវ​ហ៊ាន​ចេញ​មុខ​ប្រើ​ប្រាស់​សិទ្ធិ​អំណាច​របស់​ខ្លួន​ដើម្បីទាមទារ​អ្វីដែល​ធ្លាប់​បាត់​បង់​និង​យក​អំណាច​ពីលោក​ ហ៊ុន សែន មក​វិញ​
ដោយ មនសិការខ្មែរ ថ្ងៃទី 18 May, 2013 ម៉ោង 12:12 | ព័ត៌មានជាតិ

ដំណើ​រការ​បោះ​ឆ្នោត​ជាតិ​អា​ណត្តិ​ទី​៥ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នេះកាន់​តែ​ខិត​ជិត​មក​ដល់​ហើយ​ គឺគ្រប់ៗ​គ្នា​បាន​ត្រៀម​ចិត្ត​ត្រៀម​កាយ​​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានីយ៍​បោះ​ឆ្នោត​ដើម្បី​បញ្ចប់​អំណាច​ដ៏យូរ​អង្វែង​​រយៈពេល​៣០​ឆ្នាំ​របស់​លោក ហ៊ុន សែន ព្រោះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខនេះ គឺ​ជា​ឱកាសមាស​តែ​មួយគត់​ដែល​ប្រជា​រាស្រ្ត​ខ្មែរ​ទូ​ទៅ​អាច​រើ​ខ្លួន​ឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​អំពើ​អយុត្តិ​ធម៌​ផ្សេងៗ​ដែល​កើ​តឡើង​ដោយ​ការ​ដឹក​នាំ​មិន​ត្រឹម​ត្រូវ ហើយ​មាន​តែការ​​ក្រោក​ឈរ​ឡើងឲ្យ​បាន​ព្រមៗ​គ្នា​ដើម្បី​ប្រើ​ប្រាស់​សិទ្ធិ​សេរី​ភាពក្នុង​ការ​ទាមទារ​យក​អ្វីដែល​ធ្លាប់​បាត់​បង់​មក​វិញទេ ទើប​សង្ឃឹម​ថា​ប្រទេស​កម្ពុជា​អាច​មាន​ការផ្លាស់​​ប្តូរ​​មេ​ដឹកនាំ​ថ្មី ឆ្ពោះ​ទៅ​កាន់​ភាព​រីក​ចម្រើន​ជឿន​លឿន។

ព្រមជា​មួយ​ដំណឹង​ដែល​ថា លោក​​ប្រ​ធាន សម រង្ស៊ី​ ត្រូវ​បំពេញ​បេស​កកម្ម​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ប្រ​ទេស​កូរ៉េ​​ខាង​ត្បូង នៅ​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ២០១៣​ ខាង​មុខនេះគឺត្រូវ​ ​​ចំថ្ងៃ​គូរូ ដើម្បី​ជួប​ជាមួយពល​ករ​ខ្មែរ​នៅទីនោះ ដែល​កំពុង​តែមានឆន្ទៈ​ ចង់​ផ្លាស់ប្តូរ​មេ​ដឹកនាំ​ថ្មី​ គេ​សង្កេត​ឃើញ​យុ​វជន​ខ្មែរ​ជា​ច្រើន​បាន​នាំគ្នា​ផ្ញើ​សារ​ជា​សំឡេង​ ឬ​ជា​អក្សរ​នៅតាម​ ​បណ្តាញ​សង្គម ហ្វេស​ប៊ុក ដើម្បី​អំ​ពាវ​នាវ​ឲ្យ​ប្រ​ជា​រាស្រ្ត​ខ្មែរ​ទូទៅភ្ញាក់​រលឹក​នាំគ្នាទៅ​បោះឆ្នោត​ផ្លាស់​ប្តូរ​មេដឹកនាំ​ថ្មី​ឲ្យ​បាន​គ្រប់​ៗគ្នា​នា​ខែ​កក្កដា ខាងមុខ​នេះ ព្រោះ​មានតែ​ប្រ​ជា​រាស្រ្ត​ខ្មែរ​​ទេ ដែលអាច​ប្រើប្រាស់​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​យក​អ្វី​ដែល​ធ្លាប់​បាត់​បង់​មក​វិញ​ ដូចជា​ធនធាន​ព្រៃឈើ​ រ៉ែ លើដី​និង​ក្រោម​ដីជា​ពិសេស​ទឹកដី​ដែល​ត្រូវ​បាន​យួន​លេប​ត្រ​បាក់​ក្នុងពេល​កន្លង​មក​។​ រឿង​ដែល​សំខាន់​បំផុតនោះ​គឺ​ការ​ក្រោក​ឈរ​ឡើង​របស់​ប្រ​ជា​រាស្រ្ត​ខ្មែរ​ទូទៅ មាន​ឥទ្ធិ​ពល​ខ្លាំង​ណាស់ ក្នុង​ការទាមទារ​អំណាច​ពី​លោក ហ៊ុន សែន មក​វិញ ហើយ​ប្រ​គល់​ជូន​លោក ​​ប្រធាន​ សម រង្ស៊ី ឲ្យ​ឡើង​​ចាត់​ចែ​ង គ្រប់​គ្រង​ប្រ​​ទេស​កម្ពុជាឆ្ពោះ​ទៅកាន់ ភាព​រីក​ចម្រើន​ជឿន​លឿន​ មានជីវ​ភាព​ធូរ​ធារ​ដែល​ពេលនោះ​ហើយ​​​ពល​​រដ្ឋ​ខ្មែរ​ អាច​​ប្រើ​ប្រាស់​​​ឆន្ទៈ​របស់​ខ្លួន​ដើម្បី​ជ្រើស​រើស​មេ​ដឹកនាំ​ថ្មីជាអ្នក ​ស្នេហា​ជាតិ ជា​អ្នកប្រជាធិប​តេយ្យ​ដែល​មាន​សមត្ថ​ភាពនិង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ ក្នុង​ការ​ការ​ពា​រផល​ប្រ​យោជន៍​ខ្មែរ​ឲ្យ​បាន​គង់​វង្ស។

សារ​អំពាវ​នាវ​របស់​ពល​ករខ្មែរ​នៅ​ក្​នុង​ប្រទេស​កូរ៉េ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទឹកដី​ខ្មែរ​ត្រូវបាន​បាត់​បង់​ដោយ​សារ​យួន​រំលោភ​បំពាន​ជាច្រើន​​ កន្លែង​ ហើ​យការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ឲ្​យក្រុមហ៊ុន​យួន​រាប់​សែន​ហិក​តា ក្នុងពេល​កន្លង​មក បានធ្វើឲ្យ​វិនាស​ហិន​ហោច​ធន​ធាន​ព្រៃឈើ និង​បង្កឲ្យ​មាន​ជម្លោះដីធ្លី​យ៉ាង​ធ្ងន់​ធ្ងរ​នៅតាម​តំបន់​ដី​សម្បទានទាំង​នោះ​។ ​លោក​ប្រធាន សម រង្ស៊ី ធ្លាប់​បាន​ហៅ​ការ​ផ្តល់ដី​សម្បទាន​សេដ្ឋ​កិច្ច​ឲ្យ​ក្រុមហ៊ុន​យួន រយៈពេល​៩៩​ឆ្នាំ​នៅ​ទូទាំង​ប្រ​ទេ​សកម្ពុជា ថា​ជា​ឧបាយកលដែល​យួនចូលគ្រប់​គ្រង​កាន់​កាប់​ទឹកដី​ខ្មែរ​តាម​វិធី​ត្រ​ជាក់​ក្រោម​រូបភាព​សេដ្ឋ​កិច្ច​និង​ការ​វិនិ​យោគទុន ដែល​ភាសា​សាមញ្ញ​គេ​អាច​និយាយ​បា​នថា ការ​ប្រគល់ដី​សម្បទានសេដ្ឋ​កិច្ច​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ឲ្យ​ទៅ​ក្រុមហ៊ុន​គ្រប់​គ្រង​និ​ង​កាន់កាប់​​រយៈពេល​៩៩​ឆ្នាំ មិន​ខុស​ពី​សកម្ម​ភាព​ដែល​ក្រុម​ហ៊ុ​ន​យួន​លោត​​ឆ័ត្រ​មក​ឆក់​ប្លន់​ទឹក​ដីខ្មែរ​តាម​នយោ​បាយ​របស់​ ហូ ជី​មិញ នោះ​ទេ​ គឺ​ជា​រឿង​គ្រោះ​ថ្នាក់​ធំ​បំផុត​សម្រាប់​ជន​រួមឈាម​ខ្មែរ​ទូទៅ​។

ដូច្នេះ​ហើយ​ បាន​ជា​គណ​បក្ស​​សង្គ្រោះ​ជាតិ​មានគោល​នយោ​បាយ​ច្បាស់​លាស់​ក្នុង​ការ​ប្រឆាំង​ចំពោះ​អំពើ​ឈ្លានពាន​របស់​បរទេស​​ក្បែរ​ខាង ដើម្បី​ការ​ពារ​បូរណភាព​ទឹកដី​ ការ​ពារ​ឯករាជ្យ​ភាព អធិប​តេយ្យភាព ឲ្យ​បាន​ស្ថិត​ស្ថេរ​គង់​វង្ស ប៉ុន្តែ​កម្ពុជា​នៅតែ​រក្សា​ទំនាក់​ទំនង​ជាមួយ​ប្រ​ទេ​សក្បែរ​ខាង​ដោយ​​ស្មើភាព​គ្នា​ គោរព​ផល​ប្រយោជន៍​គ្នាទៅ​វិញ​ទៅ​មក ក្នុងនាមជា​ប្រ​ទេស​ក្បែរ​ខាង។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ទូទៅ​កំពុង​ទាមទា​រឲ្យ​មាន​ការ​ប្រើ​ប្រាស់​លិខិត​បទ​ដ្ឋាន​អន្តរ​ជាតិ​និង​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ក្រុង​ប៉ារីស ដើម្បី​យក​មក​ដោះស្រាយ​ ​បញ្ហា​បូរណ​ភាព​ទឹកដី​ ដែល​ត្រូវបាន​ប្រ​ទេស​ក្បែរ​ខាង​លុក​លុយ​ឈ្លាន​ពាន​ដោយ​កំរោល ហើ​យមានតែការ​​​រួម​កម្លាំង​ខ្មែរ​ឲ្យ​បាន​រឹងមាំ​ប៉ុណ្ណោះ ទើប​យើង​អាច​សង្ឃឹមថា​​កា​រពារ​ទឹក​ដី​និង​ដណ្តើម​យក​អ្វីដែល​​​យើង​បាត់​បង់​យក​មក​គ្រប់​គ្រងវិញ​។ ករណី​នេះ​​ ប្រជា​ពល​រដ្ឋ​ខ្មែ​រទូទៅ​ដែលជា​ម្ចាស់​ជោគ​វាសនា​ប្រទេស​ជាតិ និង​ជា​​ម្ចាស់ទឹកដីត្រូវគិត​គូរ​ឲ្យ​​បាន​ច្បាស់​ លាស់​​ ហើយ​ធ្វើ​ការ​សម្រេ​ចចិត្ត​ឲ្យ​បា​ន​ប្រាកដ​ប្រ​ជា អំពី​អនាគត​ខ្លួនឯង បើ​បោះ​ឆ្នោត​ខុសគឺ​រងទុក្ខ​វេទនា​និង​ក្រីក្រ​រហេម​រហាម​អស់​រយៈពេល​៥​ឆ្នាំ ប៉ុន្តែបើ​បោះ​ឆ្នោតត្រូវ​វិញ ជួយ​ឲ្យមាន​ការ​រី​ក​ចម្រើនធូរ​ធារ​សម្បូរ​សប្បាយ​ចៀស​ផុត​ទុក្ខ​ហ្មង​សៅ។

ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​សា​ទរ​ចំពោះ​គោល​នយោ​បាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​កម្ម​វិធី​ច្បាស់​លាស់​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រីរាជ​ការ កង​កម្លាំង​ប្រ​ដាប់​អាវុធ​យ៉ាង​ហោច​ណាស់​ក្នុងមួយ​ខែ​មួ​យលាន​រៀល​ហើយ​សម្រាប់​កម្ម​ករ​វិញ ក៏អាច​ទទួល​បាន​ប្រាក់ខែ​ប្រ​មាណ ៦០​ម៉ឺន​រៀល​ក្នុងមួយ​ខែ រួម​ទាំង​ប្រាក់​អត្ថ​ប្រ​យោជន៍​ផ្សេងៗ​ទៀត​។ លើស​នេះទៅទៀត​ ក៏​មាន​គោល​នយោ​បាយ​បញ្ចុះតម្លៃ​ទំនិញ​ ដើម្បី​ឲ្យ​សម​ស្រប​ទៅ​នឹង​ប្រាក់ចំ​ណូល​ប្រ​ចាំ​ថ្ងៃ របស់​រាស្រ្ត​ខ្មែរ​ទូទៅ​ផង​ដែរ​។ ចំពោះ​កសិ​ករ​វិញ ក៏អាច​ទទួល​បាន​នូវ​កា​របណ្តុះ​បណ្តាល​​ជំ​នាញ​វិជ្ជា​ជីវៈ ការ​ផ្តល់ដីធ្លី​សម្រាប់ដាំ​​ដុះ​ផល​ដំណាំ​ផ្សេងៗ​រួមទាំង​ការផ្តល់​ ដើម​ទុន​ឬ​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់ទាបសំដៅ​លើក​ស្ទួយ​ជីវភាព ​រស់​នៅ​របស់​ប្រ​ជា​កសិ​ករ​ខ្មែរ​ ដែល​កំពុង​រង​ទុក្ខ​វេទនា​ដោយ​អំពើ​ឆក់​ប្លន់ដីធ្លី និង​ការ​ដឹកនាំ​សេដ្​ឋកិច្ច​ជាតិ​មិន​ត្រឹម​ត្រូវ​របស់​លោ​កហ៊ុន សែន។

ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ដើម្បីទាមទារ​យក​អ្វីដែលធ្លាប់​បាត់​បង់​មកវិញ របស់​ប្រ​ជា​រាស្រ្ត​ខ្មែរទូទៅ​ មាន​តម្លៃ​ខ្លាំងណាស់ដូច​ជា​​បញ្ហា​ជា​ច្រើន​ទាក់​ទិន​អាយុ​ជីវិត​ជាតិ​នាពេល​បច្ចុប្បន្ន​នេះ​ គ្មាន​នរណា​​ចេញ​មុខ​ដោះ​ស្រាយ ដូច​ជា​ករណី​បណ្តេញ​ចេញ​ដោយ​បង្ខំ​និ​ង​ការ​រឹប​​អូស​ដីធ្លី​យក​ទៅ​ប្រគល់​ឲ្យ​​ក្រុម​ហ៊ុនយួន​តាម​រូបភាព​សម្ប​ទាន ដោ​យមិន​គិតគូរ​ខ្វល់​ខ្វាយ​ថា​ ក្រុម​ហ៊ុនយួនអស់​ទាំង​នោះ​គោរព​ច្បាប់​ទម្លាប់​ ឬ​ក៏​អត់​នោះទេ។ ដូចជា​នៅ​ក្នុង​ខេត្ត​រតនគិរី កម្មក​រជន​ជាតិ​យួន​បាន​ទៅ​រុះ​រើផ្ទះ​សម្បែង​របស់​ប្រជា​ពល​រដ្ឋ ថែមទាំង​ដុត​បំផ្លាញ​ផ្ទះ​ប្រជា​រាស្រ្ត​ក្រីក្រ​តាម​តែ​អំពើ​ចិត្ត គេ​មិនដែលឃើញ​អាជ្ញា​ធរ​ឬ​អ្នក​កាន់អំណាច​ជួយ​ដោះ​ស្រាយ ​ទុក្ខ​លំបាក​របស់​ប្រជា​រាស្រ្ត​ខ្មែរ​នោះ​ទេ ដែលពេល​ខ្លះ​ពួក​គាត់នាំគ្នា​​តវ៉ា​សុំ​អន្តរា​គមន៍ ឬ​ទាមទារ​រកយុត្តិ​​ធម៌​ពីស្ថា​ប័ន​ពាក់ព័ន្ធ​បែរ​ជារង​​នូវ​ការ​វាយ​បង្ក្រាប​ ការ​​ចាប់​ឃុំ​ខ្លួន​ពី​បទ​ល្មើ​ស​ព្រហ្ម​ទណ្ឌ​ផ្សេងៗ។

​មហា​បាតុ​កម្ម​លើក​ទី​២ របស់​គណ​បក្ស​សង្គ្រោះជាតិ ដែល​គ្រោង​ធ្វើ​​​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០​១៣ ខាង​មុខនេះ គឺជា​ដំណាក់​កាល​ដ៏​សំខាន់​បំផុត ដែល​​ពល​រដ្ឋ​ខ្មែរ​ត្រូវ ចូលរួម​ឲ្យ​បាន​ច្រើន​កុះ​ករ​ក្នុងគោល​បំណង​ទាមទារឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្​រព័ន្ធ​បោះ​ឆ្នោត​សមាស​ភាព​ថ្នាក់​ដឹកនាំ​ជា​ក្បាល​ម៉ាស៊ីន​គ.ជ.ប ដោយ​ គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​អនុសា​សន៍​របស់​អ្នក​រាយ​ការណ៍​ពិសេស​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​លោក សុរិ​យា ស៊ូ​ប៊ែរ​ឌី។ ​បើ​តាម​ការ​គ្រោង​ទុក​មហា​បាតុ​កម្ម​​​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា នេះ​គ្រោង​នាំយក​​ញត្តិ​គាំទ្រ​ឲ្យ​មានការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌ យក​ទៅ​ដាក់ជូន​ការិយា​ល័យ​សហ​ភាពអឺរ៉ុប និង​កា​រិយាល័យ​ ​​ឧត្តម​ស្នង​ការសហ​​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជាផង​ ដែរ​។  តាម​រយៈ​ការ​ធ្វើ​មហា​បាតុកម្ម​ លើក​ទី២ នេះ​គេ​រំពឹង​ទុក​ថាលោក​ សុរិយា ស៊ូ​ប៊ែរ​ឌី ដែល​បាន​មក​បំ ពេញបេស​​កកម្ម​ក្នុង​ប្រ​ទេស​កម្ពុជា​សា​ជា​ថ្មី​ម្ត​ង​ទៀត​នោះ នឹង​មិន​ព្រ​ងើយ​កន្តើយ​​​ចំពោះ​សម្រែកទាមទារ​របស់​ប្រជា​រាស្រ្ត​ខ្មែរ​ដែល​ចង់​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌​មាន​តម្លាភាព​​នា​ពេល​ខាង​មុខ​នោះទេ​ ហើ​យអ្វី​ៗ​អាច​ផ្តល់​ឱកាស​ឲ្យ​រាស្រ្ត​ខ្មែ​រទូទៅ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​បោះ​ឆ្នោត​ផ្លាស់​ប្តូរ​មេ​ដឹក នាំ​ថ្មី​​ទៅ​តាម​ឆន្ទៈរ​បស់​ពួក​គេ ព្រោះ​​មាន​តែ​ការ​បោះឆ្នោត​​ផ្លាស់​ប្តូរ​មេដឹក​នាំ​ទេ​​ទើប​អាច​ធ្វើ​ឱ្យ​​ជីវ​ភាព​​របស់​ពួក​គាត់​​ប្រសើរ​ជាង​មុន​៕

05 (1) 05 (2)